ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​សាហា.វ ! សម្រុះសម្រួល​ច្រើន​លើក​ច្រើន​សារ នៅ​តែ​មិន​ព្រម ស្ទុះ​ចាប់​ឱប​បម្រុង​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ព្យាយាម​សម្រុះសម្រួល​ជា​ច្រើន​លើក​ច្រើន​សារ តែ​​អតី​ត​ប្រពន្ធ​ដែល​ទើប​លែង​លះ​គ្នា​ជាង​២​ខែ​នៅ​តែ​មិន​ព្រម ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ឱប​​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ព្យាយាម​សម្រុះសម្រួល​ជា​ច្រើន​លើក​ច្រើន​សារ តែ​​អតី​ត​ប្រពន្ធ​ដែល​ទើប​លែង​លះ​គ្នា​ជាង​២​ខែ​នៅ​តែ​មិន​ព្រម ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ឱប​ហើយ​យក​ឡា​ម​បម្រុង​អា​រក​សម្លាប់​នាង​ចោល តែ​ត្រូវ​នាង​រើបម្រះ និង​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៤១A ផ្លូវ​លេខ​៤១០ ស្ថិត​ក្នុងភូមិ​១ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ បូ សម្បត្តិ អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ ការកូន ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ូ សោភា អាយុ​៤០​ឆ្នាំ មុខរបរ​បម្រើ​ការ​តាម​ផ្ទះ សព្វថ្ងៃ​សា្ន​ក់​នៅផ្ទះ​កើតហេតុ​ខាងលើ មានកូន​ប្រុស​២​នាក់​នៅ​ក្នុង​បន្ទុក ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កូន​ម្ចាស់ផ្ទះ​ចេញ​មក​ពី​សាលារៀន​វិញ ស្ត្រី​រង​គ្រោះ​ក៏​បាន​ចេញ​មក​ចាក់សោ​ទ្វាររបង​ខាងក្រៅ​ឲ្យ​ចូល​ផ្ទះ ឆ្លៀតពេល​នោះ​ស្រាប់តែ​បុរស​ជា​អតីត​ប្តី​ស្ទុះ​រត់​ចូល​មក​ចាប់​ឱប​នាង​ជាប់ ហើយ​យក​ផ្លែ​ឡា​ម​បម្រុង​អារ​.​ក​សម្លាប់​នាង​ចោល តែ​ត្រូវ​នាង​រើបម្រះ និង​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​រត់​មក​ជួយ និង​ចាប់ខ្លួន​បុរស​នោះ​បាន​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ទំនងជា​បុរស​ជា​អតីត​ប្តី​បាន​ជិះ​ម៉ូតូ​មក​អង្គុយ​សំកុក​ចាំ​មើល​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ តែ​មិន​មានឱកាស ព្រោះ​ទ្វាររបង​ចេញ​បិទ​ចូល​បិទ ធ្វើ​សកម្មភាព​អ្វី​មិន​បាន ទើបតែ​ពេល​នេះ​មានឱកាស​ក៏​ស្ទុះ​រត់​ចូល ហើយ​យក​ផ្លែ​ឡា​ម​ធ្វើ​សកម្ម​ធ្វើ​អា​រក​ស្ត្រី​ជា​អតីត​ប្រពន្ធ​បណ្តាល​ឲ្យ​រង​របួស​ត្រង់​ដៃ និង​ត្រចៀក​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ​ក្រោយ​ពី​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មិន​ចុះសម្រុង​នឹង​គ្នា ដោយ​បុរស​ជា​អតីត​ប្តី​បាន​ព្យាយាម​សុំ​សម្រុះសម្រួល​ដើម្បី​រួមរស់​ជាមួយ​ស្ត្រី​រង​គ្រោះជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​នាង​មិន​ព្រម ទើប​បុរស​រូប​នេះ​ដាច់​ចិត្ត​ធ្វើ​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ ចំណែក​បុរស​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​វាយ​ខ្នោះ​យក​ទៅ​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕