ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​និង​រដ្ឋបាល​ព្រៃឈើ​ស្ទោង​រង​ការ​ចោទប្រកាន់​ថា បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ អាជ្ញាធរ​ស្រុក​ស្ទោង និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង រង​ការ​ចោទប្រកាន់​ថា បាន​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កូន​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ទឹកដី​ …

ខេត្តកំពង់ធំ ៖ អាជ្ញាធរ​ស្រុក​ស្ទោង និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង រង​ការ​ចោទប្រកាន់​ថា បាន​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កូន​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ដោយ​ពុំ​មាន​វិធានការ​ទប់ស្កាត់ ហើយ​ម្នាក់​ឆ្លើយ​យករួចខ្លួន ហាក់ដូចជា​មិន​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​ទាំងអស់​របស់​ខ្លួន​សោះ ។

ប្រជាពលរដ្ឋ​រិះគន់​ថា ជា​រៀងរាល់ថ្ងៃ​សកម្ម​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ពិសេស​កូន​ឈើ​តូច​ៗ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដឹក​យក​មក​លក់​តាម​ដេប៉ូ​ឈើ​នៅ​ក្នុងស្រុក​ស្ទោង​ដោយរ​លួ​ន ដោយសារ​តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រៃឈើ​ស្រុក​ស្ទោង​បើកភ្លើង​ខៀវ​ឲ្យ ។ ពួក​លោក​បន្ត​ថា ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​ពេល​បុណ្យ​រុក្ខទិវា​ម្តង​ៗ​នាំ​គ្នា​ដាំ​កូន​ឈើ​បាន​បួន​ប្រាំ​ពាន់​ដើម​នោះ​ថត​ផ្សាយ​តាម​ទូរទស្សន៍ ចុះ​ការ​កាប់​បំផ្លាញ​កូន​ឈើ​តូច​ៗ​ក្នុង​មួយ​ថ្ងៃ​ៗ​ទូ​ទាំង​ខេត្តកំពង់ធំ​រាប់​ពាន់​រាប់​ម៉ឺន​ដើម​នោះ​បែរជា​មើល​មិនឃើញ​មិន​នាំ​គ្នា​ទប់ស្កាត់ បើ​នៅ​តែ​ដូច្នេះ​មិនយូរ​ប៉ុន្មាន​ទេ ព្រៃឈើ​ទាំង​តូច​ទាំង​ធំ​នឹង​ត្រូវ​រលាយ​អស់​ជាក់​ជា​មិន​ខាន ។

ជុំវិញ​ករណី​នេះ លោក ព្រឹម រ​ដ្ឋា អភិបាលស្រុក​ស្ទោង បាន​ប្រាប់​«​កោះសន្តិភាព​» នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ តាម​ទូរស័ព្ទ​ថា នៅ​ក្នុងស្រុក​ស្ទោង​គ្មាន​កូន​ឈើ​វែង​ហើយ​ត្រង់​ៗ​ឲ្យ​ពួក​គាត់​កាប់​ទេ គឺ​ពលរដ្ឋ​នាំ​គ្នា​កាប់​ដឹក​មក​ពី ស្រុក​ប្រាសាទ​បល្ល័ង្ក និង​កាប់​មក​ពី​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ យក​មក​លក់​នៅ​ស្រុក​ស្ទោង ។ លោក​បាន​ឲ្យ​ខាង​សង្កាត់​រដ្ឋ​បាន​ព្រៃឈើ​ស្ទោង​កោះហៅ​ម្ចាស់​ដេប៉ូ​ឈើ​មក​ធ្វើ​កិច្ចសន្យា​រួច​ហើយ ។ ហើយ​មួយ​រយៈ​នេះ​លោក​ជាប់រវល់​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ ពេល​បង្ក្រាប​រួចរាល់​លោក​នឹង​មាន​វិធានការ​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​កូន​ឈើ​នេះ​ម្តង ។

លោក ម៉ុ​ល វណ្ណ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង បាន​ប្រាប់​ថា ចំពោះ​បញ្ហា​ខាងលើ​នេះ លោក​បាន​ចាត់​ឲ្យ​នាយ​រង​ម្នាក់​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយនឹង​ម្ចាស់​ដេរ​ប៉ូ​រួច​ហើយ អ្នកខ្លះ​ប្រាប់​ថា កូន​ឈើ​នេះ​សេសសល់​ពី​ឆ្នាំ​មុន ហើយ​លោក​នឹង​សហការ​ជាមួយ​ខាង​ស្រុក​ចុះ​ធ្វើ​ឡើង​វិញ​អំពី​បញ្ហា​នេះ ។

លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ប្រាប់​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ចំពោះ​ករណី​នេះ​លោក​នឹង​ឲ្យ​ខាង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ចុះ​ពិនិត្យ និង​ធ្វើ​របាយការណ៍​មក​ស្រុក​ដើម្បី​សុំ​គោលការណ៍​ពី​ខាង​មន្ទីរ និង​គណៈ​បញ្ជាការ​ឯក​ពី​ភាព​ខេត្ត ពីព្រោះ​ឥឡូវនេះ​ខាង​រដ្ឋបាល​ព្រៃឈើ គឺ​ស្ថិត​នៅ​ក្រោម​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មិន​អាច​ដូច​ពី​ពេល​មុន​ៗ​នោះ​ទេ ៕