ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងសប្តាហ៍ទី២ ក្នុងខែសីហានេះ មានភ្ញៀវទេសចរជាង ២៣ម៉ឺននាក់ ចេញដើរលេង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នាចុងសប្តាហ៍ថ្ងៃទី១៣-១៤…

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នាចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុបមានចំនួន ២៣៣,៩៣៣នាក់។ ក្នុងនោះ ភ្ញៀវជាតិ ២១២,៣១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១,៦២០នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ​ខេត្តសៀមរាប ៣៨,២៤៩នាក់ ​ខេត្តព្រះសីហនុ ៣១,៥៨៩នាក់ ​ខេត្តកំពត ២៣,៨១៩នាក់ ខេត្តបាត់ដំបង ២១,១៧៧នាក់​ ខេត្តកំពង់ស្ពឺ ១៨,៨២៦នាក់​ រាជធានីភ្នំពេញ ១៨,៣៩៥នាក់​ ខេត្តកែប ១២,៧២០នាក់​ ខេត្តពោធិ៍សាត់ ១១,៥៤១នាក់​ ខេត្តកណ្តាល ១១,០៨៥នាក់​។

លោករដ្ឋមន្ត្រី បានបន្តថា តួលេខខាងលើ មានការថមថយ ៤.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។ ក្នុងរយៈពេល ៤-៥សប្តាហ៍កន្លងមកនេះ យើងឃើញថា ចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់តិច ឬច្រើន ទៅតាមតំបន់ ជំនន់ទឹកភ្លៀងដោយកន្លែង និងរលកសមុទ្រធំៗ ដែលបានធ្វើចរន្តភ្ញៀវទៅកាន់គោលដៅទេសចរណ៍មួយចំនួន ក៏មានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែរ។

លោកបានបន្តទៀតថា បច្ចុប្បន្ន ក្រសួងទេសចរណ៍ បាន និង​កំពុងពិភាក្សាជាក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង និងការត្រួតពិនិត្យវាយតម្លៃលើកទីពីរនៃគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសការស្តារ និងពង្រឹងឡើងវិញវិស័យធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ នៅគោលដៅសៀមរាប-អង្គរ​ ដែលជាផ្នែកមួយគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023) ផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ