ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្ងល់? ម្តេចផ្ទះនោះមនុស្សចេញ-ចូលៗមិនដាច់ចឹង ការពិត​ចឹងសោះ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម សីុថា អធិការនគរបាលខណ្ឌ បាន​ធ្វើការ​ចាប់​ខ្លួនជ​នសង្ស័យម្នាក់ ដែលបានឃុបឃិត​ជាមួយបក្សពួក​បើកទីតាំងផលិត និងបោះពុម្ភឯកសារពន្ធកាតគ្រី ក្រដាសឆៀក សាលា​កបត្រ ព្រមទាំងប័ណ្ណបើកបររថយន្ត និងម៉ូតូក្លែងក្លាយមួយកន្លែង បន្ទាប់ពីកម្លាំងធ្វើការស្រាវជ្រាវអស់រយៈពេល៣ខែ​មកហើយ​

រាជធានីភ្នំពេញ ៖ ​កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម សីុថា អធិការនគរបាលខណ្ឌ បាន​ធ្វើការ​ចាប់​ខ្លួនជ​នសង្ស័យម្នាក់ ដែលបានឃុបឃិត​ជាមួយបក្សពួក​បើកទីតាំងផលិត និងបោះពុម្ភឯកសារពន្ធកាតគ្រី ក្រដាសឆៀក សាលា​កបត្រ ព្រមទាំងប័ណ្ណបើកបររថយន្ត និងម៉ូតូក្លែងក្លាយមួយកន្លែង បន្ទាប់ពីកម្លាំងធ្វើការស្រាវជ្រាវអស់រយៈពេល៣ខែ​មកហើយ​ ខណៈ​ពេលដែលទីតាំងខាងលើនោះមានមនុស្សចេញ-ចូលៗជាប់មិនដាច់ ក៏ធ្វើ​ឱ្យ​មានការសង្ស័យតែម្តង។

ការចាប់ខ្លួនជនសង្ស័យ​ ធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣​ ធ្នូ ​ស្ថិតនៅតាមផ្លូវត្រង់ចំណុចជិតបឹងតាម៉ាត ស្ថិតនៅក្នុងភូមិ​សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពេលចាប់ខ្លួន កម្លាំងនគរបាល​បាននាំទៅសាកសួរនៅអធិការដ្ឋានបានដឹងសាច់រឿង ទើបវេលាល្ងាចថ្ងៃដដែលនោះ លោកអធិការនគរបាលខណ្ឌ បានដាក់កម្លាំងធ្វើការឡោមព័ទ្ធទីតាំងសង្ស័យ តាមការចង្អុលបង្ហាញពីជននោះ គឺស្ថិតនៅចំណុច ផ្ទះលេខ៧១A ផ្លូវលេខ៩ បុរីពិភពថ្មី ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជនីភ្នំពេញ ។

បន្ទាប់មកលោកអធិការ​បានរាយការណ៍ ជូនលោកស្នងការ និងសុំគោលការណ៏លោកព្រះរាជអាជ្ញាអមសាលា​ដំបូងរាជ​ធានី​ភ្នំពេញ ដើម្បីធ្វើការឆែកឆេរទីតាំងនោះ ដោយបានរាយការណ៍សុំការសហការ​ពីមន្រ្តីមន្ទីរសាធារណៈការ​ និងដឹកជញ្ជូន​រាជធានី​ភ្នំពេញ មន្ត្រីគយ មន្រ្តីពន្ធដារ និងបានចុះទៅឆែកឆេរទីតាំងខាងលើនោះ នាវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២៤ ​ធ្នូ ​២០១៦ ។

យុវជនដែលជាអ្នកផលិត និងបោះពុម្ភឯកសារពន្ធរថយន្ត និងម៉ូតូក្លែងក្លាយត្រូវឃាត់ខ្លូន​ឈ្មោះហ៊ត ចិន អាយុ២១ឆ្នាំ ស្នាក់​នៅ​ក្នុងបុរីពិភពថ្មីចំណុចផ្ទះដែលត្រូវឆែកឆេរខាងលើនោះ ។ ចំណែកបក្សពួកមួយចំនួនទៀត​បានរត់គេច​ខ្លួនទៅបាត់​ស្រមោល ព្រោះ​ក្នុង​ពេលដែលកម្លាំងចុះទៅធ្វើការឡោមព័ទ្ធនោះ ជនខាងលើបានទូរស័ព្ទ​ប្រាប់បក្សពួក​រត់គេចខ្លួនបាត់អស់ មុន​ពេលកម្លាំង​នរបាល​ទៅដល់ ។ ​

សម្បុកផលិត និងបោះពុម្ពប័ណ្ណយានយន្តក្លែងក្លាយខាងលើនោះ កម្លាំងបានដកហូតបាន ឯកសារក្លែងក្លាយ ពាក់ព័ន្ធជាមួយ​ស្ថាប័នគយមាន​​ ពុម្ភធ្វើលតាប័ត្ររថយន្តចំនួន១៣បន្ទះធ្វើពីដែក,​​ សាលាកប័ត្ររថយន្ត ​​​ធុនដឹកជញ្ជូន​,រថយន្តទេសចរណ៍​ ,​រថ​យន្ត​ផ្សេងៗ​​ទៀតជាច្រើនសន្លឹក ។ ​​ឧបករណ៍សម្រាប់ផលិតមានដូចជា ម៉ាស៊ីន សង្កត់ពណ៏២គ្រឿង, ម៉ាស៊ីនម៉ាក Mimaki​ពណ៌ស​ ចំនួន១គ្រឿង, ឯកសារមួយចំនួន, ​​ម៉ាស៊ីនព្រីន២គ្រឿង, ម៉ាស៊ីនអ៊ុតកាត ពណ៌ស+ខ្មៅ​១គ្រឿង, CPUកុំព្យូទ័រ​២​គ្រឿង,​ម៉ាស៊ីនព្រីនកាត​​​១គ្រឿង, ​​ពុម្ភនិងត្រា​​​ចំនួន២០,តុ​​​​​១,កង្ហា​​​​រ១គ្រឿង,កេសដាក់ឯកសារចំនួន៣, កន្ត្រៃកាត់​​​ចំនួន​២០,ខ្សែភ្លើងមួយ​ចំនួនទៀត ។