តើបវរកញ្ញាស្រីស្អាត ជា ចារិនី អាចប្រើទេពកោសល្យល្អកម្រិតណា ពេលដល់ជប៉ុន?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បវរកញ្ញា ជា ចារិនី ដែលជាអ្នកតំណាងប្រទេសកម្ពុជា បានបង្ហាញនូវរូបភាព ឈុតតំណាងជាតិមួយឈុតឈ្មោះថា «គជសារ មុនត្រាទេវី ( The elephants Queen ) National costume testing »។ ដោយមើលទៅ ត្រូវបានលើកមកវិភាគថា ល្អ តែមិនដឹងថា ដល់ពេលដាក់ប្រកួតលើឆាកធំនោះ អាចប្រជែងគេបានឬយ៉ាងណាជាមួយប្រទេសផ្សេងៗ។

ឈុតនេះ មានអត្ថន័យខ្លះៗ សម្រាប់អ្នកឌីហ្សាញ លើកឡើងថា «ជាការកកើតនៃដំណើរមេទ័ពដំរីស្រី ។ នាំអស់ពួកពលសេនា (ដំរី) យាត្រាឆ្លងចក្រវាល ទៅធ្វើសិកសង្គ្រាម ! »ដំរីជាសត្វគូជីវិតរបស់ប្រជាជនខ្មែរតាំងតែពីបុរាណកាលមកម្ល៉េះ ហើយក៏ជាដៃគូរ របស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ក្នុងការចេញធ្វើសិកសង្គ្រាម។ តួរឈុតបង្ហាញពីការច្នៃបង្កើតថ្មី (មិនមែនជាឈុតដែលច្នៃចេញ ពីសម័យបុរាណណាមួយទេ) តែជាឈុតដែលបង្ហាញអំពីការ អភិវឌ្ឍន៍នៃសិល្បៈបង្កើត ថ្មីមួយបែបក្នុងទំព័រសតវត្សថ្មី ! ។

យោងតាមសំដីផ្ទាល់របស់ស្រីស្អាត ជា ចារិនី បានធ្លាប់ប្រាប់ថា នាងបានខំហ្វឹកហាត់ណាស់ សម្រាប់ការចាកចេញទៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗនេះ។ អ្វីដែលធ្វើចាំបាច់ភាសាអង់គ្លេស ការរៀនដើរ និងហាត់ប្រាណអោយចេញរាងស្វែល។ លើសពីនេះ ក៏ឧស្សាហ៍មើលកម្មវិធី ដែលប្រឡងនេះ ចុះឡើងដូចមេរៀន អោយយល់ថា គេចង់បានអ្វី ពេលប្រឡង។

ស្រីស្អាតបន្តថា នាងមានតែការសមទុកមុន ហើយប្រឹងប្រែងអោយល្អ ព្រោះយល់ថា មុនហោះយើងមានទុនខ្លះដែរ មិនទៅទាំងទទេស្អាតឡើយ។ បើចាញ់ យើងសុខចិត្ត ព្រោះបានប្រឹងអស់ពីលទ្ធភាពដែលមាន ចាត់ទុកថាកីឡាមានឈ្នះមានចាញ់។
ជាការកត់សម្គាល់ ស្រីស្អាត ជា ចារិនី មានប្រវត្តិប្រកួតបានប៉ុន្មានកម្មវិធីមកហើយ នៅលើវិស័យបវរកញ្ញា មុនបានមកុដឯកនេះ។ មានន័យថា នាងសម្បូរបទពិសោធន៍ប្រឡង។ ក្រៅពីជំនាញបវរកញ្ញាស្រីស្អាតរូបនេះ ចង់ក្លាយជាពិធីការិនីឆ្នើមម្នាក់ ដូចរៀមច្បងមុនៗដែរ។













ចែករំលែកព័តមាននេះ