ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​រឿង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​បឹង​ទំពុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មន្ត្រីសង្កាត់​បឹង​ទំពន់ បាន​បើក​អង្គប្រជុំ​ដោះស្រាយ​លើ​បណ្តឹង​របស់​ក្រុម​អ្នកសង្កេតការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​​

រាជធានី​ភ្នំពេញ​៖ មន្ត្រីសង្កាត់​បឹង​ទំពន់ បាន​បើក​អង្គប្រជុំ​ដោះស្រាយ​លើ​បណ្តឹង​របស់​ក្រុម​អ្នកសង្កេតការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​បឹង​ទំពន់ ដែល​ប្តឹង​ចោទប្រកាន់​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​សង្កាត់​បឹង​ទំពន់ អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ៣៣​នាក់ ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

ពិធី​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្នាក់​សង្កាត់​បឹង​ទំពន់ នា​រសៀល​ថ្ងៃ​តី​១១ មក​រា ២០១៧ ទាក់ទង​ជាមួយ​បណ្តឹង​ខាងលើ​នេះ ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​សង្កាត់​ដែល​ជា​បេក្ខជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​រូប​ផង​ដែរ ។ ក្នុង​អង្គ​សវនាកា​ខាងលើ​នេះ​ចៅសង្កាត់​បឹង​ទំពន់ លោក​សួ​ស សា​រិ​ន បាន​កោះហៅ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​បណ្តឹង​ខាងលើ​មក​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​ដើមបណ្តឹង ដោយ​នាំ​យក​ឯកសារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មក​បង្ហាញ​អង្គ​សវនាការ​ដើម្បី​បញ្ជាក់​ថា​បងប្អូន​ពិតជា​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បំពេញ​កត​ព្វ​កិច្ច​ជា​ពលរដ្ឋ​ខ្មែរ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ​។

នៅ​ចុងបញ្ចប់​នៃ​អង្គ​សវនាកា​គឺ​លោក សួ​ស សា​រិ​ន និង​ក្រុមប្រឹក្សា​សង្កាត់​បឹង​ទំពន់ សម្រេច​ទទួលស្គាល់​ប្រជាពលរដ្ឋ​ទាំង​៣៣​នាក់​ថា​ពួក​គាត់​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​បោះ​ឆ្នោត​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​ពលរដ្ឋ​ទាំង​៣៣​នាក់ ក៍បាន​ចេញ​មុខការ​ពារ​ខ្លួន​ថា​ពួក​គាត់​ជា​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​ដូច​ពលរដ្ឋ​ឯទៀត​ដែរ​ ៕