ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ Heineken® រៀបចំ​កម្មវិធី Touch The Music

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken® រៀបចំ​កម្មវិធី “Touch The Music” ដែល​ជា​កម្មវិធី​ថ្មី​ចុង​ក្រោយ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង និង​កំពុង​ឈាន​ចូល

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken® រៀបចំ​កម្មវិធី “Touch The Music” ដែល​ជា​កម្មវិធី​ថ្មី​ចុង​ក្រោយ​ក្នុង​វេទិកា​តន្ត្រី​ក្នុង​តំបន់ Heineken Green Room ដែល​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង និង​កំពុង​ឈាន​ចូល​ឆ្នាំ​ទី​ពីរ​ហើយ​។ កម្មវិធី​ថ្មី​អស្ចារ្យ​នេះ បន្ត​ពី​កម្មវិធី “Can You See Music​?​” ឆ្នាំ​2015 របស់​ស្រា​បៀរ Heineken® ជំរុញ​ឱ្យ​ភ្ញៀវ​ចូលរួម​កម្មវិធី​នេះ នៅ​ក្នុង​បណ្តា​ប្រទេស​10 និង​ទីក្រុង​17 ដើម្បី​ធ្វើការ​ស្វែង​យល់​ពី​វិធី​ថ្មី​ៗ​ក្នុង​ការ​ស្តាប់​តន្ត្រី​តាម​រយៈ​កាយវិញ្ញាណ​។

កម្មវិធី “Touch The Music” ធ្វើ​ឲ្យ​កម្មវិធី​វេទិកា​តន្ត្រី​ថ្មី​ជា​លក្ខណៈ​សាកល​មានឈ្មោះ​ថា #LIVEYOURMUSIC របស់​ស្រា​បៀរ Heineken® បាន​ឈាន​ទៅ​កម្រិត​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍​នានា ដែល​មាន​បង្ហាញ​មនុស្ស​យន្ត Sonic Droids ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ភ្ញៀវ​ចូលរួម​កម្មវិធី​រហូត​ដល់​ពីរ​ម៉ែត្រ​កន្លះ ខណៈ​ពេល​មនុស្ស​យន្ត​ទាំងនេះ​ដើរ​ដោយ​សេរី​កាត់​តាម​ហ្វូង​មនុស្ស អម​ជាមួយនឹង​ចង្វាក់ភ្លេង EDM​។

យើង​នឹង​មាន​ឌី​ជេ​ឆ្នើម​មួយ​ចំនួន​ដូច​ជា ឌី​ជេ Ara ពី​ប្រទេស​ហ្វី​លី​ពី​ន និង​ឌី​ជេ​មួយ​ចំនួន​ទៀត​ក្នុងស្រុក​ដូច​ជា​ឌី​ជេ Maily, ឌី​ជេ Snow Y និង​ឌី​ជេ Pink ។ ពួក​គាត់​គឺជា​ឌី​ជេ​ឆ្នើម​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​។ សូម​អញ្ជើញ​មក​ចូលរួម និង​រីករាយ​ស្តាប់​តន្ត្រី​រហូត​ដល់​ថ្ងៃ​រះ​។

ក្រៅពី​ទស្សនីយភាព​គួរ​ឲ្យ​ទាក់ទាញ ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ប៉ះ និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​យន្ត Sonic Droids ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ខុស​ៗ​គ្នា​ក្នុង​គោលបំណង​ផ្តល់​ការ​កម្សាន្ត​សម្រាប់​អ្នក​ចូល​ចិត្ត​វិស័យ​តន្ត្រី​ទាំងនេះ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពួក​គេ​បង្កើន​បទ​ពិ​សោ​ន៍​ក្នុង​ការ​ចូលរួម​កម្មវិធី​តន្ត្រី​។

ខណៈ​ពេល​មនុស្ស​យន្ត Droid នីមួយ​ៗ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​ក្នុង​កម្មវិធី​ជប់លៀង​នេះ  តន្ត្រី​អម​ជាមួយនឹង​ទស្សនីយភាព​ដែល​បាន​រចនា​រៀបចំ​ឡើង​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នឹង​ធានា​ថា Heineken Green Room “Touch The Music” គឺ​ពិតជា​កម្មវិធី​ពិសេស​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ដោយ​ប្រ​បាច់​បញ្ចូល​គ្នា​រវាង​តន្ត្រី និង​កាយវិញ្ញាណ​ផ្សេង​ៗ​គ្នា​។

លោក Gianluca de Tondo ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ម៉ាក​សញ្ញា​សាកល​នៅ​ក្រុមហ៊ុន HEINEKEN បាន​មាន​ប្រសាសន៍​ថា​៖ «​អតិថិជន​របស់​យើង​ស្រឡាញ់​តន្ត្រី​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រៅពី​ការ​ស្ដាប់​តន្ត្រី ពួក​គាត់​កំពុង​ស្វែងរក​បទ​ពិសោធន៍​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មាន​អារម្មណ៍​រស់​រវើក​។ ក្រុម​មនុស្ស​នេះ គឺ​តែងតែ​ស្វែងរក​បទ​ពិសោធន៍​ថ្មី​ៗ និង​ប្លែក​ៗ ដូច្នេះ​ហើយ​ស្រា​បៀរ Heineken® ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ សូម​ជំរុញ​លើកកម្ពស់​បទ​ពិសោធន៍​នៃ​ការ​ស្តាប់​តន្ត្រី​តាម​រយៈ​កាយវិញ្ញាណ​ឆ្នាំ​នេះ​»​។

យុទ្ធនាការ​នេះ​ចាប់ផ្តើម​ជាមួយនឹង​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​អន​ឡាញ​មួយ​ចំនួន​ដែល​បាន​ផ្តល់​នូវ​យោបល់​ល្អ​ៗ​អំពី​បទ​ពិសោធន៍​ក្នុង​ការ​ស្តាប់​តន្ត្រី​ដែល​ភ្ញៀវ​ចូលរួម​កម្មវិធី​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​កម្មវិធី Heineken Green Room “Touch The Music”​។

សូម​ចូលរួម​ជាមួយ​យើងខ្ញុំ​បើក​ទំព័រ​ថ្មី​នៃ​ការ​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​ស្តាប់​តន្ត្រី​នៅ​ថ្ងៃ​ទី​30-31 ខែធ្នូ ឆ្នាំ​2016 នៅ​ក្លិប Marquee ។