ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ប្រណីត​របស់ Chevrolet Trailblazer ម៉ូ​ដែល​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Chevrolet ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ថ្ងៃនេះ ជាមួយ​រថយន្ត Chevrolet Trailblazer 2017 ជា​រថយន្ត​ប្រភេទ SUV ដ៏​ប្រណីត​ដែល​មាន​កៅអី​ចំនួន​ប្រាំពីរ​។

រាជធានី​ភ្នំពេញ ៖  Chevrolet ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ថ្ងៃនេះ ជាមួយ​រថយន្ត Chevrolet Trailblazer 2017 ជា​រថយន្ត​ប្រភេទ SUV ដ៏​ប្រណីត​ដែល​មាន​កៅអី​ចំនួន​ប្រាំពីរ​។ រថយន្ត Chevrolet Trailblazer 2017 នេះ បាន​ប្រែក្លាយ​មុខមាត់​ថ្មី បាន​នាំ​មក​នូវ​ការ​រួម​គ្នា កម្រិត​ខ្ពស់​ប្រព័ន្ធ​តម្រងប្រេង​, កំណត់​រចនា​បទ​, ផា​សុខភាព និង​បច្ចេកវិទ្យា ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ្នកបើកបរ​ដែល​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​។

រចនា​ផ្នែក​ខាងក្រៅ និង​ខាងក្នុង
ការ​គូសបញ្ជាក់​ពី​សមត្ថភាព​ដែល​គួរ​ឱ្យ​កត់សម្គាល់​នៃលក្ខណៈ​ពិសេស​ទាំងនេះ មាន​ដូច​ជា​សំណាញ់​មុខ​, កាង និង​ចង្កៀង ដែល​មក​ជាមួយនឹង​ពន្លឺភ្លើង ដែល​អាច​រត់​ចុះ​ឡើង​តែ​មួយ​គត់ សម្រាប់​ម៉ូ​ឌែ​ល Chevrolet Trailblazer 2017 ។ នៅ​ផ្ទៃ​ខាងក្នុង ដែល​បាន​រចនា​ឡើង​ថ្មី ជាមួយ​សម្ភារ​បរិ​ការ​ទន់ល្មើយ ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​អារម្មណ៍​​សម័យ​ទំនើប​។ កន្លែង​អង្គុយ មាន​កៅអី​ជួរ​ទី​បី ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ទាំង សម្រាប់​ការ​គយគន់​ទេសភាព ការ​គ្រប់គ្រង​ម៉ាស៊ីនត្រជាក់ ដើម្បី​ធានា​ផាក​សុខភាព​អតិបរមា ក្នុង​រដូវក្តៅ​នេះ​។

លោក Mike Devereux អគ្គនាយករង​ផ្នែក​លក់​និង​ទីផ្សារ​ក្រុមហ៊ុន​អន្តរជាតិ General Motor បាន​មាន​ប្រសា​ស​ន៏​ថា យើង​ខំ​រចនា​រថយន្ត Chevrolet Trailblazer 2017 នេះ​ឡើង​ដើម្បី​បំពេញតម្រូវការ​រស់នៅ​របស់​មនុស្ស​ជំនាន់​ថ្មី​ជាមួយ​កា​រវិ​វ​ឌ្ឍ​ន៏​បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប សម្ភារ​ប្រណីត​ៗ ដើម្បី​ធានា​ដល់​ការ​បើកបរ​។ លោក Mike Devereux បាន​បន្ថែម​ទៀត​ថា Chevrolet ព្យាយាម​ផ្តល់​ជូន​នូវ​ប្រភេទ​រថយន្ត SUV ដ៏​ប្រណីត​បំផុត ដើម្បី​បំពេញតម្រូវការ​ទាំង​ការងារ និង​ការ​ធ្វើ​ដំណើរ​ដើរ​កំសាន្ត​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​។