ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក់​២​ពាន់​ដុល្លារ​ម្តង​អត់​ទាន់​បាន​អី​ផង មក​ទារ​កក់​៥​ពាន់​ដុល្លារ​ថែម ព្រោះ​អាងខ្នង​ប៉េ​អឹ​ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មក​ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​មេការ​សំណង់​ម្នាក់ ដោយ​បាន​ចោទប្រកាន់​ថា ធ្វើ​សកម្មភាព​ឆបោក​លុយ​ចំនួន​២​ពាន់​ដុល្លារ ក្នុង​កិច្ចសន្យា​ព្រមព្រៀង​ថា

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មក​ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​មេការ​សំណង់​ម្នាក់ ដោយ​បាន​ចោទប្រកាន់​ថា ធ្វើ​សកម្មភាព​ឆបោក​លុយ​ចំនួន​២​ពាន់​ដុល្លារ ក្នុង​កិច្ចសន្យា​ព្រមព្រៀង​ថា នឹង​សាងសង់​ផ្ទះ​ឱ្យ​គាត់ ប៉ុន្តែ​ក្រោយ​ពេល​ទទួល​បាន​លុយ​ដល់​ដៃ​ហើយ ជនសង្ស័យ​មិន​គោរព​តាម​កិច្ចសន្យា​ទាល់តែ​សោះ ។

គ្រាន់តែ​កាប់​រណ្ដៅ​បាន​១​រណ្ដៅ​ប៉ុណ្ណោះ អត់​មាន​ដឹក​សម្ភារ​សំណង់​ចូល​នៅឡើយ​ទេ ស្រាប់តែ​មក​ទាមទារ​ឱ្យ​គាត់​កក់​លុយ​ថែម​៥​ពាន់​ដុល្លារ​ទៀត ទើប​ព្រម​ធ្វើ​ផ្ទះ​ឱ្យ ។ បើ​មិន​ដូច្នេះ​ទេ ខ្លួន​នឹង​មិន​ធ្វើ​ឱ្យ​ឡើយ ហើយ​លុយ​កក់​ចំនួន​២​ពាន់​ដុល្លារ​នោះ និង​ត្រូវ​ដាច់​តែ​ម្ដង ។

ស្ត្រី​រង​គ្រោះ​មិន​ព្រម​ដែរ ក៏​បាន​ទាមទារ​យក​លុយ​គាត់​កក់​នោះ​មក​វិញ ហើយ​ក៏​ឈប់​ឲ្យ​ជាង​បោក​នោះ សាងសង់​ផ្ទះ​ឲ្យ​តទៅ​ទៀត​ដែរ ព្រោះ​ខ្លាច​ខាតបង់​ច្រើន​ជាង​នេះ​ថែម​ទៀត ។ មិនតែប៉ុណ្ណោះ គាត់​បាន​ប្រាប់​ថា បើ​មិន​ឲ្យ​លុយ​កក់​វិញ​ទេ នឹង​ប្ដឹង ប៉ុន្តែ​មេការ​សំណង់​នោះ នៅ​តែ​មិន​ព្រម​ឲ្យ​លុយ​វិញ​ឡើយ ព្រោះ​អាង​មាន​ខ្នង​ប៉េ​អឹ​ម និង​អះអាង​ថា ខ្លួន​បាន​យក​លុយ​ទិញ សម្ភារ​សំណង់​អស់ហើយ ទើប​នាង​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។

មិនតែប៉ុណ្ណោះ ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​បងស្រី​របស់​មេជាង​នោះ បាន​ឡូឡា​ពេញ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ និង​ស្រែ​គំរាម​នគរបាល​ថា «​អត់​ដាច់ខាត សូ​ម្បី​តែ​មួយ​រៀល ក៏​មិន​សង​ដែរ ហើយ​ឃើញ​ខ្ញុំ​ខោ​មិន​ខោ អាវ​មិន​អាវ​បែប​ហ្នឹង លោក​ប៉ូលិស​ឯង​ដឹង​ថា ខ្ញុំ​មាន​ខ្នង ជា​នរណា​ទេ ចង់​បញ្ជូន​ទៅ​ដល់​ណា ក៏​ដល់​ទៅ​មិន​ខ្លាច​ទេ​» ។

ទ​ង្វើ​ដ៏​ច្រ​ង៉េ​ង​ច្រ​ង៉ាង​បែប​នេះ​មិនដឹង​ថា ស្ត្រី​ជា​បង​ជនសង្ស័យ​ខាងលើ មាន​ខ្នង​ធំ​ប៉ុនណា​ទេ នគរបាល​ចាត់​ទុក​ថា ជា​ការ​ប្រមាថមើលងាយ​ច្បាប់​បំផុត ព្រោះ​សម័យនេះ​ហើយ​និយាយ​អាង​ខ្សែ​អា​ខ្នង​បែប​នេះ តែ​ក៏​មិន​ត្រូវ​អាងខ្នង​ប្រព្រឹត្ត​អំពើ​បែប​នេះ​ឡើយ​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​មេជាង​សំណង់​ខាងលើ ឈ្មោះ​ស៊ី​ថា អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ខាន់ ស្រស់ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​នោះ​ដែរ ។

ក្រោយមក ខណៈនោះ​ស្ត្រី​រង​គ្រោះ​មិន​ព្រម ព្រោះ​ខ្លាច​ចរិត​ក្រឡិចក្រឡុច​នោះ ហើយ​ក៏​មានការ​និយាយ​ចរចា​គ្នា រហូត​ដល់​វេលា​យប់​ថ្ងៃ​ដដែល​នោះ ទើបត្រូវ​គ្នា ដោយ​ជន​នោះ បាន​សុំ​ធ្វើ​កិច្ចសន្យា​សង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១០ មក​រា នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​នោះ ដោយ​មាន​អ្នក​ធានា​ត្រឹមត្រូវ ទើប​ជន​រង​គ្រោះ​យល់ព្រម ។