ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្រោយ នេន ទុំ បង្ហាញ​សាក់​រូប​ព្រះព្រហ្ម​ដាក់​លើ​ជើង

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​គ្នា​ចូល​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្រោយ​ពេល​តារាចម្រៀង​លោក នេន ទុំ បាន​បង្ហាញ​សាក់​ជា​រូប​ព្រះព្រហ្ម​ដាក់​នៅ​លើ​ជើង​របស់​លោក​ទាំង​សងខាង​។ ម្នាក់​ៗ​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោយ​រូបភាព​ដែល​តារា​រូប​នេះ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​គ្នា​ចូល​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្រោយ​ពេល​តារាចម្រៀង​លោក នេន ទុំ បាន​បង្ហាញ​សាក់​ជា​រូប​ព្រះព្រហ្ម​ដាក់​នៅ​លើ​ជើង​របស់​លោក​ទាំង​សងខាង​។ ម្នាក់​ៗ​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោយ​រូបភាព​ដែល​តារា​រូប​នេះ​បង្ហោះ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ម្សិលមិញ ដោយ​ពួក​គេ​ចាត់​ទុក​ការ​សាក់​រូប​ព្រះព្រហ្ម​ដាក់​នៅ​ជើង​បែប​នេះ មិនមែន​ជា​ការ​ត្រឹមត្រូវ​ឡើយ​។

បុរស​ម្នាក់​បាន​ចូល​ទៅ​ខំ​មិន​ដាក់​ចំ​ៗ​ទៅ​កាន់ នេន ទុំ ថា «​បង​ល្បី​ហើយ បង​មាន​អ្វី​គ្រប់​បែប គ្រប់យ៉ាង ចុះ​ហេតុ​អ្វី​បានជា​របង​ធ្វើ​បែប​នេះ? យក​រូប​ខ្លោងទ្វារ​ប្រាសាទអង្គរធំ​មក​សាក់ នឹង​ជើង ទៅ​វិញ​បង​… បើ​តាម​ខ្ញុំ​គិត​វិញ បង​មិន​បាន​ចូល​រៀន​សា​លាម​តេ​យ្យ​ទេ នេន ទុំ គឺ​មនុស្ស​ចោលម្សៀត​បំផុត​សម្រាប់​ខ្ញុំ នេះ​ហើយ​ខ្មែរ​យើង បាន​ល្បី​ភ្លេច​កំណើត​… យក​វប្បធម៌​មក​ជាន់ឈ្លី ដោយ​គ្មាន​ការ​គិត នឹង​ពិចារណារ មិន​ស្មើនឹង​ក្មេង​បៀម​ដៃ​ផង ចង់​ល្បី​រក​អ្វី​ដែល​ល្អ​ជាង​នេះ​ទៅ មិន​ខ្វះ​ទេ​»​។

ចំណែក​នារី​ម្នាក់​ក៏​បាន​ធ្វើការ​ខំ​មិន​រិះគន់​ដែរ​ថា «​នេន​ទុំ កុំ​ចង់​ល្បី​ដល់​ថ្នាក់​ភ្លេច​វប្បធម៌​ដូនតា​អ​ញ្ចឹ​ង មនុស្ស​មួយ​នគរ​នឹង​ប្រតិកម្ម​រឿង​នេន​ទុំ​សាក់​រូប​ព្រះព្រហ្ម​លើ​ជើង ហេតុ​អ្វី​គិត​មិនឃើញ ឬ​ជា​ចេតនា? ។ ខ្ញុំ​សូម​បញ្ចេញ​ទស្សនៈ​រិះគន់​ក្នុង​ខណៈ​ជា​កូន​ខ្មែរ​» ។

ដោយឡែក​បុរស​ម្នាក់​ទៀត​ក៏​បាន​បញ្ចេញ​សារ​រិះគន់​នៅ​ពីក្រោម​រូបភាព នេន ទុំ នា​ពេល​នេះ​ដែរ​ថា «​កាល​ដើម​ទ្បើ​យ​រូប​នេះ តំណាង​អោយ​បារមី​ស័ក្តិសិទ្ធិ គេ​សាក់​លើ​ខ្នង ឬ​ទ្រូង​…. បើជា​អ្នក​ស្រលាញ់​វប្បធម៌ សូម​ពិចារណា​ទ្បើ​ង​វិញ​។ យើង​គិត​ថា ការ​ចាក់​សាក់​បែប​លំអរ ឬ​ក៏​ជួយ​ផ្សព្វផ្សាយ​អ្វីមួយ​…. មុន​នឹង​ចាក់​សាក់​យើង​នឹក​ថា គួរ​ចាក់​សាក់​កន្លែង​ណា​ឲ្យ​សម នឹង​រូប​នីមួយ​ៗ… ត្រូវ​អត់​បង​…. ប៉ុន្តែ​នេះ​គឺ​រូបព្រហ្ម​បាយ័ន ណា​បង បង​មានបាន​គិត​អត់ថា​… នៅ​ពេល​ដែល​ស្លៀកខោ ស្រាតខោ​… តើ​មាន​ន័យ​បែប​ណា​….​? ណាមួយ​ជា​រូប​ដែល​គេ​គ្រប់​គ្នា ព្រមទាំង​បង​គោរព​ផង​ដែរ​… ចុះ​ហេតុ​អ្វី​បានជា​បង​ចាក់​សាក់​នៅ​ជើង​….​? ខ្វះ​អី​កន្លែង​ត្រឹម​ចង្កេះ​ឡើង​លើ​។ សូម​អភ័យទោស​ផង បើ​ខំ​មិន​ខុសឆ្គង ពីព្រោះ​គិត​ថា ចាក់​សាក់​រូបព្រហ្ម​បាយ័ន នៅ​ហ្នឹង​ជើង គឺ​មើលងាយ​… លើក​ស្ទួយ​ក្នុង​ន័យ​ស្ថាបនា ឬ​លើក​ស្ទួយ​បែប​គេ​មើលងាយ​»​។

រីឯ​បុរស​ម្នាក់​ផ្សេង​ទៀត​ក៏​បាន​បញ្ចេញ​ទស្សនៈ​បែប​រិះគន់​ផង​ដែរ​ថា «​ខ្ញុំ​មិន​ដែល​ខ​មិន​នៅ​ក្នុង​បណ្តាញ​សង្គម​រិះគន់​នរណា​ទាល់តែ​សោះ ក៏​ប៉ុន្តែ​ក្នុង​រូបភាព​មួយ​នេះ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់ ហើយ​ស្រលាញ់​វប្បធម៌​ខ្មែរ កើត​នៅ​លើ​ទឹកដី​អង្គរ ខ្ញុំ​ពិតជា​មិន​គាំទ្រ​ចំពោះ​បងប្រុស​ដែល​យក​រូប​ព្រះព្រហ្ម​មក​សាក់​នៅ​នឹង​ជើង​បែប​នេះនោះ​ទេ វា​មិន​សាក​សម​ទាល់តែ​សោះ ម្យ៉ាង​បង​គឺជា​អ្នកសិល្បៈ បង​ដឹង​ច្បាស់​ណាស់​ថា តើ​អ្វី​គួរ ឬ​មិន​គួរ?​? សូម​បង​លុប​សាក់​ព្រះ​កេស​នេះ ដែល​នៅ​ជើង បើ​បង​ស្រលាញ់ គួរ​ប្តូរ​ទីតាំង​សមគួរ​ដូច​ជា​នៅ​ខ្លួន ខ្នង ឬ​ដៃ​ក៏​វា​ទំនង​ជាង​ដែរ​។ សូម​អរគុណ​»​។

យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ តារាចម្រៀង នេន ទុំ នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប និង​បកស្រាយ​ទៅ​កាន់​មហាជន​ដែល​រិះគន់​ទាំង​អស់នេះ​ឡើយ ខណៈ​ពេល​រូបភាព​នៃ​ការ​បង្ហាញ​សាក់​រូប​ព្រះព្រហ្ម​នៅ​ជើង​របស់​លោក​នោះ ក៏​មិន​ទាន់​បាន​លុប​ចេញ​វិញ​នៅឡើយ​ដែរ បើ​គិត​រហូត​មក​ដល់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ