ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ អាន​ឆ័​រ រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លាភ​មង្គល​លើក​ទី​១ ជូន​គូ​ស្វាមីភរិយា​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ ស្រា​បៀរ​អាន​ឆ័​របា​ន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​១ របស់​ខ្លួន​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ ស្រា​បៀរ​អាន​ឆ័​របា​ន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​១ របស់​ខ្លួន​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន​ឆ័​រ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន រង្វាន់​រួម​មានដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi ចំនួន​១៥​រង្វាន់  ទូរទស្សន៍ Sony Android ទំហំ​55​អីុញ ចំនួន​១០​រង្វាន់ និង​កា​ម៉េ​រា Digital Sony Alpha ចំនួន​១០​រង្វាន់​។

កម្មវិធី​ចាប់​រង្វាន់​នេះ បាន​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ និង​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ជា​ពិសេស​ដល់​គូ​ស្វាមីភរិយា​ថ្មី​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​អាន​ឆ័​រ ក្រោម​វត្តមាន​តារាចម្រៀង​របស់​ព្រះរាជាណាចក្រ​ថៃ កញ្ញា Katreeya English និង​តារាចម្រៀង​ល្បី​ប្រចាំ​ព្រះ​រា​ណា​ចក្រ​កម្ពុជា ដូច​ជា លោក ខេ​ម​, លោក វី​រៈ​សិទ្ធ និង​កញ្ញា សួ​ស វី​សា និង​លោក​នី​កូ​។

គូ​ស្វាមីភរិយា​ថ្មី ដែល​មានសំណាង​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi ចំនួន​១៥​គូ ទូរទស្សន៍ Sony Android ទំហំ​55​អីុ​ញ ចំនួន​១០​រង្វាន់ និង​កា​ម៉េ​រា Digital Sony Alpha ចំនួន១០រង្វាន់ គឺ​ ៖

ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១០​គូ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ទូរទស្សន៍​ម៉ាក Sony Android ទំហំ​55​អីុញ និង​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១០​គូ ដែល​បាន​ឈ្នះ​រង្វាន់​កា​ម៉េ​រា Digital Sony Alpha ចំនួន​១០​រង្វាន់  អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​បាន​នៅ​លើ​កាសែត ឬ​លើ​គេហទំព័រ Facebook (Anchor Beer KH)​។