ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជក់បារី​ពេល​មាន​ផ្ទៃពោះ​អាច​បំផ្លាញ​តម្រងនោម​ទារក

7 ឆ្នាំ មុន

ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​ឲ្យ​បាន​ច្រើន​បំផុត ដោយសារ​សុខភាព​របស់​ពួក​គេ​អាច​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ទារក​ក្នុង​ផ្ទៃ​របស់​ខ្លួន ។
អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​បរិភោគ​ដូច​ជា​ម្ហូបអាហារ

ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​ឲ្យ​បាន​ច្រើន​បំផុត ដោយសារ​សុខភាព​របស់​ពួក​គេ​អាច​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ទារក​ក្នុង​ផ្ទៃ​របស់​ខ្លួន ។

អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​បរិភោគ​ដូច​ជា​ម្ហូបអាហារ ភេសជ្ជៈ ថ្នាំ​ជាដើម​អាច​ប៉ះពាល់​ដល់​កូន​របស់​នាង​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ។ ឥឡូវនេះ យើង​បានដឹង​ហើយ​ថា ការ​ជក់បារី​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ខ្លាំង​លើ​អ្នក​ណា​ម្នាក់​ដែល​បាន​ជក់ មិន​ថា​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​ផ្សេង​នោះ​ទេ ។ ជាតិពុល​ដែល​មាន​វត្ត​មាននៅ​ក្នុង​ផ្សែង​បារី រួម​ជាមួយ​សារធាតុ​ដ៏​គ្រោះថ្នាក់​ដទៃ​ទៀត​ដូច​ជា សារជាតិ​នីកូទីន​អាច​ផ្តុំ​គ្នា​ក្នុង​ប្រព័ន្ធ​រាង​កាយ​របស់​អ្នក និង​ធ្វើ​ឲ្យ​មានការ​ខូចខាត ។ ផល​ប៉ះពាល់​មួយ​ចំនួន​នៃ​ការ​ជក់បារី​មាន​ដូច​ជា ធ្វើ​ឲ្យ​ធ្មេញ​លឿង បញ្ហា​ក្លិន​មាត់ បបូរមាត់​ឡើង​ខ្មៅ បញ្ហា​រំលាយ​អាហារ ចង្អោរ បាត់បង់​ចំណង់​អាហារ ស្រក​ទម្ងន់​មិនល្អ អស់កម្លាំង ជំងឺ​ផ្លូវដង្ហើម រលាក​ច្រមុះ ជំងឺមហារីក​បំពង់ក មាត់ បបូរមាត់ និង​សួត ។ ដូច្នេះ​ជាមួយនឹង​ផល​ប៉ះពាល់​បែប​អវិជ្ជមាន​ជា​ច្រើន​នៃ​ការ​ជក់បារី​គួរតែ​បញ្ឈប់​វា​ទាំងស្រុង ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បោះបង់​វា​ចោល​ជា​បន្ទាន់ ។

នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ស្តី​ពី ការ​ជក់បារី និង​ការ​ខូចខាត​តម្រងនោម​របស់​ទារក​បាន​អះអាង​ថា នៅ​ក្នុង​ករណី​ដែល​ម្តាយ​ជា​អ្នក​ជក់បារី​រ៉ាំរ៉ៃ​អំឡុង​ពេល​មាន​ផ្ទៃពោះ ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​មាន​ជំងឺ​តម្រងនោម​នៅ​ពេល​ដែល​ពួក​គេ​កើតមក ។ វា​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ឱកាស​នៃ​កា​រវិ​វត្ត​ទៅ​ជាំ​ជំងឺ​តម្រងនោម​របស់​កុមារ​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​តិច​មាន​ចំនួន​១៦,៧% នេះ​ជា​ការ សន្និដ្ឋាន​របស់​អ្នកជំនាញ ៕