ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ត​.​មាត់​ពេល​កំពុង​ណែនាំ បងប្រុស​ប្រល័យ​សង្ខារ​ប្អូនប្រុស​ចំ​សៀតផ្កា

1 ឆ្នាំ មុន
  • ក្រចេះ

កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​ឯ​រាជធានី​ភ្នំពេញ ក្នុង​អំពើ​ឃា​.​តក​.​ម្ម​ដោយ​ប្រើប្រាស់​អាវុធ​ខ្លី​បា​.​ញ់​ទៅ​លើ​ប្អូនបង្កើត​

ខេត្តក្រចេះ ៖ កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​ឯ​រាជធានី​ភ្នំពេញ ក្នុង​អំពើ​ឃា​.​តក​.​ម្ម​ដោយ​ប្រើប្រាស់​អាវុធ​ខ្លី​បា​.​ញ់​ទៅ​លើ​ប្អូនបង្កើត​របស់​ខ្លួន​ចំ​សៀតផ្កា ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង បណ្តាល​អោយ​ស្លា​.​ប់ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​កាលពី​ថ្ងៃ​ទី​៥ ខែសីហា​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ក្នុង​ប្រតិបត្តិការ​ខាងលើ​បានឱ្យ​ដឹង​ថា ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​កម្លាំង​នាយ​ដ្ឋា​ន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក គុណ សុ​ភ័​ណ្ឌ ស្នង​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក គឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្ទះសំណាក់​ទឹកមាស ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ស្រុ​ន សុខុម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃា​.​តក​.​ម្ម (​បា​.​ញ់​ស​ម្លា​.​ប់​) កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨.០០​នាទី​យប់ នៅ​ចំណុច​កា​រ៉េ​៩ ស្ថិត​នៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ កាំ​ភ្លើ​.​ង​ខ្លី ម៉ាក Glock 19 ពណ៌​ខ្មៅ ចំនួន​០១​ដើម​, បង់​ចំនួន​០២, គ្រា​.​ប់​ចំនួន​១២​គ្រា​.​ប់​, ម្ស៉ៅ​ក្រាម ពណ៌​ស សង្ស័យ​ជា​គ្រឿង​ញៀ​.​ន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៣​កញ្ចប់ ( ០១​កញ្ចប់​ធំ និង ០២​កញ្ចប់​មធ្យម​), ជ​ញ្ជើ​ង​ថ្លឹង​គ្រឿង​ញៀ​.​ន​ចំនួន​០១ និង​ដែកកេះ​ចំនួន​០៤​។

បន្ទាប់​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​នគរបាល​ថា «​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក Glock 19 បា​.​ញ់​ទៅ​លើ​ប្អូនបង្កើត​ឈ្មោះ ស្រ៊ុ​ន សុ​ខាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវ​ចំ​សៀតផ្កា​ខាងឆ្វេង ធ្លាយ​ទៅ​សៀតផ្កា​ខាងស្តាំ ពិតប្រាកដ​មែន ដោយសារ​តែ​ខឹង​ជាមួយនឹង​ជន​រង​គ្រោះ​ដែល​ជា​ប្អូន ដែល​បាន​ត​.​មាត់ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​តែ​ណែនាំ និង​ស្តីបន្ទោស​ឲ្យ​តិចតួច​»​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ក្រោយ​បញ្ជូន​មក​ពី​ភ្នំពេញ និង​បន្ត​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ទៅ​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ