ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ជីក​ត្រពាំង ត្រូវ​រថយន្ត​បុក​ស្លា.ប់​ម្នាក់ របួសធ្ងន់​២​នាក់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ អ្នក​ជីក​ត្រពាំង​ម្នាក់​បាន​ស្លា.ប់ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​រថយន្ត​១​បាំង​កន្លះ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ …

ខេត្ត​ត្បូងឃ្មុំ ៖ អ្នក​ជីក​ត្រពាំង​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​រថយន្ត​១​បាំង​កន្លះ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ចំណុច​ភូមិ​សួង​លិច សង្កាត់​សួង​ក្រុង​សួង ។

លោក ឆៃ សុ​ខុន អធិការរង​នគរបាល​ក្រុង​សួង ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រុស​ស្រី​ដែល​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​បន្តកន្ទុយ​គ្នា​ពី​៥-៦​គ្រឿង​ចេញពី​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​ដើម្បី​ទៅ​ជីក​ត្រពាំង​នៅ​ក្នុង​ទឹកដី​ខេត្តក្រចេះ​យក​មក​លក់ ស្រប​ពេល​ដែល​ជិះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ត្រូវ​បាន​រថយន្ត​ប្រភេទ​ធុន​តូច​១​បាំង​កន្លះ​បើក​បញ្ច្រាសទិស​គ្នា​ឆែ​លម​ក​បុក​ម៉ូតូ​នៅ​ចំណែក​ខាងស្តាំ​ដៃ​ពេញទំហឹង​តែ​ម្តង ។

លោក ឆៃ សុ​ខុន បាន​ប្រាប់​បន្ត​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ឈ្មោះ លី សៀ​ក​លី​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសធ្ងន់ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1M-9054 ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ដោយ​ប្តី​ឈ្មោះ ទូច រឿ​ន អាយុ​៤៧​ឆ្នាំ រង​របួសធ្ងន់ ចំណែក​ប្រពន្ធ​ឈ្មោះ ហោ ស្រ៊ុ​ន អាយុ​៥៧​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ជួយ​អន្តរា​គម៍​នាំ​អ្នក​រង​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជា​បន្ទាន់ ចំណែក​សព​ស្ត្រី​ដែល​ស្លាប់​បាន​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​អធិការរង​នគរបាល​ក្រុង​សួង បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ដែល​ស្ថិត​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ គ្រាន់តែ​ឃើញ​រថយន្ត​នោះ​ខ្មៅ​ៗ​មិន​ច្បាស់​ស្លាក​លេខ​ទាល់តែ​សោះ តែ​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នឹង​ខិតខំ​ស្វែងរក​រថយន្ត​បង្កហេតុ​បន្ថែម​ទៀត ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕