ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារខ្ពស់ៗក្នុងរាជធានីដឹងថា កើនឡើង​ប៉ុន្មាន​ទេ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញៈ​ យោង​តាម​របាយ​ការ​ណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​​ដឹង​​ថា សំណង់​អគារ​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ​​ កំពស់​ចាប់ពី​៥​ជាន់ ​រហូត​ដល់​ជាង​៤០​ជាន់ សំរាប់​ឆ្នាំ​២០១៦​កន្លង​មកនេះ មាន​ចំនួន​​៧៩១​អគារ ដែល​បាន​សាងសង់​រួច និង​កំពុង​សាងសង់ កើន​លើស​ឆ្នាំ​២០១៥​ចំនួន​១៦៣​អគារ ។​

របាយ​ការ​ណ៍​​ដដែល​​​បន្ត​ថា ស្ថិតិ​សំណង់​អគារ​ខ្ពស់​ៗ បាន​សាងសង់​រួច និង​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ គិត​រហូត​មក​ដល់​ខែធ្នូ​ ឆ្នាំ​២០១៦ មាន​ចំនួន​៧៩១​អគារ ក្នុង​នោះ អគារ​មាន​កំពស់​ចាប់ពី​៥​ជាន់​ ដល់​៩​ជាន់ មាន​៤៧៤​អគារ ចាប់ពី​១០​ជាន់​ដល់​១៩​ជាន់ មាន​២៤៩​អគារ ចាប់ពី​២០​ដល់​២៩ មាន​៤៣​អគារ ចាប់ពី​៣០​ជាន់​ដល់​៣៩​ជាន់​មាន​១៧​អគារ និង​ចាប់ពី​៤០​ជាន់ឡើង​ទៅ​មាន​០៨​អគារ ចំណែក​សំណង់​បូ​រី មាន​ចំនួន​១៣៤​បូ​រី​ផង​ដែរ ។  

​ចំណែក​សំណង់​ផ្សេង​ៗ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​មានច្បាប់​អនុញ្ញាត​ចំនួន​៩០១​គម្រោង ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ មាន​៦៦២​គម្រោង គឺ​កើន​៣៦,១០% សំណង់​គ្មាន​លិខិតអនុញ្ញាត បាន​ចេញ​លិខិត​ទប់ស្កាត់​មាន​ចំនួន​២៦៣​គម្រោង ធៀប​ទៅ​ឆ្នាំ​២០១៥ ដែល​មាន​២៦១​គម្រោង កើន​០,៧៦%  សំណង់​ខុស​ប្លង់​មាន​៦០​គម្រោង សំណង់​ជួសជុល​មាន​លិខិតអនុញ្ញាត​១១​គម្រោង និង​សំណង់​ជួសជុល​គ្មាន​លិខិតអនុញ្ញាត​ចំនួន​៣៣​គម្រោង ។

​របាយ​ការ​ណ៍​ដដែល​ប​ញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦​នេះ មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បាន​ប្រមូល​ទិន្នន័យ​ក្បាលដី បាន​ចំនួន​២១៣ ៦១៩​ក្បាលដី ចុះហត្ថលេខា​លើ​ប​ណ្ណ័​រួច​ចំនួន​១៦៤,៦៩៨​ប័​ណ្ណ ចែក​បន​បត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៨៤៨៥​ប័​ណ្ណ​ រួម​ទាំង​២០​សង្កាត់​ ទើប​បញ្ចូល​ថ្មី​ផង​ដែរ ​។