ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! ស្រី​ស្អាត មៃ​យ៉ា បង្ហាញ​កូនសោ និង​ផ្ទះ​ក្នុង​ក្តី​ប​ស្រមៃ​ផ្អើល​អ្នកគាំទ្រ​ចូល​ខ​មិន

1 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ម្នាក់​ៗ​មិន​អត់​ប្រយោជន៍​នោះ​ឡើយ អោយ​តែ​យើង​តាំងចិត្ត ដាក់ចិត្ត​ដាក់​កាយ​ថា​តស៊ូ​ជំនះ​រាល់​គ្រប់​ឧបសគ្គ មិន​ថា​បរាជ័យ​ប៉ុន្មាន​ដង កុំ​ចុះចាញ់​វា ហើយ​ឱកាស​មិនមែន​ដេកចាំ​បានរ​ត់ម​ករក​យើង​ទេ ថ្ងៃ​ណាមួយ

រាជធានី​ភ្នំពេញ ៖ ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ម្នាក់​ៗ​មិន​អត់​ប្រយោជន៍​នោះ​ឡើយ អោយ​តែ​យើង​តាំងចិត្ត ដាក់ចិត្ត​ដាក់​កាយ​ថា​តស៊ូ​ជំនះ​រាល់​គ្រប់​ឧបសគ្គ មិន​ថា​បរាជ័យ​ប៉ុន្មាន​ដង កុំ​ចុះចាញ់​វា ហើយ​ឱកាស​មិនមែន​ដេកចាំ​បានរ​ត់ម​ករក​យើង​ទេ ថ្ងៃ​ណាមួយ​ក្ដី​ស្រមៃ​របស់​អ្នក​នឹង​ជោគជ័យ ហើយ​ក្លាយជា​ការ​ពិត​ជាក់​ជា​មិន​ខាន​ឡើយ គ្រាន់តែ​ថា តើ​វា​យូរ និង​ឆាប់​តែ​ប៉ុណ្ណោះ? ។

អ្នក​ទាំងអស់​គ្នា ប្រាកដជា​ស្គាល់​ហើយ នៅ​រាជ​នី​ម៉ូ​ដែល​កំពូល​សម្រស់ តារា​សម្ដែង​ស្រី មាន​ភាព​លេចធ្លោ សម្រស់​ស្រស់​ស្អាត​ដូច​គំនូរ គួរ​អោយ​ទាក់ទាញ កែវភ្នែក​ស្រទន់ មុខមាត់​មាន​មន្ត​ស្នេហ៍ រួសរាយ​រាក់ទាក់ ដែល​គេ​តែងតែ​ហៅ​ថា កូនកាត់​អា​ល្លឺ​ម៉​ង​នោះ គឺ កញ្ញា មៃ​យ៉ា ដែល​ជា​ពិធី​ការិនី និង​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានឈ្មោះ​ល្បីល្បាញ​បោះ​សម្លេង​យ៉ាង​ខ្លាំង មិនធម្មតា​នៅ​ក្នុង​រង្វង់​វិស័យ​សិល្បៈ​ខ្មែរ​មក​ជា​ច្រើន​ឆ្នាំ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ មិន​ត្រឹមតែ​ជាតា​រា​ស្រី​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ និង​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​នោះ​ទេ មិន​ថា​ដើរតួរ កាច ឆ្នាស់ ស្លូត នាង​ធ្វើ​បាន​គ្រប់​ទម្រង់​ទាំងអស់ រីឯ​រូប​សម្រស់​របស់​នាង​វិញ​ក៏​ស្រស់​ស្អាត​ខ្លាំង​មិនធម្មតា​ដែរ ។

បើ​ងាក​ទៅ​មើល​ពី​ជីវិត​ឯកជន បច្ចុប្បន្ន​របស់​នាង​វិញ គេ​នាំ​គ្នា​សង្កេត​ឃើញ នាង​កាន់តែ​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​អាជីព​របស់​ខ្លួន​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​នោះ​ទេ ដោយ​នាង​តែងតែ​ចេញ​ទៅ​ថត​សំអាងការ​ផ្សេង​ៗ តែ​អ្វី​ដែល​កាន់តែ​ពិសេស​ទៅ​វិញ​នោះ ស្នេហា​របស់​នាង​តែ​ម្ដង ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តារា​ស្រី​រូប​នេះ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ទៅ​មុខ​យ៉ាង​រលូន មាន​សុភមង្គល​ទ្វេ​ដង បើ​ទោះបីជា​រវល់​ជាមួយនឹង​ការងារ​យ៉ាងណា​ក្ដី នាង​ក៏​ឆ្លៀតពេល​សម្រាកលំហែ​ខួរក្បាល ដើរ​លេង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​ផង​ដែរ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​លួច​ច្រណែន​នឹង​ស្នេហា​របស់​នាង​គ្រប់​ៗ​គ្នា ។

ថ្មី​ៗ​នេះ​ផង​ដែរ មហាជន​នាំ​គ្នា​ភ្ញាក់​ទ្រើ​ត ស្រឡាំងកាំង បើកភ្នែក​ធំ​ៗ ដោយ​តារា​សម្តែង​ស្រី​រូប​នេះ ស្ងាត់​ៗ​ស្រាប់តែ​បើក​បង្ហោះ​នៅ​រូប​ផ្ទះ​វីឡា​របស់​ខ្លួន​ភ្លែត យ៉ាង​ធំ​ស្កឹមស្កៃ​នៅ​ក្នុង​ក្ដី​ស្រមៃ​ដ៏​ប្រណីត​មួយ និង​គួរ​ឲ្យ​ចង់​រស់នៅ​ខ្លាំង​ណាស់ បន្ទាប់​ពី​បានឃើញ​តារា​ស្រី​កូនកាត់​អា​ល្លឺ​ម៉​ង​រូប​នេះ កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍ និង​សរសើរ​ចំពោះ​ភាព​ជោគជ័យ​របស់​នាង​មិន​ដាច់​ពី​មាត់ ក្នុង​នោះ មៃ​យ៉ា បាន​ចេញ​មុខ​មក​បញ្ជាក់​ប្រាប់​យ៉ាង​ច្បាស់​ៗ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នេះ​គឺជា​កម្លាំង​ញើស​ឈា​.​ម​របស់​នាង​ផ្ទាល់ « Welcome my House មក​យក​សោរ ផ្ទះ​ទី​១ កម្លាំង​ញើស​ឈា​.​ម​អូន​» រហូត​ផ្ទុះ​ការ​សរសើរ​យ៉ាង​ព្រោងព្រៀត​នៅ​សមត្ថភាព​របស់​នាង ។

ក្រោយ​ពី​បានឃើញ​តារា​ស្រី​រូប​នេះ​បង្ហោះ​បែប​នេះ​ហើយ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​សូម​បាន​សុខ​សប្បាយ និង​សំណាងល្អ​ក្នុង​ជីវិត ចៅ​» «​ហេង​ហេង​អាយ​ដល​» «​គ្រាន់តែ​ឃើញ​ហើយ​គួរ​អោយ​ចង់​រស់នៅ​ខ្លាំង​ណាស់​ចែ​អើយ​» «​សាក​សម​នឹង​ការ​ហត់នឿយ ស៊ូរ​ៗ​ណា​អាយ​ដល​» «​ស្អាត​ណាស់​អូន​អើយ​» «​ស្អាត​ញាក់​ម៉​ង​បង​» «​ស្អាត​ទាំង​ផ្ទះ ស្អាត​ទាំង​មនុស្ស​» «​ជូនពរ​អោយ​បង​ជោគជ័យ​គ្រប់​ការងារ និង​មុខ​ជំនួញ​ណា​បង​» «​ញាក់សាច់​តែ​ម្ដង​បង សុំ​ទៅ​នៅ​ដែល​មក​អាយ​យ​ដល​» និង​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​រៀបរាប់​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ