ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំង​៤​ដែល​អាច​មានសំណាង​នៅ​វ័យ​កណ្តាល

1 ថ្ងៃ មុន

មាន​ឆ្នាំ​ទាំង​៤​ដែល​អាច​មាន​លាភ​សំណាងល្អ​នៅ​ពេល​ដែល​រស់​ដល់​វ័យ​កណ្តាល​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ? ឆ្នាំឆ្លូវ​(១៩៧៣) អ្នក​ដែល​កើត​នៅ​ឆ្នាំឆ្លូវ​ក្នុង​ឆ្នាំ​១៩៧៣ ជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ភាព​លំបាក​តាំងពី​តូច​។ ទោះបីជា​ធំ​ឡើង​ក៏​នៅ​មិន​ទាន់​មាន​សេចក្តីសុខ​ដែរ ដោយ​តែងតែ​ជួបនឹង​ការ​លំបាក​។ ប៉ុន្តែ​គេ​ជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ ដោយ​អាច​ពុះពារ​គ្រប់​ឧបសគ្គ​។ ដូចនេះ​នៅ​ពេល​ដែល​គេ​ដល់​វ័យ​កណ្តាល…

មាន​ឆ្នាំ​ទាំង​៤​ដែល​អាច​មាន​លាភ​សំណាងល្អ​នៅ​ពេល​ដែល​រស់​ដល់​វ័យ​កណ្តាល​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ?

ឆ្នាំឆ្លូវ​(១៩៧៣)

អ្នក​ដែល​កើត​នៅ​ឆ្នាំឆ្លូវ​ក្នុង​ឆ្នាំ​១៩៧៣ ជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ភាព​លំបាក​តាំងពី​តូច​។ ទោះបីជា​ធំ​ឡើង​ក៏​នៅ​មិន​ទាន់​មាន​សេចក្តីសុខ​ដែរ ដោយ​តែងតែ​ជួបនឹង​ការ​លំបាក​។ ប៉ុន្តែ​គេ​ជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ ដោយ​អាច​ពុះពារ​គ្រប់​ឧបសគ្គ​។ ដូចនេះ​នៅ​ពេល​ដែល​គេ​ដល់​វ័យ​កណ្តាល គេ​នឹង​អាច​មាន​លាភ​ល្អ មិន​ត្រឹមតែ​មានមុខ​របរ​ធំ ថែម​ទាំង​មាន​ចំណូល​ខ្ពស់​ទៀត​ផង​។

ឆ្នាំវក​(១៩៦៨)

អ្នក​ដែល​កើត​នៅ​ឆ្នាំវក​នេះ ជា​ពិសេស​កើត​នៅ​ឆ្នាំ​១៩៦៨ ជា​មនុស្ស​ដែល​មានការ​លំបាក​ពី​ក្មេង ដោយ​តែងតែ​រត់​គ្រប់​ទិស​ទី ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ​។ លុះដល់​អាយុ​៣៨​លាភ​នឹង​ចាប់ផ្តើម​បើក​។ ហើយ​ដល់​អាយុ​៤០ ផ្កាយ​សំណាង​នឹង​រះ​ឡើង​ជិត​ខ្លួន​។ ដូចនេះ​សព្វ​ថ្ងៃនេះ អ្នក​ដែល​កើត​នៅ​ឆ្នាំ​១៩៦៨​នេះ​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​កណ្តាល ដែល​អ្នក​អាច​មើលឃើញ​ថា​ជីវភាព​អ្នកមាន​ភាព​ប្រសើរ​ជាង​១០​ឆ្នាំ​មុន​។ លាភ​ធំ​របស់​អ្នក​គឺ​ផ្ទះ រីឯ​លាភ​តូច​គឺ​ស្ថិត​ក្នុង​មុខរបរ​។

ឆ្នាំច​(១៩៨២)

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ ជា​ពិសេស​នៅ​ឆ្នាំ​១៩៨២ ជា​បុគ្គល​ដែល​មាន​ជីវភាព​លំបាក​មុន​ទើប​អាច​មានសំណាង​។ លុះ​ចាប់ពី​អាយុ​៣៦​ឆ្នាំទៅ អ្នក​នឹង​មានគ្រួសារ​ដែល​មាន​សុភមង្គល លាភ​ចូល​ផ្ទះ​ច្រើន ថែម​ទាំង​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​មុខរបរ​ទៀត​ផង​។ ដូចនេះ​ក្នុង​១០​ឆ្នាំ​ក្រោយ​ជា​ពេលវេលា​ដែល​អ្នក​អាច​សោយសុខ​បាន​។

ឆ្នាំខាល​(១៩៨៦)

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ នៅ​ចន្លោះ​អាយុ​២០​ឆ្នាំ​ដល់​៣០​ឆ្នាំ​ជា​ពេលវេលា​ដែល​លំបាក​ជាងគេ ដោយ​ការងារ​គេ​តែងតែ​ផ្លាស់​ប្តូរ​រហូត ហើយ​មាន​ឧបសគ្គ​ជាប់​ជា​និច្ច​។ ប៉ុន្តែ​ក្រោយ​អាយុ​៣៧​ឆ្នាំ គេ​នឹង​អាច​ជួប​អ្នក​ដែល​តាម​ជួយ​ក្នុង​មុខរបរ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ទ្រព្យ​គេ​កើន​បាន​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ