ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត មាស នី​តា បេ​ក្ខ​នារី​ម្នាក់​គត់​តស៊ូ​ប្រឡង​ជាមួយ​បុរស​ៗ​មិន​ខ្លាច​ភាព​ចុះចាញ់

1 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនិកជន​ជា​ច្រើន បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ដែល​កញ្ញា​មាស ស្រី​ពៅ ហៅ​មាស នី​តា បាន​តតាំង​ការ​ប្រឡង​ចម្រៀង​ដ៏​លំបាក រហូត​អាច​យកឈ្នះ​វ៉ា​គេឯង​បាន​។ នាង​ជា​បេ​ក្ខ​នារី​ម្នាក់​គត់ និង​ខំ​តាំង​ជំហរ​ជាមួយ​ជើង​ខ្លាំង​លើ​ឆាក​រហូត​មក​។ ដូចនេះ​ហើយ​ទើប

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ជា​ច្រើន បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ដែល​កញ្ញា​មាស ស្រី​ពៅ ហៅ​មាស នី​តា បាន​តតាំង​ការ​ប្រឡង​ចម្រៀង​ដ៏​លំបាក រហូត​អាច​យកឈ្នះ​វ៉ា​គេឯង​បាន​។ នាង​ជា​បេ​ក្ខ​នារី​ម្នាក់​គត់ និង​ខំ​តាំង​ជំហរ​ជាមួយ​ជើង​ខ្លាំង​លើ​ឆាក​រហូត​មក​។ ដូចនេះ​ហើយ​ទើប​អ្នកគាំទ្រ នាំ​គ្នា​និយាយ​ថា «​អ្នក​ណា​ថា​នារី​មិន​អាច​ស៊ូ​នឹង​បុរស​បាន​_​បុរស​ធ្វើ​បាន ស្រី​ដូច​យើង​ក៏​ធ្វើ​បាន «​មាស នី​តា​» ជា​បក្ខ​ភាព​នារី​តែ​ម្នាក់​ដែល​ធ្វើការ​ប្រឡង​តស៊ូ​ជាមួយនឹង​បុរស​ៗ​ជា​ច្រើន​នាក់​ច្រើន​វគ្គ​មក​ហើយ ។ ប៉ុន្ដែ​នី​តា​មិន​បាន​ខ្លាច នី​តា​មិន​បាន​ចុះចាញ់ ឬ​ភិតភ័យ​ក្នុង​ការ​ចាញ់​ប្រៀប​អ្វី​ឡើយ នី​តា​តាំងស្មារតី​បាន​ល្អ​ណាស់ ខិតខំ​ធ្វើ​បាន​ល្អ​ពី​១​វគ្គ​ទៅ​១​វគ្គ​ផង​ដែរ ជូនពរ​ប្អូន​នឹង​បាន​ឆ្លង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ណា »​។

កញ្ញា មាស នី​តា ជា​បេ​ក្ខ​នារី​ដ៏​ពូកែ​ម្នាក់​បាន​ឈ្នះ​ការ​ប្រកួត ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​៤ តាំងពី​ជំ​ហ៊ាន​ដំបូង​។ នាង​ពិតជា​ជាប់​ងារ​ជា​អ្នកតស៊ូ​ស្វិតស្វាញ​បំផុត ហើយ​បាន​រុញ​អោយ មហាជន​កាន់តែ​ស្គាល់​នាង​ថា នារី​ពូកែ​ម្នាក់​ដែល​មិន​ចុះចាញ់​នឹង​ឧបសគ្គ​។

បេ​ក្ខ​នារី​មក​ពី​ខេត្តកណ្តាល​នេះ បាន​ធ្លាប់​អះអាង​លើ​ឆាក​ថា នាង​នឹង​ប្រឆាំង​ឧបសគ្គ​អោយ​បាន ហើយ​ចាប់​យកជ័យ​ជម្នះ ដែល​ស្រឡាញ់​។ ពិសេស​នាង​បាន​សន្យា​ថា មិន​ធ្វើ​អោយ​ម្តាយ​អស់សង្ឃឹម ព្រោះ​កូនស្រី​ម្នាក់​នេះ​ពិតជា​រឹង​មាំ​គ្រប់​កាលៈទេសៈ​។

នៅ​ពេល​នេះ មាស នី​តា បាន​ហក់​ចូល​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ នា​ចុង​ស​ប្តា​ហ៍​នេះ ។ ស​ប្តា​ហ៍​ទី​៥ កន្លង​ទៅ នី​តា បាន​តតាំង​ព្យាយាម​សម្តែង​យ៉ាង​បុក​ពោះ​បំផុត ដើម្បី​បាន​ឈ្នះ​កម្មវិធី​។ នាង​បាន​ព្យាយាម​ពង្រឹងស្មារតី​យ៉ាង​ខ្លាំង ខំ​ច្រៀង​សម្តែង ទោះជា​ពិបាកធ្វើ​ចិត្ត​។ ហើយ​សម្រែក​គាំទ្រ ពេល​បេ​ក្ខ​នារី​រូប​នេះ​ឡើង​ច្រៀង មានការ​ទះដៃ ហ៊ោរ​ពេញ​ឆាក ជា​ទឹកចិត្ត​មួយ​ដែល​នី​តា រំភើប​។ មាន​តែ​នាង​ម្នាក់​គត់​ដែល​តស៊ូ​សល់​ម្នាក់ឯង ខណៈ​បេ​ក្ខ​នារី​ផ្សេង​ទៀត​បាន​ចាកចេញ​ចាញ់​សា​បោះ​ឆ្នោត​។ ចាត់​ទុក​ថា នាង​សំណាង​ជាងគេ រដូវ​កាល​នេះ​ព្រោះ​នី​តា ក៏​ធ្លាប់​ប្រឡង​ចម្រៀង​ច្រើន​ដង​រួច​មក​ហើយ តែ​នៅ​មិន​បោះបង់​ការ​ស្រឡាញ់​។ ហើយ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​៤ សល់​បេក្ខជន ៦​រូប រួម​មាន ៖ មាស នី​តា​, ថុ​ល សុ​ភិ​ទិ​លី​ម​, តិច​ម៉េ​ង​, ណា​ន វិ​សារ​, ស៊ី​ម ច័ន្ទ​ពន្លឺ និង​នាង ដា​វី​ន​។

មហាជន​បាន​សំដៅ លី​ម តិច​ម៉េ​ង និង ថុ​ល សុ​ភិ​ទិ​ដែល ដណ្តើម​គ្នា​លើក​ពាន ព្រោះ​សន្ទុះ​នៃ​ការ​គាំទ្រ​កំពុង​តែ​ខ្លាំង ទាំង​នៅ​បណ្តា​មេ​ឌា​រ និង​បណ្តាញ​សង្គម នាំ​គ្នា​ទាយ​ថា កំលោះ​វ័យក្មេង​ទាំង​២ មានឱកាស​ច្រើន​។ យ៉ាងណា មាន​តែ​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ ជា​វគ្គ​ចាំ​អ៊ុត​ទាំងអស់​គ្នា​ថា តើ​អាយ​ឌ​ល​មួយ​ណា ក្នុង​ចំណោម​អ្នក​ទាំង​៦ រូប មាន​៤​រូប​ឡើង​ដល​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ទៅ​យក​ពាន​បាន?​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ