ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំជ្រូកពីស្រុកយួន​ទាំងយប់ទាំងថ្ងៃ ​

7 ឆ្នាំ មុន

​ខេតស្វាយរៀង ៖ ឈ្មួញ​រកស៊ី​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម ​ខេត្ត​តៃ​និ​ញ​ មក​លក់​ចែកចាយតាម​ច្រករបៀង​នោះ​និយាយ​ថា ជ្រូក​នាំ​ចូល​ទី​១​តាម​ផ្លូវទឹកពេល​យប់​អំឡុង​ម៉ោង​០៣ទៀប​ភ្លឺ និង​​ពេល​ថ្ងៃ​ស្ទើរ​តែគ្រប់​ម៉ោង​​ ដឹក​​ម៉ូតូ​តាម​ច្រករបៀង​ដូង​នេះ​ផ្ទាល់​តែម្តង

​ខេតស្វាយរៀង ៖ ឈ្មួញ​រកស៊ី​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម ​ខេត្ត​តៃ​និ​ញ​ មក​លក់​ចែកចាយតាម​ច្រករបៀង​នោះ​និយាយ​ថា ជ្រូក​នាំ​ចូល​ទី​១​តាម​ផ្លូវទឹកពេល​យប់​អំឡុង​ម៉ោង​០៣ទៀប​ភ្លឺ និង​​ពេល​ថ្ងៃ​ស្ទើរ​តែគ្រប់​ម៉ោង​​ ដឹក​​ម៉ូតូ​តាម​ច្រករបៀង​ដូង​នេះ​ផ្ទាល់​តែម្តង

ពួក​គេ​បន្ត​ថា នៅ​ពេល​ជ្រូក​ដឹក​យក​​មក​ដល់​ដី​ខ្មែរ​យើង​ ទើប​សាង​ដាក់​រថយន្ត​ដឹក​បន្ត​លក់ ​និង​ចែកចាយ​ទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​របរ​ដឹក​ជ្រូក​ចូល​មក​ពី​ប្រទេស​វៀតណាម​គឺជា​របរ​ប្រចាំ​ថ្ងៃ​យួ​ឆ្នាំ​មក​ហើយ​។

លោក​ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា បញ្ហា​ជ្រូក​នាំ​ចូល​តាម​ច្រក​ដូង ឬ​បាត់​ត្រាស់​នេះ ខ្ញុំ​មិន​បានដឹង​ទេ មិន​មាន​អ្នករាយការណ៍​ប្រាប់​មក​ខ្ញុំ​ឡើយ ហើយ​នៅ​ស្រុក​រមាស​ហែក មាន​មន្ត្រី​បសុពេទ្យ និង​ការិយាល័យ​កសិកម្ម​ស្រុក​គេ​ធ្វើការ​ ។

​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​រមាស​ហែក​បាន​និយាយ​ថា ជ្រូក​មិន​មាន​នាំ​ចូល​ទេ​ ដោយ​ខ្ញុំ​សិក្សា​ទីផ្សារ​​ជ្រូក​វៀតណាម​ថ្លៃ​ជាង​ជ្រូក​ខ្មែរ​យើង ហើយ​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ចរាចរណ៍​របស់​រាជរដ្ឋាភិបាល​ដល់​​ប៉ូលិស​ប៉ុស្តិ៍​ការពារ​ព្រំដែន​មិន​ឱ្យ​​នាំ​ជ្រូក​ចូលទេ ​។

ហើយ​បើ​មានការ​នាំ​ចូល​តាម​ច្រកព្រំដែន​ខ្ញុំ​មិន​បានដឹង​ទេ វា​ជា​ការ​ទទួលខុសត្រូវ​របស់​ប៉ូលិស​ព្រំដែន ​ក៏​ប៉ុ​ន្តែជា​រួម​ជ្រូក​របស់​ពល​រដ្ឋ​នៅ​រមាស​ហែក​លក់​មិន​ចេញ​ទេ សូ​ម្បី​តែ​ជ្រូក​របស់​ក្រុមហ៊ុន​សី​ភី​( CP)​រាប់​ម៉ឺន​ក្បាល​នៅ​ឃុំ​ក្រសាំង​លក់​មិន​ចេញ​ដែរ​គ្មាន​ទី
ផ្សារ ​។​

ទាក់ទិន​ករណី​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​តាម​ច្រករបៀង​បាត់​ត្រាស់​ហៅ ប៉ុ​ស្ត​៌៍​ដូង​នេះ​អ្នក​យក​ព​ត៌័​មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​ជុំវិញ​បណ្តោយ​ឲ្យ​ជ្រូក​នាំ​ចូល​តាម​ច្រក​ដូង ឬ​បាត់​ត្រាស់​នេះ ដោយ​ប៉ូលិស​បិទ​បើក​បា​រ៉ា​ស់ សួរ​ទៅ​គ្រវីក្បាល​ហើយ​ប្រាប់​ថា​ជួប​មេ​ទៅ​។​

ហើយ​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ច្រករបៀង​នោះ​បានអោយ​ដឹង​ទៀត​ថា ច្រករបៀង​បាត់​ត្រាស់ ហៅ​ដូង​នេះ​គឺ​មិនមែន​មាន​តែ​នាំ​ជ្រូក​ចូល​ទេ​គឺ​មាន​ឈ្មួញ​ដឹក​ទំនិញ​ចេញ ពី​ប្រទេស​ខ្មែរ ទៅ​ប្រទេស​វៀតណាម ជា​ច្រើន​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ​និង​ពេល​យប់ ក៏​ប៉ុន្តែ​មិនដឹង​ថា ដឹក​អី​ដោយ​រថយន្ត​គ្រប​ជិត និង​រថយន្ត​ខ្លះ​ទ្រុង​ខ្ពស់​ៗ បើ​តាម​កម្មករ​លួច​បង្ហើប​ថា គឺ​ដឹកឈើ​មាន បី​ប្រភេទ គឺ ឈើក្រហមឈើប្រណិត និង​ដើម​អាកា​ស្យា ក៏​ប៉ុន្តែ​មិនដឹង​ថា ថៅកែ​ឈ្មោះ​អី​នោះ​ឡើយ ​៕