ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាថ្នាំ​ឱសថ​បុរាណ លាយថ្នាំ​ពេទ្យ​ចម្រុះ ប៉ូលិស​ថៃ​បង្ក្រាប​ក្រោយ​រក​ឃើញ​ប៉ះពាល់​អាយុជីវិត

1 ឆ្នាំ មុន

ថៃ ៖ នា​ពេល​ថ្មី​ៗ​នេះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ូ​លី​ស​បង្ក្រាប​បទល្មើស​និង​ការពារ​អ្នក​ប្រើប្រាស់ របស់​ប្រទេស​ថៃ បាន​ចេញ​របាយការណ៍​ព្រមាន​និង​ហាមឃាត់​ប្រើប្រាស់ ផលិត​ស្រាថ្នាំ​ឱសថ​បុរាណ​ថៃ មួយ​ចំនួន លាយ​នឹង​ថ្នាំពេទ្យ​ចម្រុះ ធ្វើ​អោយ​ប៉ះពាល់​អាយុជីវិត​អ្នក​ប្រើប្រាស់…

ថៃ ៖ នា​ពេល​ថ្មី​ៗ​នេះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ូ​លី​ស​បង្ក្រាប​បទល្មើស​និង​ការពារ​អ្នក​ប្រើប្រាស់ របស់​ប្រទេស​ថៃ បាន​ចេញ​របាយការណ៍​ព្រមាន​និង​ហាមឃាត់​ប្រើប្រាស់ ផលិត​ស្រាថ្នាំ​ឱសថ​បុរាណ​ថៃ មួយ​ចំនួន លាយ​នឹង​ថ្នាំពេទ្យ​ចម្រុះ ធ្វើ​អោយ​ប៉ះពាល់​អាយុជីវិត​អ្នក​ប្រើប្រាស់ ។

ប៉ូ​លី​ស​ស៊ើបអង្កេត​នាយកដ្ឋាន​សន្តិសុខ​កណ្តាល បាន​បើក​ការ​បង្ក្រាប​កាល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២២ កន្លង​មក​ទីតាំង​លក់​ចែកចាយ​ដោយ​ខុសច្បាប់ ប៉ុន្តែដោយសារ​ឱសថ​បុរាណ​ខាងលើ​នេះ មាន​ជនខិលខូច​ប្តូរ​និមិត្តសញ្ញា​ស្លាក​យីហោ​ផ្សេង​ៗ និង​មានការ​ផ្សាយពាណិជ្ជកម្មលក់ យ៉ាង​ទូលំទូលាយ បង្ហាញ​លក្ខណៈសម្បត្តិ ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្សេង​ៗ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ជឿ​ទុកចិត្ត ទិញ ផឹក និង​ទទួល​បាន​លទ្ធផល​ក្នុង​ដំណាក់កាល​ដំបូង​ៗ ប៉ុន្តែ​ផលវិបាក​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​យ៉ាងធ្ងន់ធ្ងរ នា​ពេល​បន្តបន្ទាប់ រហូត​ដល់​ស្លា.ប់ ។

នាយកដ្ឋាន​ចំណីអាហារ និង​ឱសថ​របស់​ថៃ បាន​បង្ហាញ​អោយដឹងថា ក្រោយ​ពី​ការ​ពិនិត្យ ស្រាថ្នាំ​ឱសថ​បុរាណ​ថៃ ក្នុង​១​ដប មាន​លាយថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត ចំនួន​៧០​គ្រាប់ និង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​(​ថ្នាំ​ប្រឆាំង​ការ​រលាក​) ចំនួន​៣០​គ្រាប់ សរុប​ដល់​១០០​គ្រាប់ ។

ដឹង​រឿង​នេះ​រួច​ហើយ តើ​យើង​លោក​អ្នក​នឹង​នៅ​តែ​ផឹក​វា​ទេ ? តើ​នៅ​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ មាន​លក់​ស្រាថ្នាំ​ឱសថ​បុរាណ​ថៃ​ប្រភេទ​ខាងលើ​នេះ ដែរ​អត់ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ