ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​កុមារ​ដែល​ប្រតិកម្ម​ចំណីអាហារ​ឲ្យ​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់

7 ឆ្នាំ មុន

បញ្ហា​ចោទ​ឡើង​ចំពោះ​កុមារ​ដែល​ពិបាក​ញ៉ាំ​អាហារ​ ​ប្រហែលជា​កិច្ចការ​មួយ​ដែល​លំបាក​នៅ​ពេល​ផ្ដល់​នូវ​របប​អាហារ​សុខភាព​ចម្រុះ​ដល់​គេ​។ មិន​ថា ដោយសារ​តែ​កូនលោក​អ្នក​ជួប​បញ្ហា​ប្រតិកម្ម​ចំណីអាហារ ឬ​មាន​បញ្ហា

បញ្ហា​ចោទ​ឡើង​ចំពោះ​កុមារ​ដែល​ពិបាក​ញ៉ាំ​អាហារ​ ​ប្រហែលជា​កិច្ចការ​មួយ​ដែល​លំបាក​នៅ​ពេល​ផ្ដល់​នូវ​របប​អាហារ​សុខភាព​ចម្រុះ​ដល់​គេ​។ មិន​ថា ដោយសារ​តែ​កូនលោក​អ្នក​ជួប​បញ្ហា​ប្រតិកម្ម​ចំណីអាហារ ឬ​មាន​បញ្ហា​អាល្លែកហ្ស៊ី ឬ​ដោយសារ​តែ​ជា​ទម្លាប់​រស់នៅ​របស់​គេ​ក្ដី ដោយហេតុ​នេះ​លោក​អ្នក​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ដែល​ត្រូវ​បំពេញ​នូវ​តម្រូវការ​របប​អាហារ​ប្រចាំ​ថ្ងៃ (RDAs) របស់​ពួក​គាត់​មាន ដូច​ជា វីតាមីន សារធាតុ​រ៉ែ​ខ​និក ជា​ពិសេស​កាល់ស្យូម​។

កុមារ​លូតលាស់​ឆ្អឹង​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ហើយ​ពួក​គេ​ទាមទារ​សារធាតុ​កាល់ស្យូម ដើម្បី​ពង្រឹង​ឆ្អឹង និង​ធ្មេញ​ឲ្យ​រឹង​មាំ​នា​ពេល​អនាគត​។ កាល់ស្យូម​មាន​តួនាទី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ដែល​បណ្ដាល​មក​ពី​ឆ្អឹង​ស្រួយ និង​ចុះ​ខ្សោយ​ដែល​បណ្តាល​ឲ្យ​ឆ្អឹង​ងាយ​បាក់​។ កាល់ស្យូម​គឺជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ និង​សាច់ដុំ​មានដំណើរ​ការ​ល្អ ជួយ​នូវ​ដំណើរការ ឈាមកក និង​ជំរុញ​អង់ស៊ីម ដែល​បំប្លែង​អាហារ​ទៅ​ជា​ថាមពល​។ សារធាតុ​រ៉ែ​ខ​និក​ដ៏​អស្ចារ្យ​នេះ ក៏​ជួយ​បង្ការ​ជំងឺ​ក្រិស​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​កុមារ​ទន់​នឹង​ងាយ​បាក់​។

ស្វែង​យល់​ពី​កម្រិត​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូនលោក​អ្នក
ប្រសិនបើ​លោក​អ្នក​មិន​ច្បាស់​អំពី​កម្រិត​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​បុត្រ​ធីតា​របស់​លោក​អ្នក​នោះ​ទេ លោក​អ្នក​នឹង​ពិបាក​ក្នុង​ការ​កំណត់​បរិមាណ​កាល់ស្យូម​ត្រឹមត្រូវ ដើម្បី​បំប៉ន​កូនលោក​អ្នក​។ កម្រិត​របប​អាហារូបត្ថម្ភ​ប្រចាំ​ថ្ងៃ​សំខាន់​ណាស់ ព្រោះ​វា​បង្ហាញ​លោក​អ្នក​នូវ​បរិមាណ​កាល់ស្យូម​គ្រប់គ្រាន់​មួយ​ដែល​កូនលោក​អ្នក​ត្រូវការ​ប្រចាំ​ថ្ងៃ​។ ចាំបាច់​ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យ​ជំនាញ​ផ្នែក​កុមារ ដើម្បី​បាន​យល់​ដឹង​អំពី​បរិមាណ​អាហារូបត្ថម្ភ​ប្រចាំ​ថ្ងៃ​របស់​កូនលោក​អ្នក ព្រមទាំង​ស្វែង​យល់​អំពី​មធ្យោបាយ​ធ្វើ​ឲ្យ​កូនលោក​អ្នក​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​បាន​គ្រប់គ្រាន់​តាម​ការ​កំណត់ ជា​ពិសេស​កាល់ស្យូម​។

ប្រភព​កាល់ស្យូម​ច្រើន​ទៀត​ក្រៅពី​អាហារ​ផលិត​ពី​ទឹកដោះ
អាហារ​ផលិត​ពី​ទឹកដោះ​ដូច​ជា​ទឹកដោះគោ យ៉ា​អ៊ួ និង​ឈី​ស សុទ្ធសឹងតែ​ជា​ប្រភព​កាល់ស្យូម​ដ៏​មាន​ប្រយោជន៍ ប៉ុន្តែ​កុំ​បារម្ភ ទោះបីជា​កូន​តូច​របស់​លោក​អ្នកមាន​បញ្ហា​មិន​អាច​រំលាយ​ស្ករ​ទឹកដោះ​បាន ឬ​មាន​បញ្ហា​អាល្លែកហ្ស៊ី​ជាមួយ​ទឹកដោះគោ​ក្ដី ក៏​កូនលោក​អ្នក​នៅ​តែ​អាច​ទទួល​បាន​កម្រិត​របប​អាហារ​ប្រចាំ​ថ្ងៃ (RDA) ដែល​ជា​តម្រូវការ​របស់​ខ្លួន​តាម​រយៈ​អាហារ​ចម្រុះ​ដែល​មាន​ផ្ទុក​ដោយ​កាល់ស្យូម​ខ្ពស់ ងាយស្រួល​រក ហើយ​ភាគច្រើន​សម​ស្រប​នឹង​របប​អាហារ​របស់​ប្រជាជន​ខ្មែរ​យើង​។

ប្រភព​អាហារ​ទាំងនោះ​រួម​មាន ៖
•​    ​ត្រីខ​សា​ឌី​ន​មាន​ខ្លាញ់
•​    ​ត្រី​ម្យ៉ាង​ស្រ​ដៀង​ត្រី​ព្រួល
•​    ​ត្រី​សា​ឌី​ន​ធំ
•​    ​បង្គា
•​    ​ស្ពៃបូកគោ
•​    ​ស្ពៃ​តឿ
•​    ​ផ្កា​ស្ពៃខៀវ 
•​    ​សណ្ដែកបារាំង
•​    ​តៅហ៊ូ
•​    ​សណ្ដែក​ស
•​    ​សណ្ដែកក្រហម 
•​    ​សណ្ដែក​ហូ​ឡាន់​តា​វ 
•​    ​គ្រាប់​អាល់​ម៉ុ​ន និង​គ្រាប់​កៅឡាក់​ជាដើម​។

ដូច​លោក​អ្នក​បានឃើញ​ហើយ​ថា កូនលោក​អ្នក​អាច​រក្សា​បាន​នូវ​បរិមាណ​កាល់ស្យូម​ត្រឹមត្រូវ​ដោយ​ពុំ​ចាំបាច់​ត្រូវការ​អាហារ​ផលិត​ពី​ទឹកដោះ​ឡើយ​។ ប៉ុន្តែ​សូមកុំ​បញ្ឈប់​ផ្ដល់​ត្រឹមតែ​អាហារ​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​ឲ្យ​សោះ​។ លោក​អ្នក​ក៏​អាច​ជ្រើសរើស​ផលិតផល​សម្បូរ​ជាតិ​កាល់ស្យូម​ខ្ពស់​ដែល​មាន​ដូច​ជា ទឹក​សណ្ដែកសៀង បាយ ឬ​អាល់​ម៉ុ​ន គ្រាប់​ធញ្ញជាតិ និង​អាហារ​សម្រន់​ផ្សេង​ទៀត​។ សម្រាប់​ទឹក​ផ្លែ​ឈើ​សម្បូរ​ជាតិ​កាល់ស្យូម​ខ្ពស់​មាន​ដូច​ជា ផ្លែ​ប៉ោម និង​ទឹកក្រូច​ស្រស់​ជាដើម មាន​ផ្ទុក​កាល់ស្យូម​ដែល​មាន​អត្រា​ស្រូប​យក​ខ្ពស់​។ ប៉ុន្តែ​មុន​នឹង​ទិញ​អាហារ​ទាំងនេះ គប្បី​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ចង​ចាំ​ទុក​នូវ​កម្រិត​របប​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​កូនលោក​អ្នក និង​ការ​ទទួលទាន​ប្រភព​អាហារ​សម្បូរ​កាល់ស្យូម​ដទៃ​ទៀត​។ កត្តា​នេះ​នឹង​ជួយ​ទប់ស្កាត់​លោក​អ្នក​ក្នុង​ការ​ផ្ដល់​កាល់ស្យូម​ជ្រុល​ហួសប្រមាណ​ដល់​កូនលោក​អ្នក​។

បន្ថែម​គុណប្រយោជន៍​ល្អ​ៗ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ
ប្រសិនបើ​កូនលោក​អ្នកមាន​បញ្ហា​មិន​អាច​រំលាយ​ស្ករ​ទឹកដោះ​បាន ហើយ​មិន​ចូល​ចិត្ត​ទទួលទាន​បន្លែ (​ដូច​ក្មេង​ភាគច្រើន​) លោក​អ្នក​អាច​បន្ថែម​ជាតិ​កាល់ស្យូម​ក្នុង​មុខម្ហូប​ក្រៅពី​អាហារ​ផលិត​ពី​ទឹកដោះ​ជា​រៀងរាល់ថ្ងៃ​បាន​។ ទាំងនេះ​ជា​ដំបូន្មាន​មួយ​ចំនួន ៖
•​    ​បន្ថែម​សណ្ដែក​ស​/​សណ្ដែកក្រហម​ក្នុង​ស៊ុប
•​    ​ញ៉ាំ​បន្លែ ឬ​ធញ្ញជាតិ​ជាមួយ​គ្រាប់​អាល់​ម៉ុ​ន និង​សណ្ដែក​ហូ​ឡាន់​តា​វ
•​    ​ច្របាច់​ទឹក​ផ្លែ​ឈើ​ស្រស់​ដែល​មាន​ជាតិ​កាល់ស្យូម​មួយ​កែវ​សម្រាប់​អាហារ​ពេល​ព្រឹក ឬ​ទទួលទាន​ទឹក​សណ្ដែក​ក៏​បាន​។
•​    ​បន្ថែម​ម្សៅ​ស្រូវ​សាលី​ក្នុង​របប​អាហារ​ដទៃ​ទៀត ដោយ​មិន​ចាំបាច់​តែ​អាហារ​ពេល​ព្រឹក​នោះ​ទេ​។
•​    ​បន្លំ​ដាក់​បន្លែ​បៃតងចាស់​បន្តិច (​ដូច​ជា​ផ្កា​ស្ពៃខៀវ ឬ​ស្ពៃ​តឿ​) ក្នុង​អាហារ​។
•​    ​ទទួលទាន​អាហារ​សម្រន់​មាន​ជាតិ​កាល់ស្យូម​ដូច​ជា ក្រូច ល្វា និង​គ្រាប់​ធញ្ញជាតិ​ជាដើម​។

លោក​អ្នក​អាច​ធ្វើ​បាន​ច្រើន​យ៉ាង !
ប្រសិនបើ​នៅ​តែ​បារម្ភ​ថា កូនលោក​អ្នក​ទទួលទាន​សារធាតុ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​មិន​គ្រប់គ្រាន់​ទៀត មាន​វិធី​ជា​ច្រើន​ទៀត​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​។ វិធី​ទាំងនោះ​មាន​ដូច​ជា៖

បំពេញបន្ថែម ៖ កាល់ស្យូម​បំពេញបន្ថែម​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ទៅ​តាម​អាយុ និង​ភេទ​សម្រាប់​អ្នក​ដែល​ទទួល​បរិមាណ​សារធាតុ​រ៉ែ​ខ​និក​ពី​របប​អាហារ​មិន​គ្រប់គ្រាន់ ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​មិន​អាច​រំលាយ​ស្ករ​ទឹកដោះ​បាន​។ សូម​ប្រាប់​គ្រូពេទ្យ​អំពី​ប្រភេទ និង​បរិមាណ​កាល់ស្យូម​បំពេញបន្ថែម​ដែល​លោក​អ្នក​ផ្ដល់​សម្រាប់​កូនលោក​អ្នក​តាម​អាយុ និង​ភេទ​របស់​ពួក​គេ មុន​ពេល​ឈាន​ទៅ​ជំហាន​បន្ទាប់​ទៀត​។

វីតាមីន D ៖ រាង​កាយ​កូនលោក​អ្នក​ត្រូវការ​វីតាមីន D ដើម្បី​ស្រូប​យកជាតិ​កាល់ស្យូម​ចូល​ក្នុង​ខ្លួន​។ ការ​ឲ្យ​ស្បែក​នៃ​រាង​កាយ​ត្រូវ​ពន្លឺ​ថ្ងៃ​ពេល​ព្រឹក​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​10-15​នាទី អាច​ជួយ​ផ្ដល់​វីតាមីន D បាន ក៏​ដូច​ជា​ត្រូវ​ទទួលទាន​អាហារ ដែល​ផ្ទុក​វីតាមីន D ខ្ពស់​ផង​ដែរ​។ អាហារ​ទាំងនោះ​រួម​មាន ស៊ុត​ផ្នែក​លឿង ត្រី​ទឹកប្រៃ និង​ថ្លើម​ជាដើម​។

ការ​ហាត់ប្រាណ ៖ ការ​ជិះ​កង់ ការ​រត់​ត្រឹក​ៗ ការ​លេង​បាល់ ការ​រាំ និង​ហាត់​លើក​ទម្ងន់​យ៉ាងតិច​30-60​នាទី​ក្នុង​មួយ​ថ្ងៃ បី​ទៅ​ប្រាំ​ដង​ក្នុង​មួ​យស​ប្ដា​ហ៍​អាច​ជួយ​ពង្រឹង​ម៉ាស និង​ដង់ស៊ីតេ​ឆ្អឹង​ឲ្យ​រឹង​មាំ​។  លំ​ហាត់ប្រាណ​ទាំងនេះ ជួយ​ជំរុញ​ឲ្យ​ឆ្អឹង​នៃ​រាង​កាយ​រឹង​មាំ​។

ចៀសវាង​កាហ្វេ​អ៊ី​ន ៖ ជាតិ​កាហ្វេ​អ៊ី​ន​មាននៅ​ក្នុង​តែ កាហ្វេ និង​ភេសជ្ជៈ​កំប៉ុង​មួយ​ចំនួន​។ ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើ​ឲ្យ​រាង​កាយ​កូនលោក​អ្នក​ពិបាក​ស្រូប​យកជាតិ​កាល់ស្យូម​។