ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Yuan ហ៊ាន​និយាយ​ពាក្យ​ប៉ុន្មាន​ឃ្លា​ទៅ​កាន់ Pat napapa ធ្វើ​ឱ្យ​ផ្ទុះ​ការ​ភ្ញាក់ផ្អើល

2 ឆ្នាំ មុន

អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បានដឹង​ច្បាស់​ហើយ បើ​និយាយ​ទៅ​ដល់​តារា​ស្រី​វ័យ​៣៦​ឆ្នាំ អ្នក​នាង Pat napapa បាន​ជួប​រឿង​ជីវិត​ជូរ​ចត់​រាប់​មិន​អស់ មិន​ចាញ់​តួឯក​ស្រី​ក្នុង​រឿងល្ខោន​នោះ​ទេ ម្តាយ​បោះបង់​តាំងពី​តូច ត្រូវ​ឪពុក​យក​ទៅ

ថៃ ៖ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បានដឹង​ច្បាស់​ហើយ បើ​និយាយ​ទៅ​ដល់​តារា​ស្រី​វ័យ​៣៦​ឆ្នាំ អ្នក​នាង Pat napapa បាន​ជួប​រឿង​ជីវិត​ជូរ​ចត់​រាប់​មិន​អស់ មិន​ចាញ់​តួឯក​ស្រី​ក្នុង​រឿងល្ខោន​នោះ​ទេ ម្តាយ​បោះបង់​តាំងពី​តូច ត្រូវ​ឪពុក​យក​ទៅ​ផ្ញើ​ជាមួយនឹង​យាយ ហើយ​ត្រូវ​រក​លុយ​មើលជំងឺ​យាយ មើល​បង​ដែល​ដេក​ឈឺ​លើ​គ្រែ​ទៀត បន្ទុក​ចិញ្ចឹម​កូន មើល​កូន​តែឯង​តាំងពី​ប្តី​នៅ​ក្នុង​ពន្ធនាគារ ក្រោយ​ចេញពី​ពន្ធនាគារ​ក៏​បែកបាក់​គ្នា​ជាមួយ​ស្វាមី ចុង​ក្រោយ​គឺ​មក​ចូលរួម​បុណ្យ​ស​.​ព​ម្តាយ​ដែល​បោះបង់​ខ្លួន​ចោល​៣៣​ឆ្នាំ​មក​ហើយ ទាំង​មិន​បាន​និយាយ​ពាក្យ​ថា «​លា​» សូ​ម្បី​មួយ​ម៉ាត់ ។

តារា​សម្តែង​ស្រី ក៏​ដូច​ជា​ពិធី​ការិនី Pat Napapa បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​សរសើរ​ពី​ភាពរឹងមាំ ការ​ខិតខំ​ប្រឹងប្រែង​ជំនះ​រាល់​ឧបសគ្គ ដែល​បាន​ហែល​ឆ្លង​ភាព​លំបាក​អស់​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ក្រោយ​បែកបាក់​ស្វាមី អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ ត្រូវ​បាន​មហាជន​ជា​ច្រើន​សរសើរ​នាង​ថា ជា​អ្នក​ម្ដាយ​ម្នាក់​ដ៏​រឹង​មាំ អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។ ប៉ុន្តែ​នាង​ពិតជា​សោកសៅ និង​មានការ​អាណិតអាសូរ​ទៅ​កាន់​កូនប្រុស​របស់​នាង​ជា​ខ្លាំង តែ​នាង​មិន​ដែល​បញ្ចេញ​ទៅ​អោយ​កូនប្រុស​របស់​នាង​បានឃើញ​ពី​ទុក្ខ​លំបាក​របស់​នាង​នោះ​ឡើយ ។

ដោយឡែក បើ​ងាក​មក​មើល​ពី​សម្រស់​របស់​អ្នក​ម៉ាក់​កូន​មួយ Pat Napapa វិញ ឃើញ​ថា នាង​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត មិន​ថា​មុខមាត់ ឬ​រូបរាង​កាយ​នោះ​ទេ គឺ​អាច​និយាយ​បាន​ថា នាង​មើលទៅ​មាន​ភាព​ក្មេង​ជាង​វ័យ បើ​ទោះបីជា​ពេល​នេះ នាង​មានកូន​រួច​ទៅ​ហើយ​ក្ដី ក៏​ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ថយ​ចុះ​នោះ​ទេ​។

ជាមួយនឹង​រូប​សម្រស់​ស្រស់​ស្អាត​នេះ​ហើយ ទោះបីជា​មេម៉ាយ​កូន​មួយ​ក៏​ពិតមែន តែ​តារា​ស្រី​រូប​នេះ ហាក់បីដូចជា​ក្រមុំ​អ៊ីចឹង ដោយ​មាន​កំលោះ​តាម​មិន​តិច​នាក់​នោះ​ទេ​។ បន្ទាប់​ពី​ស្ពាយ​ឈ្មោះ​ជា​មេម៉ាយ​អស់​ជា​ច្រើន​ឆ្នាំ​មក តារា​ស្រី​រូប​នេះ ហាក់​ពុំ​សូវ​ជា​ដាច់​រឿងរ៉ាវ​ផ្ដើម​ស្នេហ៍​ថ្មី​ជាមួយ​អ្នក​នេះ អ្នក​នោះ​ឡើយ​។ ជា​រឿយ​ៗ នាង​តែងតែ​លេចឮ​នៅ​ព័ត៌មាន​ផ្ទុះ​ព្រោងព្រាត​ពី​មួយ​ទី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ត្រូវ​បាន​គេ​លើកយក​ទៅ​ធ្វើ​ជា​ប្រធានបទ​ជជែក​វែកញែក​ជា​ច្រើន​ហូរហែ ជុំវិញ​រឿងរ៉ាវ​ជីវិត​ស្នេហា​របស់​នាង​ពី​គូស្នេហ៍​មួយ ទៅ​គូស្នេហ៍​មួយ​រាប់​មិន​អស់ តែ​មិន​ដែល​បាន​យូរ​នោះ​ទេ ។

ថ្មី​ៗ​នេះ អ្វី​ដែល​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​នាក់​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទៅ​វិញ​នោះ តារា​ស្រី Pat និង តារា​ប្រុស Nithichai Yotamornsunthorn ហៅ​ក្រៅ​ថា Yuan ស្រាប់តែ​សារភាព​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បាន​និយាយ​ថា «​ពេញចិត្ត​គ្នា​» ពាក្យ​នេះ​ដែរ បាន​ធ្វើ​អោយ​មហាជន​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​សប្បាយចិត្ត និង​រំភើប​គ្រប់​ៗ​គ្នា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចូលរួម​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​មួយ គេ​ឃើញ​ថា តារា​ប្រុស Yuan បាន​កាន់​បាច់ផ្កា​មួយ​បាច់​ធំ ហើយ​លុតជង្គង់​ដោយ​និយាយ​ពាក្យ​ក្នុង​ចិត្ត​ទៅ​កាន់​តារា​ស្រី Pat ពេញ​ៗ​មាត់​តែ​ម្ដង ។

ដោយ​តារា​ប្រុស Yuan បាន​និយាយ​ទៅ​កាន់ Pat ថា ៖ «​លោក​ពិតជា​ស្រឡាញ់ Pat ណាស់ តារា​ស្រី Pat ជា​មនុស្ស​ដែល​ស្រឡាញ់​គ្រួសារ លោក​ពិតជា​យល់​គ្រប់យ៉ាង​ពី Pat លោក​ពិតជា​សរសើរ​នូវ​ភាពរឹងមាំ​របស់​នាង​ណាស់​។ ទោះបី​តារា​ស្រី Pat មានរឿង​អ្វី លោក​នឹង​នៅ​ពីក្រោយ​ខ្នង ដើម្បី​ផ្តល់​កម្លាំង​ចិត្តជា​និច្ច»។

ក្រោយ​ពី​បានលឺ​តារា​ប្រុស​រូប​នេះ និយាយ​បែប​នឹង​ភ្លាម មិន​ទុក​យូរ ស្រាប់តែ​តារា​ស្រី Pat ក៏​បាន​ចេញ​មក​តប​ទៅ​វិញ​ភ្លែត ឱ្យ​តារា​ប្រុស Yuan ទាក់ទង​មក​នាង​ចុះ អាច​នាំ​នាង​ទៅ​ធ្វើបុណ្យ​ជាមួយ​ក៏​បាន នាង​ក៏​ចង់​មាន​មិត្ត មាន​គ្នី មាន​គ្នា​ដែរ​។

បន្ទាប់​ពី​បានឃើញ​បែប​នេះ​ហើយ មាន​ហ្វេ​ន​ៗ​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​ទៅ​ខ​មិន​យ៉ាង​ព្រោងព្រាត​ថា «​ខ្ញុំ​ចង់ឱ្យ​ចែ Pat មាន​ក្តី​សង្ឃឹម​ក្នុង​ស្នេហា​យូរអង្វែង​» «​មួយគូ​នេះ​គួរ​ឱ្យ​ស្រឡាញ់​ណាស់​» «​គួរ​ឲ្យ​ស្រលាញ់​​ណាស់ ចាំ​ជួយ​គាំទ្រ​ទាំង​សងខាង​» «​ខ្ញុំ​ចង់ឱ្យ Pat បើក​ចិត្ត​ឱ្យ​បុរស​ដែល​គួរ​ឱ្យ​ស្រលាញ់​ដូច Nong Yuan លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​» «​គូស្នេហ៍​មួយគូ​នេះ គួរ​ឱ្យ​ស្រឡាញ់​ណាស់ ខ្ញុំ​ពិតជា​ចង់ឱ្យ​ពួក​គេ​ធ្វើ​ជា​គូស្នេហ៍​នឹង​គ្នា​មែនទែន​ដល់​ហើយ​» « Yuan និយាយ​បាន​ល្អ​ណាស់ Pat គឺ​គួរ​ឱ្យ​ស្រលាញ់ ទាំង​ឆ្លាត ទាំង​ពូកែ រក​ណា​បាន​ទៀត​មនុស្ស​ស្រី​បែប​នឹង​ស្រលាញ់​ទៅ​មិន​ខុស​ទេ​» « Yuan គួរ​អោយ​ស្រលាញ់ Pat គួរ​បើក​ចិត្ត​អោយ​បុរស​ឈ្មោះ Yuan ថែរក្សា​បេះដូង មើល Yuan មិន​ដែល​មាន​ដំណឹង​អាក្រក់​ពី​មនុស្ស​ស្រី​ទេ​។ ហើយ​ក៏​កម្រ​មាន​បុរស​ណា​ម្នាក់ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ស្ត្រី​មេម៉ាយ​ដែរ ប៉ុន្តែ Yuan បាន​ជ្រើសរើស Pat ។

ចំណែក​បុរស​ផ្សេង​ទៀត​ជ្រើសរើស ផាត ដោយសារ​តែ​សម្រស់​របស់​នាង ជាតា​រា និង​មាន​លុយ ប៉ុន្តែ​លោក Yuan គាត់​បាន​និយាយ​ថា «​ទោះ​អ្នក​ឆ្លងកាត់​អ្វី​ក៏​ដោយ Yuan មិន​ខ្វល់​ទេ វា​ជា​ការ​ចាប់ផ្តើម​ថ្មី អាច​ទេ​សាក​បើក​ចិត្ត​អោយ​ប្រុស​សង្ហារ​គួរ​អោយ​ស្រលាញ់ មានចិត្ត​ល្អ​ដូច​យួន ខ្ញុំ​ចង់​លើកទឹកចិត្ត​អ្នក​» ។ យ៉ាងណាមិញ សម្រាប់​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ និង​ទៅ​ជា​យ៉ាងណា​បន្ត​នោះ មាន​តែ​រង់ចាំ​មើល​តាមដាន​បន្ដ​ទៀត​តែ​ប៉ុណ្ណោះ ដោយ​យើង​មិន​ទាន់​ដឹង​ច្បាស់​ទេ ហើយ​នេះ​គ្រាន់តែ​ជា​ការ​ទម្លាយ​និយាយ​ពាក្យ​នៅ​ក្នុង​ចិត្ត​មួយ​ចំនួន​របស់​តារា​ប្រុស Yuan ទៅ​កាន់​តារា​ស្រី​មេម៉ាយ​កូន​មួយ Pat តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ