រាជធានីភ្នំពេញ ៖ បើនិយាយដល់សែរាជវង្សវ័យក្មេង ដែលមានព្រះសមត្ថភាព មានស្នាមព្រះហស្ថ ខ្ពស់លេចធ្លោអស្ចារ្យនោះ ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជានឹកឃើញដល់ព្រះនាងតូច នរោត្ដម ជេនណា ជាក់ជាមិនខានឡើយ ដែលទ្រង់កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីមហាជនទាំងក្នុងប្រទេសកម្ពុជា រួមទាំងបណ្ដាប្រទេសនានា តាមរយៈព្រះសមត្ថភាព ស្នាមព្រះហស្ថលើវិស័យសិល្បៈ វប្បធម៌ អរិយធម៍ខ្មែរ និងសង្គមជាតិក្នុងប្រទេសកម្ពុជា ។

មិនត្រឹមតែមានសមត្ថភាពលេចធ្លោប៉ុណ្ណោះទេ តែព្រះនាងក៏មានរូបសម្បត្តិស្រស់សោភា សមសួនជាកុលធីតាខ្មែរ ដែលជាសែស្រឡាយរាជវង្សវ័យក្មេង មានចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់ណាស់ ជាពិសេសពេលព្រះនាងតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ក្នុងឈុតប្រពៃណីបុរាណខ្មែរតែម្ដង ។
យ៉ាងណាមិញ ជាទូទៅគេតែងតែសង្កេតឃើញថា ព្រះនាងតូចនរោត្ដម ជេនណា តែងតែលើកយកវប្បធម៌ អរិយធ៌ខ្មែរ មកបង្ហាញតាមរយៈបណ្ដាញសង្គម ដើម្បីអោយប្រជាជនខ្មែរក្មេងចាស់ប្រុសស្រី និងយុវជនជំនាន់ក្រោយបានឃើញបានដឹង និងស្គាល់តាមរយៈការបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលទាក់ទងនឹងប្រវត្តិពីដើម និងនិយាយរៀបរាប់ពាក់ព័ន្ធពីប្រវត្តិឈុតនីមួយៗ ដើម្បីជម្រាប់ជូនអ្នកគាំទ្រ ក៏ដូចជាបងប្អូនខ្មែរទាំងអស់ផងដែរ។

ដោយឡែក នារសៀលថ្ងៃទី៩ ខែសីហានេះ ព្រះនាងតូចបានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹក ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរដែលមានការឆ្នៃម៉ូតលំអរក្បាច់ផ្កាចន្ទន៍ និងអមជាមួយគ្រឿងអលង្ការជាច្រើន រួមមាន ម្កុត កងដៃ ខ្សែ.កយ៉ាងស្រស់ស្អាត មើលទៅគួរអោយទាក់ទាញ និងគួរអោយគោរពស្រលាញ់ខ្លាំងណាស់ ពិសេសមួយឈុតនេះ សមសួរជានារីខ្មែរពិតៗតែម្ដង។
ក្នុងនោះដែរ ព្រះនាងក៏បានភ្ជាប់ជាមួយសារមួយឃ្លាថា «ថ្ងៃនេះ ខ្ញុំសូមបង្ហាញនូវឈុតសម្លៀកបំពាក់បុរាណខ្មែរ ច្នៃថ្មីដ៏ស្រស់ស្អាតមួយឈុត ដែលខ្ញុំពេញចិត្តជាខ្លាំង។ ក្បាច់ផ្កាចន្ទន៍នេះជាក្បាច់បុរាណខ្មែរ ពិសេសលើសំពត់នាងទេពអប្សរ ចម្លាក់មហាប្រាសាទអង្គរវត្ត»។

មួយទៀតនោះ មួយឈុតនេះ ពីព្រះនាងតូចនរោត្ដម ជេនណា គឺថា ទទួលបានការគាំទ្រ និងលើកសរសើរពីសម្រស់ទ្រង់មិនដាច់ពីមាត់ឡើយ ដោយអ្នកខ្លះលើកឡើងថា «ស្រស់ស្អាត សមសួនគួរអោយគោរពស្រលាញ់យ៉ាងនេះព្រះនាងតូច» ។ ខ្លះទៀតលើកឡើងថា «សូមអរគុណនៅទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះនាងតូច ដែលតែងតែបង្ហាញនៅឈុតថ្មីៗដែលជារបស់ខ្មែរ លើបណ្ដាញសង្គមអោយកូនខ្មែរបានដឹង និងស្គាល់» ជាមួយគ្នានេះ ក៏នៅមានពាក្យលើកសរសើរជាច្រើនទៀត ដែលយើងពុំអាចរៀបរាប់អស់បានឡើយ ។

សូមរំលឹកពីជីវប្រវត្តិរបស់កុលធីតាខ្មែររូបនេះបន្តិច «ព្រះនាងតូច នរោត្ដម ជេនណា ប្រសូត្រនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានគោរម្យងារផ្លូវការ ជាអក្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា និងភាសាផ្លូវការអន្តរជាតិ «Princess Jenna Norodom» ជាសមាជិកនៃព្រះរាជវង្សានុវង្សកម្ពុជា។ ព្រះនាងតូចជាបុត្រីទី២ របស់ព្រះបាទនរោត្តម បុប្ផារី ព្រះបិតារបស់ព្រះអង្គជាជនជាតិបារាំង ហើយជាចៅស្រីរបស់សម្ដេចក្រុមព្រះនរោត្តម ចក្រពង្ស និងជាចៅស្រីដ៏ឧត្តុង្គឧត្តមរបស់ព្រះបាទនរោត្តម សីហនុ និងជាចៅរបស់ព្រះបាទ នរោត្តម សីហមុនី ផងដែរ ។ ហើយនៅឆ្នាំ២០១៥ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា មានព្រះជន្មាយុ៤ ព្រះវស្សា ព្រះនាងនិងក្រុមគ្រួសារក៏បានត្រឡប់មករស់នៅដែនដីសុវណ្ណភូមិព្រះរាជាណាចក្រកម្ពុជាវិញ ។








ចែករំលែកព័តមាននេះ