រាជធានីភ្នំពេញ ៖ រំលេចជាថ្មីក្រោយពេលបាត់មួយរយៈខ្លី ស្រាប់តែតូចតន់ ទេព បូព្រឹក្ស បានធ្វើអោយមានការចាប់អារម្មណ៍ម្តងទៀត ផ្អើលអស់អ្នកគាំទ្រ។ តារាចម្រៀងពូកែក្បាច់រាំរូបនេះ បានជ្រើសរើសឈុត ហនុមាន តែងបុរាណច្នៃបែបសម័យ និងឈុតកែ ចាប៉ី របស់ដាក់លើដងខ្លួន។ ២ទម្រង់នេះ ក្រោយពីបានឃើញធ្វើអោយមានមតិយល់ប្លែកៗពីគ្នា ហើយក៏មានការលើកឡើងថា «បើមិនថ្មី បើមិនប្លែក មិនមែនជា Queen Tep Boprek នោះទេ »។
លើកចេញមកបែបញាក់សាច់ជាងលើកមុន ដោយសារតែទាំងសម្រស់ក៏ស្អាត ទាំងឈុតក៏ប្លែក ហើយមានអំណាចទៀត។ សំខាន់ឈុតរបស់គាត់ បានបង្ហាញអំពីតួអង្គ ហនុមានដ៏អង់អាច បូករួមជាមួយនឹងគំនិតឆ្នៃប្រឌិតថ្មីដែលរចនានៅលើឈុតថែមទៀតផង ដោយមើលទៅពិតជាអស្ចារ្យខ្លាំងមែនទែន»។
យ៉ាងណា អ្នកចូលចិត្ត ទេព បូព្រឹក្ស បានលើកទឹកចិត្តនាង ហើយក៏យល់ថា បើមានចំណុចខ្លះ មិនល្អទាំងស្រុង ក៏ចាត់ថា ជាការចូលរួមដាស់ អោយដឹងថា បែបបុរាណដូនតា អាចយកមកច្នៃ ប្រែបានកុំអោយតែលើសលុបបាត់ទម្រង់ដើម។
ទេព បូព្រឹក្ស ធ្លាប់បានចំណាយទឹកប្រាក់អស់រាប់សិបពាន់ដុល្លារ ដើម្បីថត MV ចម្រៀងកន្លងទៅ ដោយទទួលបានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ អ្នកខ្លះរិះគន់នាងថា ចូលចិត្តធ្វើអ្វីប្លែកៗ ខុសទម្រង់។ ប៉ុន្តែគូស្នេហ៍ ជី ដេវីដ រូបនេះ នៅតែប្រកាន់ជំហរថា មិនបោះបង់រូបភាពច្នៃប្រឌិតថ្មីៗនោះឡើយ។ ម្យ៉ាងនេះ មិនមែនចេះតែអាចធ្វើបាន និងសុទ្ធតែប្រើអារម្មណ៍គិត។ អ្នកថា ចាំតែថា ហើយនាងធ្លាប់លើកឡើងថា ធ្វើឡើងដើម្បីអ្នកគាំទ្រ និងអោយតម្លៃនាង ហើយរមែងលើកទឹកចិត្តនាង ទើបតបស្នងមកវិញ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ