ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់ ដាក់​ពន្ធនាគារ​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់ ដាក់​ពន្ធនាគារ​កំណត់​ពី​១៨​ខែ​ទៅ​៣​ឆ្នាំ ពី​បទ «​ប្រមាថ​ព្រះមហាក្សត្រ និង ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ក្នុង​ចេតនា ដើម្បី​ផ្តួល​រលំ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ហ្វេ​ស​ប៊ុ​ក (Facebook )» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១ ។

សាលក្រម​ផ្តន្ទាទោស​កំបាំង​មុខ​លើ​ជនជាប់ចោទ​៥ នាក់ ៖ ១-​ឈ្មោះ ឡុ​ង រី​, ២- ឈ្មោះ ម៉ែ​ន សុ​ថា​វរិ​ន្ទ​, ៣- ឈ្មោះ ម៉​ន ផល្លា​, ៤-​ឈ្មោះ ម៉ោ​ញ សា​រ៉ាត់ និង​៥-​ឈ្មោះ មោះ គឹ​ម តុលា ។ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចំនួន​៣​ឆ្នាំ និង​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន ។ សាលក្រម​ប្រកាស​ផ្តន្ទាទោស​ចំពោះ​មុខ​ជនជាប់ចោទ​ចំនួន​២​នាក់ ដោយ​ម្នាក់​ឈ្មោះ ម៉ិច ហ៊ា​ង ដាក់​ពន្ធនាគារ​៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឡាញ់ ថាវ​រី ភេទ​ស្រី ដាក់​ពន្ធនាគារ​១៨​ខែ ដែល​ជាប់ចោទ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ។

តុលាការ​បាន​ចោទប្រកាន់​ចំណោម​ជនជាប់ចោទ​ទាំង​៧​នាក់ រួម​មាន ៖ ១- ឈ្មោះ ឡុ​ង រី ឈ្មោះ​ម៉ែ​ន សុ​ថា​វរិ​ន្ទ​, ២- ឈ្មោះ ម៉​ន ផល្លា​, ៣- ឈ្មោះ​ម៉ោ​ញ សា​រ៉ាត់ គឹ​ម តុលា និង​៤-​ឈ្មោះ ឡាញ់ ថាវ​រី ពី​បទ ៖ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែក​ជនជាប់ចោទ ឈ្មោះ ម៉ិច ហ៊ា​ង ត្រូវ​បាន​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ ៖ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​៧​នាក់​, ជនជាប់ចោទ​ឈ្មោះ ម៉ិច ហ៊ា​ង ភេទ​ប្រុស រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង ឈ្មោះ ឡាញ់ ថាវ​រី ភេទ​ស្រី រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង​លើ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ចាប់​ឃាត់ និង ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​។ ចំណែក ឯ​ជនជាប់ចោទ​៥​នាក់​ទៀត ដូច​មាន​ខាងលើ ត្រូវ​បាន​រត់គេច​ខ្លួន​។

នា​ពេល​សវនាការ​នេះ ជនជាប់ចោទ ឈ្មោះ ឡាញ់ ថាវ​រី ដែល​ជា​អតីត​មេឃុំ​ឬ​ស្សី​ក្រោក មក​ពី​កូតា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ( CNRP ) បាន​ឆ្លើយ​សារភាព​កំហុស ក៏​ប៉ុន្តែ​នាង​បាន​អះអាង​ថា សារ និង​ខ្លឹមសារ ដែល​ខ្លួន​បាន​សរសេរ​ផុស និង​ផ្សាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ យោបល់ និង​ការ​រិះគន់ ដើម្បី​ស្ថាបនា​តែ​ប៉ុណ្ណោះ​។ មិន​មាន​ចេតនា ដើម្បី​ប្រឆាំង ឬ​ញ៉ុះ​ញ៉​ង់​មហាជន ផ្តួលរំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

ចំណែក​ឈ្មោះ ថាវ​រី សុំ​ឱ្យ​លោក​ចៅក្រម​ជំនុំជម្រះ សម្រេច​លើក​ការ​ចោទប្រកាន់ និង​ដោះ​លែងខ្លួន ឲ្យ​មាន​សេរីភាព​វិញ​។ រីឯ ឈ្មោះ ម៉ិច ហ៊ា​ង ក៏​បាន​ទទួលស្គាល់​នូវ ខ្លឹមសារ​ដែល​ខ្លួន​បាន​សរសេរ និង​ផុស​ផ្សាយ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ ក៏​ប៉ុន្តែ​គាត់​បាន​អះអាង​ថា នោះ​គឺជា​យោបល់​ផ្ទាល់ខ្លួន ក្នុង​ការ​រិះគន់ ព្រះមហាក្សត្រ​ខ្មែរ ហើយ​ក៏​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ។ ចំណែកឯ​ឈ្មោះ​ម៉ិច ហ៊ា​ង វិញ បាន​ស្នើ​សុំ​ឱ្យ​លោក​ចៅក្រម​ជំនុំជម្រះ សម្រេច​លើក​ការ​ចោទប្រកាន់ និង​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​។

ប៉ុន្តែ​នៅ​ពេល​បិទ​បញ្ចប់​សវនាការ លោក​មុត ដា​រ៉ា ព្រះរាជា​អាជ្ញា​រង និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​តម្កល់​បទចោទប្រកាន់ ចំពោះ​ជនជាប់ចោទ​ទាំង​៧​នាក់ ខាងលើ ដោយ​រក្សា​ទុកជា​បានការ​ដដែល និង​សំណូមពរ​ដល់​លោក​លោក ឃុន សូ​ណា ចៅក្រម​ជំនុំជម្រះ លោក​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំងអស់ នៅ​ក្នុង​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​នេះ តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ