ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលងាយ​! ជំងឺ​បាក់ទឹកចិត្ត ឆក់​យក​ជីវិត​ក្មេង​ស្រី​ស្រស់​ស្អាត​មួយ​រូប​ទៀត​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ «​ជំងឺ​បាក់ទឹកចិត្ត​» ឬ​ភាសាបរទេស​ហៅ​ថា «Depression» កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ៗ​ឡើង​ក្នុង​ចំណោម​មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម និង​មានការ​ចែករំលែក​ត​ៗ​​គ្នា​ថា សូមកុំ​មើល​រំលង ឬ​មើលងាយ​ជំងឺ​មួយ​នេះ​ឱ្យ​សោះ ព្រោះ​វា​ជា​ឃា.តករ​លាក់​មុខ ហើយ​រយៈពេល​​ថ្មី​ៗ​នេះ​ទៀត​សោត គឺ​មាន​យុវជន​ខ្មែរ​ជា​ច្រើន​រូប បាន​សម្លា.ប់​ខ្លួន ​ដោយសារ​តែ​ខ្លួន​មាន​ជំងឺ​បាក់​ទឹក​ធ្ងន់ធ្ងរ​។ មហាជន​បាន​ចាត់​ទុក​ថា ជំងឺ​បាក់ទឹកចិត្ត ឬ depression នេះ អាច​បណ្តាល​ឲ្យ​មនុស្ស​​គិត​ខ្លី និង​ឈាន​ទៅ​ផ្លូវស្លា.ប់​តែ​មួយ​គត់​តែ​ប៉ុណ្ណោះ ទើប​អាច​គេច​ផុត​ពី​សេចក្តី​ទុក្ខ​បាន​។

ជាក់ស្តែង​ថ្មី​ៗ​នេះ ជំងឺ​បាក់ទឹកចិត្ត បាន​ឆក់​យក​ជីវិត​យុវនារី​ដ៏​ស្រស់​សោភា​មួយ​រូប​ទៅ​យ៉ាង​ស្ងៀមស្ងាត់ ដែល​បាន​ធ្វើ​សាច់ញាតិ និង​មិត្ត​ភ័ក្ត្រ​ជា​ច្រើន​ពិបាក​នឹង​ទទួលយក តែ​វា​ជា​ការ​ពិត​ដែល​នាង​បាន​ចាកចេញ​ទៅ​រក​ភព​ស្ងប់​សុខ​បាត់​ទៅ​ហើយ​។ ករណី​នេះ​ផង​ដែរ ក៏​បាន​កក្រើក​ជា​ថ្មី​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចែករំលែក​ត​ៗ​គ្នា​ថា «​ជំងឺ​បាក់ទឹកចិត្ត គឺ​កា.ច​សាហា.វ​ណាស់ សូម​គ្រប់​គ្នា​កុំ​មើល​ស្រាល​»​។

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មាន​គណនី​ឈ្មោះ Ket Sara ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ប្អូនស្រី ស៊ឹ​ម សោ​ភ័​ណ្ឌ ដែល​ជាតា​រា​ TikTok និង​ធ្លាប់​ថត​ផ្សព្វផ្សាយ​ផលិត​សម្រស់​នោះ បាន​ធ្វើ​ឱ្យ​មិត្ត​ភ័ក្ត្រ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​មាន​សំ​ណេ​រ​មួយ​ឃ្លា​ដែល​បាន​បង្ហោះ​នា​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០២២ ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​ជា​បងស្រី​ជីដូនមួយ​ម្ចាស់​អា​ខោ​ន​មួយ​នេះ​។ សូម​ជូនដំណឹង​ដល់​មិត្តភក្តិ​របស់​គាត់​ថា គាត់​បាន​ទទួលមរណភាព​នៅ​ថ្ងៃនេះ វេលា​ម៉ោង ៩ៈ៣០​ព្រឹក ។ ស.ព​តម្កល់​នៅ​វត្ត​ថ្វាយ​បង្គុំ ខាងក្រោយ​ប៉ុ​ស្តិ៍​លេខ​៣​ចាស់ និង​ដង្ហែ​ចេញ​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ វេលា​ម៉ោង​៧​ព្រឹក​»​។

ក្រោយ​ការ​បង្ហោះ​ព័ត៌មាន​នេះ​បាន​បន្តិច ក៏​មាន​ញាតិ​មិត្ត បងប្អូន​របស់​កញ្ញា ស៊ឹ​ម សោ​ភ័​ណ្ឌ បាន​ធ្វើ​ការ​ចែករំលែក​យ៉ាង​ផុសផុល​ចូលរួម​មរណទុក្ខ និង​បាន​បញ្ជាក់​ថា ប្អូនស្រី​គិត​ខ្លី​សម្លា.ប់​ខ្លួន ដោយ​សារ​តែ​មាន​ជំងឺ «​បាក់ទឹកចិត្ត​»​។ មិត្ត​ភ័ក្ត្រ​ជា​ច្រើន​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​មរណភាព​​របស់​កញ្ញា ស៊ឹ​ម សោ​ភ័​ណ្ឌ និង​បាន​ចែករំលែក​ថា « មក​ពី​ជំងឺផ្លូវចិត្ត ឬ ជំងឺ​ងឺ​បាក់ទឹកចិត្ត (Depres.sion) ដែល​ជា​ជំងឺ​​លាក់​មុខ ជា​ឃា.តករ​លាក់​មុខ ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល ជំងឺ​ដ៏​កា.ច​សា.ហាវ បាន​​បំបែក​គាត់​ចេញពី​ក្រុម​គ្រួសារ​ហើយ​…. សូម​ចូលរួម​សោកស្ដាយ និង​រំលែក​ទុក្ខ​នេះ​ផង Ket Sura ដោយ​ក្ដី​គោរព »​។

ចំណែក​មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ក៏​បាន​ចែករំលែក​ថា «​ស្អាត​ណាស់ បាន​ទាំង​មុខមាត់ បាន​​ទាំង​រាង​រ៉ូ​វ ឈ្នះ​ទាំង​កំពស់ តែ​គួរ​អោយ​ស្តា​យមក​ចាញ់​ជំងឺ​បាក់ទឹកចិត្ត​មិន​អាច​យកឈ្នះ​ឃា.តករ​លាក់​មុខ​នេះ​បាន ក៏​ត្រូវ​បញ្ចប់ជីវិត​ខ្លួនឯង អ្នកខ្លះ​អាច​ថា​ កើ​តម​ក​ស្អាតមួយចប់​ល្ងង់​ម្ល៉េះ​គិត​ខ្លី យើ​ង​មិនមែន​ជា​គេ​ គ្មាន​ថ្ងៃ​អាច​យល់​ទេ​…​។ ឃា.តករ​ផ្លូវចិត្ត ជា​ឃា.តករ​គ្មាន​រូបរាង​តែ​គួរ​អោយ​ខ្លាច​បំផុត ។ RIP រូប​កាយ​ស្អាត​ផូរផង់​យ៉ាងណា បើ​ចិត្ត​លេង​ចង់​នៅ​លើ​លោក​នេះ​ទៅ​ហើយ​សង្ខារ​​គ្មាន​ន័យ​អ្វី​ទាំងអស់ »​។

អ្វី​ដែល​គួរ​ឱ្យ​អាសូរ​ខ្លាំង​នោះ គឺ​មុន​មរណភាព​របស់​កញ្ញា ស៊ឹ​ម សោ​ភ័​ណ្ឌ គឺ​ឪពុក​របស់​នាង​បាន​ចាកចេញ​​ទៅ​មុខ​នាង បន្សល់​ទុក​ភរិយា​ដែល​មាន​ជំងឺ​នៅ​រស់​ជាមួយ​កូនស្រី​។ តែ​អ្វី​ៗ​គឺ​គ្មាន​នរណា​ដឹង​អំពី​​អនាគត​នោះ​ទេ ពេល​នេះ​ប្អូនស្រី​កញ្ញា ស៊ឹ​ម សោ​ភ័​ណ្ឌ ក៏​បាន​ចាកចេញ​ទៅ​ចោល​អ្នក​ម្តាយ​ម្នាក់​ទៀត​។

យ៉ាងណាមិញ ចំណែកឯ​ជំងឺ​បាក់ទឹកចិត្ត​ គឺជា​ជំងឺផ្លូវចិត្ត​មួយ ដែល​កើត​មាន​ក្នុង​ទ្រូង ឬ​ក្នុង​អារម្មណ៍​​ដោយ​គ្មាន​នរណា​ដឹង​លឺ​នោះ​ទេ​។ ជំងឺ​នេះ​ទៀត​សោត គឺ​ស្រ​ដៀង​ទៅ​នឹង​ស្ត្រេ​ស​ដែរ តែ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង និង​មាន​រយៈពេល​យូរ​ក្នុង​ការ​ព្យាបាល​ជាង​បញ្ហា​ស្ត្រេ​ស​។

ជំងឺ​បាក់ទឹកចិត្ត​មាន​រោគ​សញ្ញា និង​មាន​អាកា​រៈ​ដូច​ជា​ ៖
1- ​តែង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត និង​អស់សង្ឃឹម
2- ​ចង់​នៅ​ម្នាក់ឯង និង​មិន​ចូល​ចិត្តការ​ជួបជុំ​ច្រើន
3- ​បាត់បង់​ចំណូលចិត្ត និង​សកម្មភាព​ពី​មុន​មក
4- ​ឆេវឆាវ​ខ្លាំង និង​តែង​មាន​កំហឹង
5- ​បរិភោគ​អាហារ និង​គេង​ច្រើន​ ឬ​តិច​ជាង​ធម្មតា
6- ​មាន​អារម្មណ៍​អស់កម្លាំង រំជួលចិត្ត ឆាប់​ខឹង​ខ្លាំង ឆាប់​ប្រតិកម្ម
7- ​បាត់បង​កម្លាំងកាយ និង​កម្លាំងចិត្ត
8- ​មាន​អារម្មណ៍​ខ្លួនឯង​មាន​កំហុស ឬ​មាន​ចំណុច​អាក្រក់​ច្រើន
និង 9- ​មានគំនិត​ចង់​ធ្វើ​អត្តឃាត

​ដូចនេះ​ ប្រសិនបើ​លោក​អ្នក​ដែ​ល​​សង្កេត​ថា​ ខ្លួន ឬ​ញាតិ​មិត្ត បងប្អូន មាន​បញ្ហា​ជំងឺ​បាក់ទឹកចិត្ត​គួរ​ស្វែង​រក​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​នេះ​ ឲ្យ​បាន​ត្រឹមត្រូវ ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ផ្សេង​មក​ដល់​សកម្ម​​ភាព សុខភាព​ និង​សុវត្ថិភាព​របស់​លោក​អ្នក​៕