មហាជនចេញមុខមកដាក់ចំៗ ពេលដឹងតម្លៃខ្លួនតារាសម្ដែង រ៉ូស ចេញថតស៊ីថ្លៃញាក់សាច់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើនិយាយទៅដល់តារាសម្តែងស្រី ក៏ដូចជាតារាតិកតុក និងតារាហ្វេសប៊ុកម្នាក់ មានរូបសម្រស់ស្រស់ស្អាត សិចស៊ីគួរអោយទាក់ទាញ មានមន្តស្នេហ៍ ដែលមានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនគ្រប់ស្រទាប់យុវវ័យមិនថាក្មេង មិនថាចាស់ ដែលបានស្គាល់នាង ដោយតារាស្រីរូបនេះ ធ្លាប់ធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពាសពេញហ្វេសប៊ុកមិនថា ច្រៀង រាំ និងសម្ដែងអ្វីនោះទេ នាងធ្វើបានគ្រប់យ៉ាងនោះ គឺកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅអាណារ៉ូស (Rose) បន្ទាប់ពីនាងធ្លាប់បានសម្តែងនៅក្នុង MV មួយនៅមុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនមានការរិះគន់យ៉ាងចាស់ដៃគ្មានទុកមុខអោយ ក្រោយឃើញនូវកាយវិការមួយចំនួនក្នុង MV នេះ មើលទៅវាហាក់បីដូចជា មិនសមរម្យទាល់តែសោះ ។
យ៉ាងណាមិញ បើក្រឡេកមកមើលឃើញថា ចាប់តាំងតែពីពេលនោះមក កញ្ញា អាណា រ៉ូស ហាក់មានប្រជាប្រិយភាព យីអ៊ុនឡើងក្រើតៗ និងកាន់តែលេចធ្លោខ្លាំងមិនធម្មតា ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនាងកំពុងតែទទួលបាននៅហាងឆេង និងតម្លៃខ្លួនពីកន្លែងមួយទៅកន្លែងមួយមិនដែលដាច់ និងលួសមួយថ្ងៃ ក្នុងការសម្តែងជាហូរហែ ដោយតែងតែលេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់នោះឡើយ។
ថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលស្រឡាំងកាំង និយាយមិនចេញ បើកភ្នែកធំៗគ្រប់ៗគ្នា បន្ទាប់ពីបានដឹង និងលេចលឺដំណឹងថា កញ្ញា អាណា រ៉ូស ឥឡូវមិនដូចពីមុនទៀតនោះទេ ពីព្រោះអីឡូវនេះ នាងកំពុងតែក្ដោបក្ដាប់បានទីផ្សារ ដោយគេហៅថតម្តងៗ តម្លៃខ្លួនគឺចាប់ពី៥០០ដុល្លារឡើងទៅ ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះថតពាណិជ្ជកម្ម ដោយប្រើរយៈពេលកន្លះថ្ងៃ ១០០០ដុល្លារ និងថតស្ពតផ្ទះល្វែង៣០០០ដុល្លារ។
ជាក់ស្ដែង អ្វីដែលស្ទើរតែមិនចង់ជឿទៅទៀតនោះ ស្រាប់តែនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២នេះ ស្រីស្អាត រ៉ូស បានចេញមកបង្ហោះសារ ដោយបាននិយាយប្រាប់ចំៗពីតម្លៃខ្លួនពេលចេញថតឲ្យផលិតផលមួយ គឺស៊ីថ្លៃរហូតដល់ទៅ១០ម៉ឺនដុល្លារឯណោះ ដោយនាងបានបញ្ជាក់យ៉ាងច្បាស់ៗថា «ថតស្ពត ផលិតផល lookpat collagen នេះ ថតប៉ុណ្ណឹងស៊ីថ្លៃ ១០០០០០ដុល្លារ» ។
ក្រោយដឹងពីតម្លៃខ្លួនតារាស្រីរូបនេះភ្លាម មហាជនមួយចំនួនក៏បាននាំគ្នាចូលទៅខមិនសរសើរត្រេកអររំភើបជំនួសយ៉ាងព្រោងព្រៀតថា «មិនដឹងយកលុយទៅណាអស់ ថតម្តង១០ម៉ឺនដុល្លារ» «ចែកលុយចាយផងចែ បានច្រើនអញ្ជឹង» «ថតបានថ្លៃចឹងសុំ២០ដុល្លារផងចឹងចែស្អាត» «ញាក់សាច់ឡូយម្ល៉េះចែរ៉ូស ថតម្ដងស៊ីថ្លៃកប់ម៉ង» «ចែរ៉ូស ឃ្យូតដល់ហើយ» «ស្អាតម្ល៉េះទេអាយដល» «ចែកលុយចាយផង បានច្រើនម្លឹងៗ» ។
ហើយក៏មានអ្នកចូលទៅខមិនមួយចំនួនតូចទៀត ហាក់ដូចជាមិនជឿក៏ចេញមុខមកដាក់ចំៗថា «បានតម្លៃខ្លួនច្រើនម្លឹងៗហើយ នៅបោ.កបងតាយក៥៧០ទៀត» «ខំប្រឹងអួតតិចបានចោរចាប់ប្លន់លែងបានចាយលុយថតស្ពតនឹងទៅ» «ដូចគ្មានឃើញអ្នកសួរតម្លៃថតផង ចែ Rose» «យូៗបានថតមួយយកច្រើនៗចឹង ហើយល្មមបានថតមួយទៀត យើងមិនដាច់លុយ» «តម្លៃដាក់ខ្លួនឯងម៉ែន បានឡើងចុះចឹង» ៕






























ចែករំលែកព័តមាននេះ