ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ឆ្នាំ​២០២២ វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិនកើនឡើង​​ច្រើន​​គួរ​ឱ្យ​កត់សម្គាល់

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២​នេះ គេ​សង្កត​ឃើញ​ថា វិស័យ​ទេស ចរណ៍​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មានការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរណ៍​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​១៩…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២​នេះ គេ​សង្កត​ឃើញ​ថា វិស័យ​ទេស ចរណ៍​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មានការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរណ៍​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ បាន​ថមថយ​ទៅ​វិញ ខណ​:​ដែល​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ដើរ​លេង​ក ម្សា​ន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ទូ​ទាំង​ប្រទេស ជា​ពិសេស​គឺ​រមណីយដ្ឋាន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​តែ​ម្តង​។

ហើយ​អ្វី​ដែល​គេ​មិន​អាច​បំភ្លេច​បាន គឺ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ដែល ត្រូវ​​បាន​រដ្ឋបាល​ខេត្ត​ប៉ៃលិន ធ្វើការ​តុបតែ​ង រៀបចំ​ចាក់​ផ្លូវ​បេតុងយ៉ាង​ល្អ អាច​ឱ្យ​ភ្ញៀវ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ទៅ​ដល់​កន្លែង​លេង ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ដូច​កាលពីមុន​នោះ​ទេ​ ។

បើ​យោង​តាម​របាយការណ៍​របស់​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ​ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត និង​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នា​ឆមាស​ទី​១ ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ចំនួន​ភ្ញៀវ​ជាតិ មាន​២២៨,៦១៤ បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២១ មាន​ចំនួន​៣៤,៨៩៤ ឃើញ​ថា មានការ​កើនឡើង ៥៥៥.១៦%​។

ចំនួន​ភ្ញៀ​ង​អន្តរជាតិចំនួន​៦០៥​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ មាន​២២​នាក់ កើនឡើង​២៦៥០%​។ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​២២៨,២១៩​នាក់ ប្រៀបធៀប​ចំនួន​ភ្ញៀវ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ ដែល​មាន​ចំនួន​សរុប ៣៤,៩១៦​នាក់ ឃើញ​ថា មានការ​កើនឡើង​៥៥៦.៤៨%​។

លោក​បាន​បន្ត​ទៀត​ថា រមណីយដ្ឋានដែល​មាន​សក្ដានុពល​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន មាន​០៨​កន្លែង​គឺ រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​មាន​១​កន្លែង (​ភ្នំ​យ៉ា​ត​) រមណីយដ្ឋាន​ធម្មជាតិ​មាន​៤​កន្លែង (​អូរ​ធុ​រេ​ន​, អូរ​តា​អែម​, ស្ទឹង​កុយ​, និង​អន្លង់​ខៀវ​) ជាដើម​៕ ​

អត្ថបទសរសេរ ដោយ