ស្រីស្អាត សេង សុឃីម ចេញមុខមកដាក់ប៉ុន្មានម៉ាត់ឡើងឆ្ងាញ់ដៃ ក្រោយបញ្ចប់ទំនាក់ទំនងនឹងនាយចឺម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទំនាក់ទំនងដៃគូស្នេហា គឺពុំមាននរណានឹកស្មានដល់នោះទេ ព្រោះគូជីវិតនីមួយៗមិនដូចគ្នាឡើយ។ គូខ្លះស្រលាញ់គ្នាកាន់តែយូរ កាន់តែយល់ចិត្ត តែគូខ្លះស្រលាញ់គ្នាកាន់តែយូរ ស្គាល់គ្នាកាន់តែច្បាស់ បែរទៅជាលែងមានអារម្មណ៍ផ្លូវស្នេហាទៅវិញ។ រឿងបេះដូងនេះ គឺពិបាកស្មានដល់ណាស់ ព្រោះថាស្រលាញ់គ្នាយូរប៉ុណ្ណា ក៏មិនប្រាកដថាបានចាប់ដៃគ្នាជាប្ដីប្រពន្ធដែរ។ ដូចជាស្នេហារបស់តារាប្រុសស្រីមួយគូរក្នុងសង្គមសិល្បៈខ្មែរយើងនេះអញ្ជឹង ស្រលាញ់គ្នា ក៏អាចបែកគ្នាបានដែរ នៅពេលចំណងស្នេហាលែងមានក្តីសុខ ឬអាចនិយាយបានថា បែកគ្នាដោយសន្តិវិធី និងបន្តរាប់គ្នាជាមិត្ត។

ងាកមកអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ប្រាកដជាបានដឹងហើយ អំពីទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រី មេម៉ាយកូនមួយសាច់.សខ្ចីដូចបណ្ដូលចេក អ្នកនាង សេង សុឃីម និងតារាចម្រៀងប្រុសដ៏ល្បីល្បាញមួយរូប គឺនាយចឺម ដែលមានឈ្មោះពិតប្រាកដថា «សុខ មេសា»។

ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែង និងតារាកំប្លែង និងជាចម្រៀងប្រុសវ័យក្មេងរូបនេះ តែងតែបង្ហាញពីភាពផ្អែមល្ហែម ល្អូកល្អឺនស្អិតរមួត ដូចស្ករតាំងម៉ែ ថែមទាំងចំណាយពេលទំនេរដើរលេងកម្សាន្តជាមួយគ្នាមិនដែលដាច់ និងលួសមួយថ្ងៃឡើយ។

ដោយឡែកក្រោយពីស្រលាញ់គ្នាមិនទាន់បានប៉ុន្មានផង នៅសុខៗស្រាប់តែតារាសម្តែងស្រី អ្នកនាង សេង សុឃីម បានចេញមុខមកបង្ហោះសារយ៉ាងចាក់ដោតឱ្យមហាជនបានដឹងយ៉ាងដូច្នេះថា «អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន។ ចប់គ្នាតាមសម្រួល ជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រលាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ…..»។

តារាស្រីរូបនេះបានបង្ហោះសារបន្ថែមទៀតថា «ធ្លាប់ខឹងគេ អង្គុយយំគ្រប់ពេលដែលគេទុកយើងចោល យើងព្យាយាមសួរគេ ស្រលាញ់អូនហេតុអីមិនបារម្ភ មើលថែអូនឲ្យបានល្អ0x017d7 គេមិនតប តែគេសប្បាយរហូត ទោះខឹង អន់ចិត្តប៉ុនណា ក៏យើងតែងតែលើកលែង ព្រោះយើងស្រលាញ់ណាស់ តែងតែសង្ឃឹមថាគេនឹងកែប្រែដើម្បីយើងនិងអនាគត។ តែអត់ទេ គេនៅដដែល មិនដែលគិតថាកែប្រែ ដើម្បីយើងទេ ផ្ញើជូនមនុស្សស្រីទាំងអស់ កាត់ចិត្ត»។

ជាមួយនឹងសាររៀបរាប់ហាក់ដូចជាមនុស្សខូចចិត្តរបស់អ្នកនាង សេង សុឃីម បានធ្វើឱ្យអ្នកគាំទ្រហាក់ងើយឆ្ងល់ថា នាងកំពុងជួបរឿងខូចចិត្តអ្វីទៅ។ ស្រាប់តែចម្ងល់អ្នកគាំទ្រមិនទាន់បានស្រាយផងនោះ ជាថ្មីម្តងទៀត អ្នកនាង សេង សុឃីម បានចេញមកបង្ហោះប៉ុន្មានម៉ាត់ម្ដងទៀតនៅលើគណនីហ្វេសប៊ុក របស់ខ្លួនយ៉ាងដូច្នេះថា «គូជីវិត ទោះមានឧបសគ្គប៉ុណ្ណាក៏មិនបោះបង់គ្នាដែរ»។

ភ្លាមៗនោះមិនទុកយូរ ក៏មានបងប្អូនជាច្រើនបាននាំគ្នាចូលទៅខមិនផ្តល់កម្លាំងចិត្តគ្រប់ៗគ្នាថា «ជូតទឹកភ្នែកហើយបន្តដំណើរដើររកគូពិតតទៅទៀត» និងអ្នកគាំទ្រតារាស្រីរូបនេះក៏បានបញ្ចេញទស្សនៈលួងលោមនាងថា «កុំស្រលាញ់មនុស្សប្រុសណាដែលស្រលាញ់យើងមួយឆាវៗដូចភ្លើងចំបើងអី មនុស្សប្រុសប្រភេទអ៊ីចឹងៗមិនសា្គល់ពីការស្រលាញ់ពិតប្រាកដនោះទេ»។
បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះក៏លើកឡើងថា «តស៊ូបានលុះត្រាតែជួបមនុស្សល្អ តែបើមនុស្សសន្តានជាព្រានកុំស៊ូល្អជាង ជូតទឹកភ្នែកហើយបន្តដំណើរដើររកគូពិតទៀតចែ»។ « ប្រាកដណាស់ ដៃគូស្នេហាពិតដែលមានបំណងត្រឹមត្រូវក្នុងការកសាងជីវិតគ្រួសារទៅថ្ងៃមុខ ទោះមានឧបសគ្គប៉ុណ្ណាក៏មិនបោះបង់គ្នាដែរ»។

នេះជាការលើកឡើងរបស់ប្រិយមិត្តអ្នកគាំទ្រ អ្នកនាង សេង សុឃីម និងបានផ្តល់កម្លាំងចិត្តបន្តថា «ស៊ូៗឡើងបងស្រី។ កុំស្រលាញ់គេអស់ៗពេកអាយដល ត្រូវចេះស្រលាញ់ខ្លួនឯងផង» និងខ្លះក៏ចូលរួមការយល់ឃើញថា «រឹងមាំឡើងបងស្រី ដរាបណានៅមានជីវិត កុំចុះចាញ់ ស៊ូដើរទៅមុខបន្តទៀត ថ្ងៃក្រោយគេអាចនឹងស្ដាយក្រោយមនុស្សល្អដូចជាបងក៏ថាបាន»។
យ៉ាងណាមិញ នៅលើគណនីហ្វេសប៊ុករបស់នាយ ចឺម វិញ គឺមិនបាននិយាយអ្វីដល់ការបែកបាក់ស្នេហាជាមួយអ្នកនាង សេង សុឃីម ឡើយ តែនាយបានបង្ហោះរូបភាពជាមួយស្រីស្រស់ស្អាតៗមួយចំនួន ដោយអះអាងថា ជាតួអង្គសម្តែងក្នុងបទចម្រៀងថ្មីរបស់នាយ៕






























ចែករំលែកព័តមាននេះ