ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញវាយសិស្សសាលា ស្រាប់តែធ្លាយរឿង​មួយ ត្រូវជាប់ខ្នោះ ២នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង ឃាត់ខ្លួន ក្នុងខណៈពេលដែលកម្លាំងប៉ុស្តិ៍ ល្បាត។ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី…

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង ឃាត់ខ្លួន ក្នុងខណៈពេលដែលកម្លាំងប៉ុស្តិ៍ ល្បាត។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា នៅថ្ងៃទី២៦កក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៤៥នាទីព្រឹក នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ បាន ឃាត់ខ្លួនជនង្ស័យ ចំនួន ០២នាក់: ១.ឈ្មោះ សឿន សុខណន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២.ឈ្មោះ ឆេន ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបកម្មករ ស្នាក់នៅផ្ទះជួលភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ។

ការចាប់ខ្លួន​យុវជនទាំង ២នាក់នេះ បានធ្វើឡើង ខណៈពេលកម្លាំងប៉ុស្តិ៍ កំពុងល្បាត ហើយក៏ប្រទះឃើញជន​សង្ស័​យខាងលើ កំពុងធ្វើសកម្មភាពដេញវាយសិស្សសាលា នៅចំណុចខាងលើ។

ក្រោយពីធ្វើការឃាត់ខ្លួន យកមកសាក​សួរ ជនសង្ស័យ ឈ្មោះ សឿន សុខណន បានសារភាពថា កន្លងមក ខ្លួនធ្លាប់បានធ្វើសក​ម្មភាព​ឆក់ខ្សែក នៅក្នុងមូល​ដ្ឋានស្រុកព្រៃនប់ បានចំនួន​ ០៤លើក រួមមាន លើកទី១ថ្ងៃទី១៤.០៦.២០​២២ ធ្វើសកម្មភាពឆក់នៅ​ចំនុចផ្លូវបេតុង ក្នុងភូមិស្មាច់ដែង ឃុំរាម ​ដោយឆក់បានបណ្តោង ខ្សែក១ រូបបេះដូង ចំនួន០១។ លើកទី២ នៅថ្ងៃទី២១.០៧. ២០២២ ឆក់នៅចំនុចផ្លូវលំ ក្នុងភូមិរាម ឃុំរាម ស្រុកព្រៃ​នប់ ឆក់បានខ្សែក ១កំណាត់​។ លើកទី៣ ថ្ងៃទី២៥.០៧.២០​២២ ធ្វើសកម្មភាពឆក់នៅភូមិថ្មធំ ឃុំរាម បានខ្សែក ០១ខ្សែ។ លើកទី៤ អំឡុងខែ៦ ឆ្នាំ​២០​២២ ធ្វើសកម្មភាព ឆក់នៅ​ចំនុច សេតេ ក្រុងព្រះសីហនុ ​បានខ្សែក ០១ខ្សែ។ ក្រោយពីធ្វើសកម្មភាព ឆក់បាន គឺយកទៅលក់នៅ​ក្នុងផ្សារលើ ក្រុងព្រះសីហនុ។

លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់ គឺជាមុខសញ្ញា ដែល​សមត្ថកិច្ច តាមប្រមាញ់ តាំងពីពេល ដែលពួកគេបានធ្វើសកម្មភាពឆក់ រួចភ្លាមៗមកម្ល៉េះ។

ជនសង្ស័យ ទាំង ០២​នាក់ខាងលើ រួមជាមួយវត្ថុតាង គឺម៉ូតូ​ ០១គ្រឿង និងទូរសព្ទ ចំនួន ០២គ្រឿង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ