ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានអាស៊ានបង្ហាញការខកចិត្តជុំវិញមីយ៉ាន់ម៉ាសម្រេចប្រ.ហារជីវិតសកម្មជនបក្សប្រឆាំងបួននាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​នូវ​ការ​ខកចិត្ត​យ៉ាង​ក្រៃ​លែង​ចំពោះ​ប្រ​ទស​មី​យ៉ា​ន់​ម៉ា​ដែល​បាន​សម្រេច​ប្រ.ហារជីវិត​សកម្មជន​បក្ស​ប្រឆាំង ដែល​សម្រេច​នូវ​ការ​អនុវត្ដ​ទោស​ប្រ.ហារជីវិត ធ្វើ​ឡើង​តែ​មួ​យស​ប្ដា​ហ៍​មុន​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​ជា​ទ​ង្វើ​មិន​អាច​អត់ឱន​បាន​នោះ​ទេ​ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ការ​ប្រ.ហារជីវិត​សកម្មជន​បក្ស​ប្រឆាំង​បួន​នាក់​នៅ​មី​យ៉ា​ន់​ម៉ា​ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​នូវ​ការ​ខកចិត្ត​យ៉ាង​ក្រៃ​លែង​ចំពោះ​ប្រ​ទស​មី​យ៉ា​ន់​ម៉ា​ដែល​បាន​សម្រេច​ប្រ.ហារជីវិត​សកម្មជន​បក្ស​ប្រឆាំង ដែល​សម្រេច​នូវ​ការ​អនុវត្ដ​ទោស​ប្រ.ហារជីវិត ធ្វើ​ឡើង​តែ​មួ​យស​ប្ដា​ហ៍​មុន​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​ជា​ទ​ង្វើ​មិន​អាច​អត់ឱន​បាន​នោះ​ទេ​ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ការ​ប្រ.ហារជីវិត​សកម្មជន​បក្ស​ប្រឆាំង​បួន​នាក់​នៅ​មី​យ៉ា​ន់​ម៉ា​ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ត​ថា ការ​សម្រេច​របស់​ប្រ​ទស​មី​យ៉ា​ន់​ម៉ា​ក្នុង​ការ​ប្រ.ហារជីវិត​សកម្មជន​បក្ស​ប្រឆាំង​ទាំង​៤ គឺ​មិន​អាច​អត់ឱន​ឱ្យ​បាន​ទេ ព្រោះ​កន្លង​មក​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក៏​ដូច​ជា​រដ្ឋ​សមាជិក​អាស៊ាន​ដទៃ​ទៀត​យ៉ាងណា​ក្តី​។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ​ថា អាជ្ញាធរ​យោធា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រ.ហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន​បួន​នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ជួយ​អនុវត្ត «​អំពើ​ភេរវកម្ម​»​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​កត់​សម្គាល់ការ​ប្រ.ហារជីវិត​លើក​ដំបូង​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​។

សកម្មជន​ប្រជាធិបតេយ្យ​ចំនួន​បួន​នាក់​ដែល ចំនួន ៤​រូប ដែល​ត្រូវ​បាន​ប្រហារជីវិត​នោះ រួម​មាន​លោក ភ្យូ ហ្សេ​យ៉ា ថរ លោក ក្យ​រ មីន​យូ លោក ឡា មី​យូ អោ​ង និង​លោក អោ​ង ធូ​រ៉ា ហ្ស ។ សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​បាន​បន្ត​ថា ខណៈ​ដែល​មានការ​ទទួលស្គាល់​នូវ​ភាព​ស្មុគស្មាញ​នៃ​វិបត្ដិ ព្រមទាំង​កំ​ដៅ​ទោសៈ​មោហៈ​ផ្ទះ​ឡើង គ្រប់​ទិស​ទី​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា អាស៊ាន​ជា​រួម​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មានការ​អត់ទ្រាំ និងភាព​អត់ធ្មត់​ជា​អតិបរិមា ហើយ​ខិតខំ​ជៀសវាង​មិន​ធ្វើ​ឲ្យ​ជម្លោះ​រីក​រាលដាល​កាន់តែ​ខ្លាំង ។

«​ការ​អនុវត្ដ​ទោស​ប្រ.ហារជីវិត តែ​មួ​យស​ប្ដា​ហ៍​មុន​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ គឺជា​ទ​ង្វើ​មិន​អាច​អត់ឱន​បាន​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​វា​បាន​ទាញ​ថយក្រោយ​នូវ​វឌ្ឍនភាព និង​ថែម​ទាំង​សបញ្ជាក់​ច្បាស់​ពី​កង្វះ​ឆន្ទៈ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង ជា​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុង​ការ​ជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​នៃ​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ពោល​គឺ​ការ​កសាង​ភាព​ជឿជាក់ និង​ទំនុកចិត្ដ ដើម្បី​ឲ្យ​ធ្វើ​មាន​កិច្ច​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​បញ្ចប់​អំពើ​ហិង្សា និង​សម្រាលទុក្ខ​វេទនា​របស់​ប្រជាជន​ស្លូតត្រង់​»​។ នេះ​ការ​លើក​ឡើង​របស់​ប្រធាន​អាស៊ាន​។ អាស៊ាន​នៅ​តែ​ប្រកាន់ខ្ជាប់​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​។

ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​សូម​លើក​បន្ទរ​នូវ​សម្លេង​ដ៏​លើសលុប​ក្នុង​មជ្ឈដ្ឋាន​អាស៊ាន ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ទីក្រុង​ណៃ​ពិដោ ចាត់វិធានការ ជាក់ស្តែង ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

យើង​សូម​អំពាវនាវ​យ៉ាង​ខ្លាំងក្លា និង​ជា​បន្ទាន់​ដល់​ភាគី​ទាំងអស់​ឱ្យ​ជៀសវាង​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​កាន់តែ​ធ្លាក់​ដុនដាប រារាំង​ដល់​ការ​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព សន្តិសុខ និង ស្ថិរភាព ទាំង​នៅ​មី​យ៉ា​ន់​ម៉ា និង​ក្នុង​តំបន់​ទាំងមូល​។

អាស៊ាន​នៅ​តែ​តាំងចិត្ត​បន្ត​រិះរក​វិធីសាស្ត្រ​ជួយ​មី​យ៉ា​ន់​ម៉ា​ឱ្យ​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព និង​ដំណើរការ កែប្រែ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ហើយ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន តាម​រយៈ​កិច្ច​សន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន ដែល​ដឹកនាំ​ដោយ​មី​យ៉ា​ន់​ម៉ា និង​ជា​របស់ មី​យ៉ា​ន់​ម៉ា​ខ្លួនឯង ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច និង​ធម្មនុញ្ញ​អាស៊ាន​។ ទាំងនេះ​គឺជា​តម្រូវការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន និង​បំបាត់​នូវ​ទុក្ខវេទនា​របស់​ប្រជាជន​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ