ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ស៊ីម៉ងត៍​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​នៅ​ត្រីមាស​ទី​4​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​សកម្មភាព​សាងសង់​បុរី​មួយ​ចំនួន​ស្ថិត​ក្នុង​សភាព​ទ្រឹង តម្រូវការ​ស៊ីម៉ងត៍​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​នេះ ក៏​ស្ថិត​ក្នុង​សភាព​ទ្រឹង​ដូច​គ្នា​ដែរ គ្រា​ដែល​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​កំពុង​ងើបឡើង ។

រាជធានី​ភ្នំពេញ ៖ ខណៈ​សកម្មភាព​សាងសង់​បុរី​មួយ​ចំនួន​ស្ថិត​ក្នុង​សភាព​ទ្រឹង តម្រូវការ​ស៊ីម៉ងត៍​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​នេះ ក៏​ស្ថិត​ក្នុង​សភាព​ទ្រឹង​ដូច​គ្នា​ដែរ គ្រា​ដែល​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​កំពុង​ងើបឡើង ។

លោក ប្រាក់ សេរី​វ​ឌ្ឍ​នា មន្ត្រី​ទំនាក់ទំនង​ទូទៅ​នៃ​ក្រុមហ៊ុន K Cement បាន​ថ្លែង​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣០ ធ្នូ ថា ការ​លក់​ផលិតផល​របស់ K Cement ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​មាន​ស្ថានភាព​ទ្រឹង ហើយ​ស្ថានភាព​បែប​នេះ​កើត​មាន​សម្រាប់​ទាំងអស់​គ្នា ។ សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ ដោយសារ​វា​ជា​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ការ​លក់​របស់​ក្រុមហ៊ុន​មិន​រំពឹង​ថា មាន​ស្ថាន​ភាពល្អ​ប្រសើរ​នោះ​ទេ ។ លោក​និយាយ​ថា ៖ « ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ តម្លៃ​ផលិតផល K Cement នៅ​រក្សា​ដដែល បើ​ទោះបីជា​មានការ​ប្រកួតប្រជែង​ក្តី ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ទីផ្សារ​ស៊ីម៉ងត៍​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​តានតឹង ដោយសារ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​២​ទៀត​នឹង​បើក​ដំណើរការ » ។

បច្ចុប្បន្ន ផលិតផល K Cement កំពុង​គ្របដណ្តប់​ចំណែក​ទីផ្សារ​ប្រមាណ​៣០% នៃ​ទីផ្សារ​សរុប​នៅ​កម្ពុជា ។

លោក ឆា​រស៍ វ៉ា​ន់ ប្រធាន​ស្តីទី​សមាគម​អ្នក​សាងសង់​កម្ពុជា ថ្លែង​ថា សកម្មភាព​សាងសង់​នៅ​ឆ្នាំ​នេះ នៅ​តែ​មាន​សកម្មភាព​ធម្មតា បើ​ទោះជា​ទីផ្សារ​មានការ​ថមថយ​បន្តិច​ក្តី ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ ហើយ​លោក​រំពឹង​ថា ទីផ្សារ​នៅ​ឆ្នាំ​២០១៧ នឹង​កើនឡើង​ដោយសារ​ការ​ហូរ​ចូល​នូវ​វិនិយោគិន​ថ្មី​ៗ​បន្ថែម​ទៀត​ពី​ក្រៅប្រទេស ។ លោក​បន្ត​ថា ៖ « សម្រាប់​ផលិតផល​ស៊ីម៉ងត៍ តម្រូវការ​ប្រើប្រាស់​ភាគច្រើន​ជា​ផលិតផល​នាំ​ចូល ដោយសារ​ការ​ផលិត​ក្នុងស្រុក​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅឡើយ​ទេ » ។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​បាន​និង​កំពុង​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម​ជា​ច្រើន ថ្លែង​ថា ៖ « ក្រុមហ៊ុន​លោក​បាន​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ច្រើន ជា​ពិសេស ផលិតផល​ស៊ីម៉ងត៍ K Cement ដោយសារ​តែ​ផលិតផល​នេះ​ល្អ និង​មាន​តម្លៃ​សមរម្យ ។ ប៉ុន្តែ​មាន​ស៊ីម៉ងត៍​ផលិត​ក្នុងស្រុក​មួយទៀត​មាន​តម្លៃ​ទាប​ធៀប​នឹង K Cement តែ​យើង​មិន​ទាន់​ប្រើប្រាស់​ទេ ដោយសារ​ក្រុមហ៊ុន​មិន​ទាន់​បាន​សិក្សា​ពី​គុណភាព​ផលិតផល​ទាំងនេះ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ » ៕