ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ប៊ុ​យ​ឆ្លើយ​តម​យ៉ាង​ចាក់​ដោត ក្រោយ​មាន​អ្នក​រិះ.គ.ន់​រឿង​ធ្លាក់​កូដ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធីករ លោកតា​ប៊ុ​យ បាន​ចេញ​មុខ​ឆ្លើយ​តប​យ៉ាង​ដាក់​ដោត​ទៅ​កាន់​មហាជន​មួយ​រូប ដែល​បាន​រិះគន់​តាម​បណ្តាញ​សង្គម​មក​លើ​រូប​លោក​ថា បច្ចុប្បន្ន លោក​កំពុង​តែ​ធ្លាក់​កូដ​ខ្លាំង លែង​សូវ​មាន​អ្នក​ស្គាល់ និង​មិនសូវ​ល្បី​ដូច​មុន…

រាជធានី​ភ្នំពេញ ៖ ពិធីករ លោកតា​ប៊ុ​យ បាន​ចេញ​មុខ​ឆ្លើយ​តប​យ៉ាង​ដាក់​ដោត​ទៅ​កាន់​មហាជន​មួយ​រូប ដែល​បាន​រិះគន់​តាម​បណ្តាញ​សង្គម​មក​លើ​រូប​លោក​ថា បច្ចុប្បន្ន លោក​កំពុង​តែ​ធ្លាក់​កូដ​ខ្លាំង លែង​សូវ​មាន​អ្នក​ស្គាល់ និង​មិនសូវ​ល្បី​ដូច​មុន ។

ការ​ចេញ​មុខ​ឆ្លើយ​តប​ពី​ពិធីករ​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ចូល​ទៅ​ធ្វើការ​ខម​មិន​ពីក្រោម​រូបភាព​ដែល​តា​ប៊ុ​យ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​បាន​ប្រើ​ពាក្យចំ​ៗ​ថា ធ្លាក់កូត​ហើយ​ឡុ​វ Idol អត់​សូវ​មាន​ណា​គេ​ស្គាល់ Idol តា​ប៊ុ​យ​ទេ ។

ក្រោយ​ឃើញ​ការ​លើក​ឡើង​ពី​បុរស​ខាងលើ​នេះ ពិធីករ​លោកតា​ប៊ុ​យ ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ ដោយនៅ​ក្នុង​នោះ លោក​បាន​បញ្ជាក់​ថា ភាព​ជោគជ័យ​និង​ល្បី​របស់​លោក គឺ​លោក​មាន​រាប់​ឆ្នាំ​មក​ហើយ ហើយ​ប្រសិនបើ​លោក​ចង់​ល្បី គឺ​គ្រាន់តែ​ចោល​ធ្វើការ​ទូរទស្សន៍​ឡើង​វិញ ប៉ុន្តែ​លោក​មិន​ចង់​ឡើយ ។

តា​ប៊ុ​យ​បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ចង់​ល្បី​ស្រួល​ណាស់​ចូល​ធ្វើការ​ទូរទស្សន៍​វិញ តែ​ពិបាក​ចេញ​ក្រៅ​រក​លុយ (​ល្អមើល​តែ​មិនល្អ​ហូប​) នឹង​មួយទៀត​ព្រម​ចូល​កម្មវិធី​តាម​online អោយ​គេ​សំភាសន៍​គេ​ទាក់ទង​មករ​ហូត (​គោលការណ៍​អត់​ចូល​ចិត្ត​អោយ​គេ​សំភាសន៍​ឆ្លងកាត់​រឿង​អី​នរណា​ធ្វើ​អ្វី​ដាក់​ក៏​លាក់​ក្នុង​ចិត្ត​ទុកជា​អា​ថ៏​កំបាំង​)​។

លោក​ថា ចង់បាន​តែ​ជីវិត​អា​លូវ រក​លុយ​ជាមួយ​ក្រុម​តន្ត្រី​ពេញចិត្ត​ឬ​អត់​១ រក​លុយ​បាន​ដើរ​លេង និង​កំពុង​ស្វែងរក​សង្សារ ចង់​ចាយ​ជីវិត​ជា businessman ធុញ​ហត់​ឆ្អែត​នឹង​ល្បី ពិសេស​អំណាច​ដែល​មាន​គេ​ហែរ​ហម​ឆ្លងកាត់​រាប់​ឆ្នាំ​ហើយ ។លោក​បញ្ជាក់​ថា Taboi​មិន​ត្រឹម​ជោគជ័យ​ពិធីករ​ទេ តែ​ដល់​ផលិតករ​ទៀត​បាទ​ហើយ​ក៏​ជួយ​អ្នក​ជុំវិញ​ខ្លួន​ល្បី​ច្រើន​ហើយ ។

គួរ​បញ្ជាក់​ថា លោកតា​ប៊ុ​យ បាន​ប្រកាស​បញ្ចប់​ការងារ​ជា​ពិធីករ​របស់​ខ្លួន​ពី​ស្ថានីយទូរទស្សន៍ MyTV ក្នុង​កម្មវិធី ពេញចិត្ត​ឬ​អត់ កាលពី​អំឡុង​ឆ្នាំ​២០២១ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការងារ​នៅ​ទៅ​នោះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ ។

បញ្ហា​នេះ ត្រូវ​បាន​លោក​បញ្ជាក់​ថា សម្រាប់​ការ​ចាកចេញ គឺ​លោក និង MyTV មិន​មាន​បញ្ហា​អ្វី​និង​គ្នា​ទេ គឺ​គ្រាន់តែ​លោក​មាន​អារម្មណ៍​ហត់នឿយ និង​ចង់​ឲ្យ​ខ្លួនឯង​មាន​សេរីភាព និង​គេង​លក់​ស្រួល​បាន​ដូច​គេ ។

លោក​បន្ត​ថា នា​ពេល​កន្លង​មក លោក​តែងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ខាង​ស្ថានីយ៍ និង​ការ​ផ្តល់​ឱកាស​ជា​ច្រើន​តាំង​តែ​ពី​ថ្ងៃ​ដំបូង ដែល​លោក​ឈាន​ជើង​ចូល MyTV និង​សូម​អរគុណ​ដល់​MyTV ដែល​យល់ព្រម​តាម​ការ​សម​ម្រេច​ចិត្ត​របស់​លោក ។

លោក​ថា ខ្ញុំ​មិន​ចង់​គិត​ម្នាក់ឯង​ច្រើន​ទៀត​ទេ ជា​ពិធីករ​ផង ផលិតករ​ផង កក់ studio ក៏​ខ្លួនឯង រៀបចំ​តួ​ក៏​ខ្លួនឯង មើល​ការ​កាត់ត​ក៏​ខ្លួន ពិសេស​ត្រូវ​ចំណាយពេល​ស្រាវជ្រាវ​រក​គំនិត​ថ្មី​ៗ​ទៀត ។ ចង់​និយាយ​ថា ហត់​ខ្លាំង​ណាស់ ទោះបីជា​មាន​ជំនួយការ​ជួយ​សម្រួល​ការងារ​ក៏​ដោយ​) នា​ពេល​នេះ គឺ​ចង់​សម្រាក​ខួរក្បាល ដើរ​លេង និង​ឲ្យ​កាដូ​ខ្លួនឯង​ម្តង​ព្រោះ ដាក់​សម្ពាធ​លើ​ខ្លួនឯង​ជា​យូរ​ពេក​ហើយ ។

យ៉ាងណា ក្រោយ​ពី​ការ​ចាក​ចេញពី​ការងារ​នៅ​ស្ថានីយ​ទូ​ស្សន៍​នោះ​មក បច្ចុប្បន្ន តា​ប៊ុ​យ ហាក់​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​នេះ​ដែរ ដោយ​លោក​បាន​ប្រមូល​អ្នកសិល្បៈ​ចាស់ ថ្មី ល្បី​ៗ ដើម្បី​បង្កើត​វង់​តន្ត្រី​សម្រាប់​ជួល​ក្នុង​ពិធី​មង្គលការ ដែល​មានឈ្មោះ​ថា តន្ត្រី​ពេញចិត្ត​ឬ​អត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ