ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្តែង​នឹង​ភ្នែក​ពី​សកម្ម​ភាពបុរស​ម្នាក់ ជន​រង​គ្រោះ​ស្រែក​ផ្អើល​អ្នក​ជិតខាង​តាម​ចាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

នសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ស្ទាក់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ស្ទាក់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ រួច​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ឈ្មោះ​នោះ​ទេ ពីព្រោះ​ត្រូវការ​ស្រាវជ្រាវ​រក​បក្សពួក​បន្ត​ទៀត​សិន​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​មិន​បាន​សម្រេច​នោះ ម៉ាក​សង់​កូរ៉េ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BJ-8601 ជា​ម៉ូតូ​ឆ្នៃ សម្រាប់​ដឹក​បន្លែ​យក​ទៅ​លក់​។

បើ​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅ​កៀន​របង​ឃ្លាំង ទល់មុខ​នឹង​ផ្ទះ​របស់​គាត់​ដូច​សព្វដង រួច​ក៏​ចូល​ទៅ​ក្នុងផ្ទះ បន្ទាប់​មក​ក៏​ដើរ​ចេញ​មក​ពី​ក្នុងផ្ទះ​វិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ឡើង​ជិះ​លើ​ម៉ូតូ​របស់​គាត់ ហើយ​ខំប្រឹង​ធាក់​ផង ចុច​ដេ​ផង តែ​ម៉ូតូ​វា​មិន​ឆេះ ។

ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​គាត់​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ​លួច​ម៉ូតូ​» ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ រួច​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្អើល​នាំ​គ្នា​ដេញ​តាម​ស្ទាក់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ហើយ​នាំ​គ្នា​វា​.​យ​មួយ​ដៃ​មួយ​ជើង និង​ចងស្លាបសេក​ដៃ​ទៅ​ក្រោយ ទើប​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោម​ចៅ​២ ចំណែក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​វិញ បាន​ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្ដឹង​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ខាង​សមត្ថកិច្ច​បាន​សួរនាំ​ទៅ​ជនសង្ស័យ ក៏​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​ទៅ​នីតិវិធី​បន្ត ចំណែក​ម៉ូតូ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ទៅ​អោយ​ម្ចាស់​ដើម​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ