ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បែកធ្លាយ​រឿង​មួយ​! លី​ម តិច​ម៉េ​ង និង​ថុ​ល សុ​ភិ​ទិ រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ហ្វេ​ន BTS

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ការ​ពិត​ណាស់ មហាជន​អ្នកលេង​បណ្ដាញ​សង្គម ក៏​ដូច​ជា​ទស្ស​និ​ជន​ដែល​តែង​តែ​និយម​តាមដាន​រៀងរាល់ថ្ងៃ​អាទិត្យ នៅ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤ ប្រាកដជា​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ នៅ​បេក្ខជន​ចំនួន​២​រូប គឺ​

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ មហាជន​អ្នកលេង​បណ្ដាញ​សង្គម ក៏​ដូច​ជា​ទស្ស​និ​ជន​ដែល​តែង​តែ​និយម​តាមដាន​រៀងរាល់ថ្ងៃ​អាទិត្យ នៅ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤ ប្រាកដជា​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ នៅ​បេក្ខជន​ចំនួន​២​រូប គឺ​បេក្ខជន លី​ម តិច​ម៉េ​ង និង​បេក្ខជន ថុ​ល សុ​ភិ​ទិ ដែល​ទទួល​បាន​ប្រជាប្រិយភាព ក៏​ដូច​ជា​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​តាម​រយៈ​សមត្ថភាព ទេព​កោសល្យ​ន​ដ៏​អស្ចារ្យ និង​សម្លេង​ដ៏​ក្រអួន​ក្រអៅ​របស់​ពួក​គេ​។ មួយវិញទៀត ពួក​គេ​ក៏​ជា​មិត្តភក្ដិ​ជិត​ស្និត និង​ស្រលាញ់​រាប់អាន​គ្នា​ជា​យូរ​មក​ហើយ​ផង​ដែរ​។

យ៉ាងណាមិញ ថ្មី​ៗ​នេះ បេក្ខជន​ទាំង​២​រូប​ខាងលើ ត្រូវ​បាន​ក្រុម​ហ្វេ​ន BTS រិះគន់​ទៅ​លើ​ពួក​គេ​យ៉ាង​ខ្លាំង ព្រមទាំង​មានការ​វែកញែក​ឡើង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម ក្រោយ​លេច​ធ្លាយ​នៅ​សារ​ចាស់​ៗ​តាំងពី​ឆ្នាំ​២០២០ ដែល​អ្នក​ទាំង​ពីរ​បាន​ជេរប្រទេច​ក្រុម​ហ្វេ​ន BTS មួយ​ចំនួន ដែល​ភ្លេច​ជាតិ​សាសន៍​របស់​ខ្លួនឯង ។

ដោយឡែក ក្រឡេក​មក​មើល​សារ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​បេក្ខជន លី​ម តិច​ម៉េ​ង កាល​ពី​ឆ្នាំ​២០២០ ត្រូវ​បាន​ក្រុម​ហ្វេ​ន BTS សើរ​រើ​ឡើង​វិញ ក្នុង​គ្រា​ដែល​ពួក​គេ​កំពុង​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នេះ ដោយ​សំ​ណេ​រ​នោះ​មាន​ខ្លឹមសារ​ថា «​លើស​ហើយ​អា​ថ្មិ​ល អត់​សាសនា​អើយ បើ​ដូនតា​ហែង​ជាប់សាច់​ញាតិ BTS ហែង​មិនឆាប់​រើ​បង្វិច​ចេញពី​ទឹកដី​អា​ញ់​ទៅ​»​។ តាម​រយៈ​សារ​នេះ បេក្ខជន លី​ម តិច​ម៉េ​ង ធ្វើ​ឡើង​ក្រោយ​គ្រានោះ មានការ​យក​ល្ខោនខោល ទៅ​ប្រៀបធៀប​នឹង​ក្រុម BTS ដោយ​ស្នាដៃ​ក្រុម​ហ្វេ​ន BTS មួយ​ចំនួន​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក្ដី ចំពោះ​សារ​តាំងពី​ឆ្នាំ​២០២០ ត្រូវ​បាន​ក្រុម BTS យក​មក​រិះគន់ និង​វែកញែក ដើម្បី​​ធ្វើបាប​លោក​ក៏​ដោយ ក៏​បេក្ខជន លី​ម តិ​ម​ម៉េ​ង នៅ​តែ​ចេញ​មុខ​សុំ​ទោស​មហាជន​ជា​សាធា​រណៈ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ខ្លឹមសារ​ថា «​សុំ​ទោស​បងប្អូន​ជន​រួម​ឈា​.​ម​ទាំងអស់​គ្នា បើ​អតីតកាល​របស់ខ្ញុំ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន​ទាំងអស់​គ្នា ពី​ខ្ញុំបាទ ៖ លី​ម តិច​ម៉េ​ង​»​។

ដោយឡែក​ទៀត​សោត ក្រឡេក​មក​មើល​សំ​ណេ​រ​ចាស់​ៗ​កាលពី​ឆ្នាំ​២០២០ របស់​បេក្ខជន ថុ​ល សុ​ភិ​ទិ ដែល​ជា​ដៃគូរ​ដ៏​ស្និត​ស្នាល ឬ​ហៅ​ថា BEST FRIAND របស់​បេក្ខជន លី​ម តិច​ម៉េ​ង ឯណេះ​វិញ ក៏​បាន​ស៊ែរ​ការ​ចុះ​ផ្សាយ​ពី​ក្រុម BTS ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រ​លើក​ឡើង​ថា «​ដក​ក្រុម BTS និង​ចេញ​បាន​អត់​» ដែល​សារ​មួយ​ឃ្លា​នេះ បង្ហាញ​ថា សុ​ភិ​ទិ មិន​បាន​ពេញចិត្ត​និង​ក្រុម​ហ្វេ​ន​ៗ BTS ដូច​គ្នា ដែល​ហ៊ាន​យក​ល្ខោនខោល ដែល​ជា​កេរ្តិ៍​តំណែល​ដូនតា​ខ្មែរ​មក​ប្រៀបធៀប​នឹង​ក្រុម BTS ។

យ៉ាងណា​ក្ដី ចំពោះ​រឿង​នេះ​បេក្ខជន ថុ​ល សុ​ភិ​ទិ ក៏​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ទៅ​កាន់​មហា​ជន​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ខ្លឹមសារ​ថា «​បើសិនជា​មានការ​ប៉ះពាល់ មិនល្អ​កន្លែង​ណាមួយ ខ្ញុំបាទ ភិ​ទិ សូម​អភ័យទោស​ផង​»​។ លោក​បន្ត​ថា «​រឿង​យូរហើយ ខ្ញុំ​បាន លុប​វា​ចោល​ហើយ ដើម្បី​កុំអោយ​មានការ​ប៉ះពាល់​ដល់​ចិត្ត​អ្នក​ទាំងអស់​គ្នា​» ។

បេក្ខជន ថុ​ល សុ​ភិ​ទិ បាន​បន្ត​ថា «​ខ្ញុំ​ហ្នឹង​ព្យាយាម ស្វែងរក​ផុស​ចាស់​ដែល​ទាក់ទង​ហ្នឹង BTS ទាំងអស់ ដើម្បី​លុប​ចោល មិន​អោយ​ប៉ះពាល់​បងប្អូន​ទេ ខ្ញុំ​គ្មាន​អី​និយាយ​ទេ គ្រាន់តែ​ចង់​សុំ​ទោស មិន​ថា​មានរឿង​អី​ទេ មិន​ចង់អោយ​អ្នក​ទាំងអស់ ទើសចិត្ត​ជាមួយ​ខ្ញុំ​ឡើយ បើ​ឃើញ​ផុស​ចាស់​ៗ​ហ្នឹង​ជួយ Mention ខ្ញុំ​ផង ដើម្បី​ខ្ញុំ​លុប​ចេញ​»​។

តាម​រយៈ​សារ​ចាស់​ៗ​ដែល​ក្រុម​ហ្វេ​ន BTS បាន​គាស់កកាយ​មក និង​សំ​ណេ​រ​សុំ​ទោស​ជា​សាធារណៈ​របស់​បេក្ខជន លី​ម តិច​ម៉េ​ង និង​បេក្ខជន ថុ​ល សុ​ភិ​ទិ ត្រូវ​មហាជន​ពេញ​ចិត្តជា​ខ្លាំង​ព្រោះថា តិច​ម៉េ​ង មិន​បាន​ខុស​អ្វី​នោះ​ឡើយ ដោយសារ​នោះ​គ្រាន់តែ​ជា​សំ​ណេ​រ​ដាស់តឿន​ដល់​អ្នក​ងប់​ង​ល់ គ្មាន​ការ​ពិចារណា និង​ចង់​ការពារ​ដល់​ល្ខោនខោល​ខ្មែរ​តែ​ប៉ុណ្ណោះ ។

នេះ​បើ​តាម​មតិ​គាំទ្រ​ពី​មហាជន​ទៅ​លើ​បេក្ខជន​ពីរ​រូប​នេះ ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​បាន​លើក​ឡើង​ស្រ​ដៀង​ៗ​គ្នា​ថា «​ដោយឡែក​ឃើញ​ថា ក​ម្រឹត​នៃ​ការ​ជោរ​តាម​គ្នា​កើន​ឡើងជា​លំដាប់​… រឿង​ហួស​ឡើង​២​ឆ្នាំ​ហើយ ប្រឹង​ជោរ​ទៅ​ណា ខ្ញុំ​ដឹង​ថា​អ្នក​ទាំងអស់​គ្នា​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ BTS វា​ជា​សិទ្ធិ​អ្នក​ទាំងអស់​គ្នា​… ខ្ញុំ​ក៏​អត់​កាន់ជើង​បង ទិ ក៏​មិន​បាន​ថា​គាត់​ត្រូវ​ទេ តែ​អ្នក​ទាំងអស់​គ្នា ត្រូវ​បែងចែក​អោយ​ដាច់​រវាង​អតីតកាល និង​បច្ចុប្បន្នកាល​… ចុះ​យូរហើយ​មិច​មិន​ប្រតិកម្ម ទាល់តែ​គាត់​កំពុង​ពេញ​ប្រឡង ពេញ​គេ​ស្គាល់ បងប្អូន​មក​វែកញែក​រក​យុត្តិធម៌​អ្វី? អ្នក​ណា​ដែល​គ្រប់​ដប់ អ្នក​ណា​ដែល​ឥត​ខ្ចោះ បើ​បងប្អូន​ទាំងអស់​គ្នា​ចិត្តចង្អៀត​មិន​ចេះ​លើកលែង​សិល្បៈ​ស្រុក​ខ្មែរ​នេះ អាច​ទៅ​មុខ​ទេ? សូមទោស​បើ​ខ្ញុំ​និយាយ​ទៅ​ប៉ះពាល់​អារម្មណ៍​បងប្អូន​»​។

«​មួយ​ៗ​ដូច​ជា​ខំ​ណាស់ អា​រឿង​តាំង​២០២០ ក៏​ចេះ​លើក​មក​និយាយ​ដែរ អញ​សុំ​សរសើរ​! មិន​បាន​កាន់​ជើង​ទេ គ្រាន់​ឆ្ងល់​ដូច​ខ្វះ​អី​លើក​មក​និយាយ យក​អារម្មណ៍​គេ​មក​ដាក់​អារម្មណ៍​ខ្លួនឯង​ផង ជួប​ខ្លួន​ឯង​ផ្ទាល់​បាន​យល់​។ ពេល​នឹង​ពួក​នឹង​ប៉ះពាល់​ល្ខោន​ខ្មែរ ទើប​គេ​ខឹង គេ​និយាយ​បែប​នឹង ហេតុ​អ្វី​ត្រូវ​អោយ​គេ​សុំ​ទោស? ចុះ​ពួក​ដែល​និយាយ​ថា ឈប់​គាំទ្រ តិច​ម៉េ​ង​និង​ភិ​ទិ ព្រោះ​ប៉ះពាល់ BTS នឹង​មិន post សុំ​ទោស​ពួក​យើង​ដែល​ជា​អ្នកគាំទ្រ តិច​ម៉េ​ង​ផង?​»​។

«​ដឹង​តាស​ថា​ការ​ស្រលាញ់​វា​ជា​រឿង​បុគ្គល តែ​វា​លើស​ពេក​ហើយ គ្រាន់តែ​គេ​មិន​ចូល​ចិត្ត BTS នឹង ហើយ​គេ​មិន​ចង់​ឃើញ​មាន​អ្នក share រឿង BTS លោ​.​តទៅ new feed គេ ទើប​គេ​អោយ unfri ហេតុ​អី​ត្រូវ​អោយ​គេ​ចេញ​មក​សុំ​ទោស​ចឹ​ង? ហួសហេតុ​ណាស់ ខ្មែរ​អើយ​ខ្មែរ ស្រលាញ់​តារា​ស្រុក​គេ​ដល់​ថ្នាក់​ហ៊ាន​យក​ល្ខោនខោល​ទៅ​ប្រៀបធៀប​។ សំខាន់​រឿង​ចាស់​តាំងពី​យូរ ហើយ​នៅ​ហ៊ាន​មក​គាស់កកាយ​អោយ​គ្នា​សុំ​ទោស​ទៀត នេះ​គេ​ហៅ​ថា​អ្វី​ទៅ តារា​ប្រទេស​កំណើត​ខ្លួនឯង​មិន​គាំទ្រ ទៅ​ផ្កាប់មុខ​ជាមួយ​តារា​ស្រុក​គេ​ទាំង​គ្មាន​ដឹង​ក្បាល​ដឹង​កន្ទុយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង​រ៉ាង​ដែល​បេក្ខជន លី​ម តិច​ម៉េ​ង និង​បេក្ខជន ថុ​ល សុ​ភិ​ទិ បាន​ផុស​សារ​ថា អោយ​ក្រុម BTS ខាងលើ​នេះ គ្រាន់​ជា​សារ​ចាស់​ៗ​តាំងពី​ឆ្នាំ​២០២០​មក​ម្ល៉េះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ