ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនដី​ក្រឡាប់ចាក់​! ក្រោយ​ឈ្លោះ​គ្នា​បែកផ្សែង ស្រាប់​តែ​ពូក​ចក់ សុំ​ទោស ទ្រី​ញ ផល្លា សារ​ជា​ថ្មី

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​តាមដាន​ដឹង​តែ​វិលមុខ​ហើយ នៅ​សុខ​ៗ​ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក ពូ​ចក់ បាន​ចេញ​មុខ​បង្ហោះ​សារ​សុំ​ទោស​អ្នក​នាង ទ្រី​ញ ផល្លា និង​ហៅ​ប្រពន្ធ​ពេញ​ៗ​មាត់ ដែល​ជា​ហេតុ​ធ្វើ​អោយ

រាជធានី​ភ្នំពេញ ៖ អ្នក​តាមដាន​ដឹង​តែ​វិលមុខ​ហើយ នៅ​សុខ​ៗ​ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក ពូ​ចក់ បាន​ចេញ​មុខ​បង្ហោះ​សារ​សុំ​ទោស​អ្នក​នាង ទ្រី​ញ ផល្លា និង​ហៅ​ប្រពន្ធ​ពេញ​ៗ​មាត់ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នកគាំទ្រ​ទាល់​តម្រិះ​គិត​លែង​ចេញ​គ្រប់​ៗ​គ្មា ដោយសារ​កាលពី​កន្លង​ទៅ ពួក​គេ​ទាំង​២​នាក់​បាន​ចែកផ្លូវ​គ្នា និង​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ទៀត​ផង ។

មុន​ពេល​ឈាន​ដល់​ការ​និយាយ​អំពី​រឿងរ៉ាវ ពូ​ចក់ ចេញ​មុខ​សុំ​ទោស​អ្នក​នាង ទ្រី​ញ ផល្លា កាលពី​កន្លង​​ទៅ ទើបតែ​ថ្មី​ៗ​នេះ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​ប្រាកដជា​បានដឹង និង​ទទួល​ជ្រាប​រួច​មក​ហើយ នៅ​រឿងរ៉ាវ​ដ៏​ល្បី​កក្រើក​លើ​បណ្ដាញ​សង្គម អ្នកលក់​អន​ឡាញ​រូប​ស្រស់​ដើមទ្រូង​ត្រ​ឡូ​ក​ទ្រលន់ អ្នក​នាង ទ្រី​ង ផល្លា បាន​ដាក់​ពាក្យ​ប្ដឹង ដោយ​ចោទប្រកាន់​ទៅ​លើ​ពូ​ចក់​ដែល​ជា​ស្វាមី​ថា លួច​ទ្រព្យសម្បត្តិ និង​ប្រើប្រាស​អំពើ​ហិ​.​ង្សា​ទៅ​លើ​ខ្លួន រហូត​ឈាន់​ដល់​ការ​បាត់បង់​កូន​ក្នុង​ផ្ទៃ​ដែល​ជា​ឈា​.​ម​ជ័រ​រួម​គ្នា និង​បន្ត​បង្ហោះ​ហែកហួរ​គ្នា​ឡើង​ផ្អើល​ពេញ​បណ្ដាញ​សង្គម រហូត​មាន​មតិ​រិះគន់ និង​វែកញែក​ឡើង​ផុសផុល​តែ​ម្ដង​។

ចំពោះ​រឿងរ៉ាវ​ប្ដឹងផ្ដល់ និង​បន្ត​បង្ហោះ​ហែកហួរ​គ្នា​ឡើង​វ៉​ល់​ពេញ​បណ្ដាញ​សង្គម​នេះ អ្នក​ទាំង​ពីរ ត្រូវ​បាន​​មហាជន​ស្ទើរតែ​មួយ​ប្រទេស​រិះគន់​គ្មាន​ប្រណី និង​ដៀល​កប់​ៗ​មាត់ ដោយ​មតិ​ខ្លះ​បាន​លើក​ឡើង​ថា «​ឈ្លោះ​តែ​គ្នា​ឯង តែ​មក​ហែកហួរ​គ្នា​ឡើង​ផុសផុល​ពេញ​បណ្ដាញ​សង្គម​ដោយ​គ្មាន​កេរ្តិ៍ខ្មាស់​» «​នេះ​ជា​គំរូ​មិនល្អ​សោះ ដែល​មក​ឈ្លោះ​ទាស់ទែង ហែកហួរ​គ្នា​លើ​បណ្ដាញ​សង្គម ធ្វើ​អោយ​ក្មេង​ៗ​យក​គំរូ​តាម » «​ដើម្បី​ភាព​ល្បីល្បាញ ធ្វើ​អោយ​អ្នកលក់​អន​ឡាញ​មួយ​ចំនួន​តូច​គ្មាន​កេរ្តិ៍ខ្មាស់ និង លក់​មុខមាត់​ខ្លួនឯង​លើ​បណ្ដាញ​សង្គម ». «​ស្រលាញ់​គ្នា​ដំបូង​ផ្អែម​ដូច​ស្ករ សុទ្ធ​អូន​ជានា​រី​ចុង​ក្រោយ ដល់​ចែកផ្លូវ​គ្នា ហែកកេរ្តិ៍​គ្នា​គ្មាន​សល់​ទាំង​ខាង​ស្រី​ទាំង​ខាង​ប្រុស » «​សម្ដែង​យក​ប្រជាប្រិយ ប្រ​ម៉ូត​ផលិត​លក់ដាច់​ឆាប់​អស់​មែន​ចែ​ៗ ? » «​អ្នកលក់​អន​ឡា​ញស្រុក​ខ្មែរ​ភាគច្រើន​ឃើញ​តែ​ហែកហួរ​គ្នា​ពេញ​បណ្ដាញ​សង្គម ធ្វើ​អោយ​ផ្អើល​ដល់​គេឯង​» និង​នៅ​មាន​មតិ​ជា​ច្រើន​ទៀត ដែល​យើង​ពុំ​អាច​រៀបរាប់​អស់នោះ​ឡើយ ។

ដោយឡែក នរណា​ទៅ​ដឹង​ថា ផែនដី​ក្រឡាប់ចាក់​នោះ ក្រោយ​ឈ្លោះប្រកែក​គ្នា​បែកផ្សែង ឈាន​ដល់​ការ​ប្ដឹងផ្ដល់​យ៉ាង​កក្រើក​បណ្ដាញ​សង្គម និង​បន្ត​ហែកហួរ​កេរ្តិ៍ខ្មាស់​គ្នា​ឥត​ឈប់​ឈរ ស្រាប់តែ​ពេល​នេះ​លេច​ចេញ​គណនី​ហ្វេ​ស​ប៊ុ​ក ពូក​ចក់ ចេញ​មុខ​មក​សុំ​ទោស​អ្នក​នាង ទ្រី​ញ ផល្លា សារ​ជា​ថ្មី ដោយ​ហៅ​ប្រពន្ធ​ពេញ​ៗ​មាត់​ទៀត​ផង ។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ បើ​យោង​តាម​ការ​បង្ហោះ​សុំ​ទោស​ជា​សារ​ធារ​ណៈ ពូក​ចក់ បាន​និយាយ​ថា «​សុំ​ទោស​ប្រពន្ធ​គ្រប់យ៉ាង កន្លង​មក​បង​ចោទ​អូន ផល្លា ទ្រី​ញ​» ។ ចំពោះ​សំ​ណេ​រ​សុំ​ទោស​ទៅ​កាន់​អតីត​ភរិយា​របស់ ពូ​ចក់ បាន​ធ្វើ​អោយ​ផ្ទុះ​កក្រើក​សារ​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ទាំង​មតិ​រិះគន់ និង​មតិ​អបអរ​ផង​ដែរ ពី​សំណាក់​មហាជន ។

អ្នកខ្លះ​បាន​លើក​ឡើង​សាទរ និង​បែប​ពន្យល់​ថា «​សូម​អបអរសាទរ​ដែល​អ្នក​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា​វិញ ហើយ​ក៏​សូម​សំណូមពរ​អោយ​ឈប់​ហែកហួរ​គ្នា​លើ​បណ្ដាញ​សង្គម​ទៀត​ទៅ វា​មិនមែន​ជា​គំរូ​ល្អ​សម្រាប់​បងប្អូន​ខ្មែរ​ឡើយ ហើយ​សុទ្ធតែ​មិនល្អ​ដោយ​ហែកហួរ​គ្នា​គ្មាន​សល់ ចុង​ក្រោយមក​ត្រូវ​គ្នា​វិញ​បែប​នេះ ជួល​កាល​ធ្វើ​អោយ​ខ្លួន​មាន​វិបដិសារី​» ។

ក្រឡេក​មក​មើ​ក​មតិ​រិះគន់​ឯណេះ​វិញ ក៏​បាន​លើក​ឡើង​ដែរ​ថា «​គ្មាន​កេរ្តិ៍ខ្មាស់​ទាំងស្រី​ទាំងប្រុស ឈ្លោះ​​ហែកហួរ​គ្នា​ផ្អើល​គេឯង​មួយ​ប្រទេស ហើយ​មក​ត្រូវ​គ្នា​វិញ ដោយ​មិន​ខ្មាស់​អៀន ទាំង​ដែល​នាំ​គ្នា​និយាយ​ពេញ​ៗ​មាត់​ថា​ចប់​គ្នា​» «​នេះ​គេ​ហៅ​ថា​វប្បធម៌​អ្នកលក់​អន​ឡាញ ពូកែ​សម្ដែង ដើម្បី​ជោគ​ជ័យ​អាជីវកម្ម​ខ្លួនឯង ដោយ​មិន​ខ្វល់​ពី​កេរ្តិ៍ឈ្មោះ​» ក្នុង​ការ​បញ្ចេញមតិ​នេះ គឺ​ពិតជា​មាន​ច្រើន​ដែល​យើង​ពុំ​អាច​រៀបរាប់​អស់​បាន​ឡើយ ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែសីហា នេះ ពូ​ចក់ ក៏​បាន​លុប​សំ​ណេ​រដែ​ល​សុំ​ទោស​អតីត​ភរិយា​នោះ​ចោល​បាត់​ទៅ​ហើយ រឿងរ៉ាវ​ទៅ​ជា​យ៉ាងណា​នោះ គឺ​មាន​តែ​រង់ចាំ​ការ​បកស្រាយ​ពី​សាមីខ្លួន និង​បន្ត​តាមដាន​ទៀត​ប៉ុណ្ណោះ​ឯង រីឯ​គណនី​អ្នក​នាង ទ្រី​ញ ផល្លា ក៏​គ្មាន​ឃើញ​ប្រតិកម្ម​អ្វី​នោះ​ដែរ ក្រៅពី​ឡាយ​លក់​ផលិតផល​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ