ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មោភ​ណាស់ ! សូ​ម្បី​ក្មេង​ស្រី​ក៏​មិន​លើកលែង

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ថា បាន​ចាប់រំលោ.ភ​ក្មេង​ស្រី​ម្នាក់​នៅ​ចំណុច …

ខេត្តក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​ក្មេង​ស្រី​ម្នាក់​នៅ​ចំណុច​វាល​ម្រះ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ សុំ ឡឹម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឃ​.​ដ​.​រ ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕