ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បានចុះ​លាងដៃ​ជើង​ក្នុង​ទឹក​ប្រឡាយ​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆ​.​ក់បាត់បង់ជីវិត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​បាត់បង់​ជីវិត នៅ​វេលា​ម៉ោង​០២​ទាប​ភ្លឺ​ថ្ងៃ​ទី​០៦ ខែសីហា​នេះ នៅ​ជិត​ព្រំដែន ខណៈ​ពេល​ចុះ​លាងដៃ​ជើង​ក្នុង​ទឹក​ប្រឡាយ​ក្បែរ​ផ្លូវជាតិ ស្ថិត​ក្នុងភូមិ​ថាប់​សេរី ឃុំ ថាប់​សេ​ដិត…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​បាត់បង់​ជីវិត នៅ​វេលា​ម៉ោង​០២​ទាប​ភ្លឺ​ថ្ងៃ​ទី​០៦ ខែសីហា​នេះ នៅ​ជិត​ព្រំដែន ខណៈ​ពេល​ចុះ​លាងដៃ​ជើង​ក្នុង​ទឹក​ប្រឡាយ​ក្បែរ​ផ្លូវជាតិ ស្ថិត​ក្នុងភូមិ​ថាប់​សេរី ឃុំ ថាប់​សេ​ដិត ស្រុក​តា​ប្រា​យា ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ។

នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ សន ផ​ល្លី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​អូ​កំ​បុត្រ (​ភូមិ​បឹង​តា​ស្រី​) ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ប្រពន្ធ​ព្រមទាំង​កូន​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដើម្បី​មក​ផ្ទះ​របស់​ខ្លួន​វិញ ។

ពេល​មក​ដល់​ចំណុច​កើតហេតុ​ជន​រង​គ្រោះ​បាន​ចុះ​លាងដៃ និង​លាង​ជើង​នៅ​ប្រឡាយ​ទឹក​ក្បែរ​ថ្នល់​កៅស៊ូ​ជិត​បន្ទាយ​ទាហាន​ឈុត​ខ្មៅ​ថៃ​ក្បែរ​ព្រំដែន​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆ្លង​ឆ​.​ក់ដោយ​ពុំ​បានឃើញ​មាន​ខ្សែភ្លើង​ដាច់​ធ្លា​.​ក់​ចូល​ក្នុង​ទឹក​ប្រឡាយ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ប្រពន្ធ​កូន និង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ស្រុក​តា​ប្រា​យ៉ា តែ​ខាង​ក្រុម​គ្រូពេទ្យ​បាន​ញ្ជា​ក់​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

នគរបាល​បាន​បញ្ជាក់​ថា ៖ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រករបៀង ម​ហោ​ស្រប ស្ថិត​នៅ​ក្នុងភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ