ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ស្រព​របាំ​ក្បាច់​បុរាណ​ខ្មែរ រឿង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ត្រៀម​បង្ហាញ​វត្តមាន​ចុងខែ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើក​ត​ម្កើ​ន​សិល្បៈ​បុរាណ​ខ្មែរ ដែល​ជា​កេរ​មរតក​ដ៏​ខ្ពង់ខ្ពស់​នៃ​ដូនតា​បុព្វបុរស និង​ជំរុញ​ឱ្យ​ប្រជាជន ក៏​ដូច​ជា​ស្រទាប់​យុវវ័យ​ស្រឡាញ់​​គាំទ្រ​វប្បធម៌​ខ្មែរ សាលា​របាំ​នរោត្តម បុប្ផា​ទេវី និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើក​ត​ម្កើ​ន​សិល្បៈ​បុរាណ​ខ្មែរ ដែល​ជា​កេរ​មរតក​ដ៏​ខ្ពង់ខ្ពស់​នៃ​ដូនតា​បុព្វបុរស និង​ជំរុញ​ឱ្យ​ប្រជាជន ក៏​ដូច​ជា​ស្រទាប់​យុវវ័យ​ស្រឡាញ់​គាំទ្រ​វប្បធម៌​ខ្មែរ សាលា​របាំ​នរោត្តម បុប្ផា​ទេវី និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​មហោស្រព​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ គឺ​របាំ​ក្បាច់​បុរាណ​ខ្មែរ រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧» ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះ​ហ​ស្ថ និង​សមិទ្ធផល​នៃ​មហា​វីរក្សត្រ​ទាំង​៣​អង្គ​។

មហោស្រព​ផ្ទាំង​សិល្បៈ​ទស្សនីយភាព​នេះ ទទួល​បានការ​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​សហការ​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ BTV ផង​ដែរ​។ សិល្បករ និង​សិល្ប​ការិនី​ជាង​២០០​នាក់ នឹង​ចូលរួម​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាលសន្និសីទ​ចតុមុខ ថ្ងៃ​ទី​២៧-២៨ ខែសីហា ឆ្នាំ​២០២២​។

អ្នក​រៀបចំ​កម្មវិធី​លោក កុ​ល​បុត្រា បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​ថា ផ្ទាំងទស្សនីយភាព​នេះ ត្រូវ​បាន​តំឡើង​ដោយ​អ្នកគ្រូ​នៅ​សាលា​របាំ​នរោត្តម បុប្ផា​ទេវី ដោយនៅ​ក្នុ​នោះ​មានការ​ចូលរួម​សម្តែង​ពី​សិល្បករ សិល្ប​ការិនី ដែល​ធ្លាប់​មាន​ស្នាដៃ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​។

លោក​បន្ត​ថា សាច់​រឿង​ខាងលើ​នេះ​ធំ ហេតុនេះ​ត្រឹម​កូនសិស្ស​សាលា​របាំ​នរោត្តម បុប្ផា​ទេវី នោះ មិន​អាច​សម្តែង​បាន​ឡើយ ហេតុនេះ​គឺ​ទាមទារ​អោយ​មានការ​ចូលរួម​ពី​សិល្បករ សិល្ប​ការិនី មក​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​។

លោក​បញ្ជាក់​ថា សិល្បករ សិល្ប​ការិនី ដែល​ចូលរួម​សម្តែង​ទាំងអស់​ក៏​នឹង​ត្រូវ​បាន​ទទួល​ការ​បង្ហាត់បង្ហាញ​បន្ថែម​មុន​ការ​សម្តែង​មក​ដល់ ដើម្បី​ឲ្យ​សាច់​រឿង​មើលទៅ​មាន​ភាព​ទាក់ទាញ និង​ត្រូវ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​។ យ៉ាងណា​លោក​រំពឹង​ថា ការ​សម្តែង​ផ្ទាំងទស្សនីយភាព​នេះ​នឹង​ទទួល​បាន​ជោគជ័យ រួម​ទាំង​មានការ​ចូលរួម​ទស្សនា​ពី​សំណាក់​ទស្សនិកជន​មក​ពី​គ្រប់​ទិស​ទី ដើម្បី​ជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​យើង​។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ចូល​ទស្សនា​លោក​អ្នក​អាច​ជាវ​សំបុត្រ​តាម​រយៈ​អន​ឡាញ តេ​លេ​ក្រាម ០៧៧ ៤៤៤ ៣៣៥ និង​មានការ​លក់​ផ្ទាល់​នៅ​សាលសន្និសីទ​ចតុម្មុខ ចាប់ពី​ថ្ងៃ​២២ ដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២២​។ កន្លែង​មាន​កំណត់​! តម្លៃ​សំបុត្រ​មាន សំបុត្រ​ពិសេស (VIP) ១០០,០០០៛ រីឯ​តំបន់​ពណ៌​បៃតង (Green Zone) ៤០,០០០៛ និង​ចំពោះ​តំបន់​ពណ៌​ខៀវ (Blue Zone) ២០,០០០៛ ។

ការ​សម្ដែង​ចែក​ចេញ​ជា ២ ពេល​ក្នុង​មួយ​ថ្ងៃ គឺ​ម៉ោង ៣:០០ រសៀល និង ៦:០០ ល្ងាច​។ ហើយ​រឹតតែ​ពិសេស​ទៀត​នោះ ក៏​មានការ​តាំង​បង្ហាញ​គ្រឿង​សិល្បៈ​បុរាណ និង​ការ​លក់​ឧបករណ៍​សិល្បៈ​បុរាណ​ផ្សេង​ៗ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​មុខ​ទៀត​ពី​សំណាក់​លោកគ្រូ និង​អ្នកគ្រូ និង​សមាគម​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ