ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់​គ្នា​ស្អិត​ដូច​ស្រមោច​និង​ស្ករ ស្រាប់តែ អូន ផ្កាយ ប្រកាស​ក្ដែ​ង​ៗ​ថា «​ចែក​ផ្លូវ​គ្នា​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​លោក​នេះ គិត​ទៅ​រឿងរ៉ាវ​ស្នេហា​ពិត​ពិបាក​នឹង​ស្វែង​យល់​ណាស់​។ គូរ​ខ្លះ​ផ្អែម​ល្អែ​ម​គួរ​ឱ្យ​ច្រណែន គូរ​ខ្លះ​ឈ្លោះ​គ្នា​ព្រឹកល្ងាច​ដោយសារ​ការ​ប្រច័ណ្ឌ ខ្លះទៅ​ក៏​ម្តង​ក្តៅ ម្តង​ត្រជាក់ ហេតុ​ដូច្នេះ​ហើយ​ពិបាក​នឹង​ឱ្យ​និយម​ន័យចំ​ៗ​ខ្លាំង​ណាស់​ថា ស្នេហា​ជា​អ្វី? ខ្លះ​ក៏​ថា ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ខ្វាក់​ភ្នែក ខ្លះ​ថា​ស្នេហា​ធ្វើ​ឱ្យ​ពិភពលោក​មាន​ពណ៌​ស៊ី​ជំពូរ​។ យ៉ាងណាមិញ សេ្ន​ហា​មាន​រសជាតិ​បែប​ណា​មិន​សំខាន់ សំខាន់​ថា តើ​អ្នក​ដែល​ស្រលាញ់​គ្នា ចង់បាន​រសជាតិ​បែប​ណា​នោះ​ទេ?​។

និយាយ​ដល់​រឿង​សេ្ន​ហា ថ្មី​ៗ​នេះ​ស្រី​ស្រស់​មួយ​រូប ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ចំពោះ​រូប​សម្រស់ និង​ទេព​កោសល្យ​ក្នុង​ការ​សម្តែង​ភាពយន្ត គឺ​អូន ផ្កាយ បាន​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មិន​តិច​ទេ លួច​ច្រណែន​នឹង​ស្នេហា​ផ្អែម​ល្អែ​ម ស្និតរ​មួ​ត​ដូច​ស្ករ​តាំង​ម៉ែ​របស់​នាង​ជាមួយនឹង​បុរស​សង្សារ​មួយ​រូប​។

ជា​ការ​ពិត​ណាស់ បើ​និយាយ​ពី អូន​ផ្កាយ វិញ នាង​គឺជា​តារា​សម្ដែង​ស្រី​មួយ​រូប​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​លើសលប់​ពី​សំណាក់​មហាជន​អ្នកគាំទ្រ តាម​រយៈ​ការ​បង្ហាញ​វត្តមាន​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​ល្បី​ៗ​ជា​ច្រើន ពិសេស​នាង​ពូកែ​សម្តែង និង​ការ​តុបតែង​កាយ​ក៏​ទាក់ទាញ ជាមួយនឹង​ការ​ស្លៀកពាក់​សិច​ស៊ី រួម​ទាំង​មាន​សម្រស់​ដ៏​ផូរផង់ ការ​លេងខ្លួន​យ៉ាង​ស៊ី​វី​ល័យ ទាន់សម័យ​ហា​យ​សូរ ផង​ដែរ​។

បន្ថែម​ពីលើ​នេះ មួយ​រយៈ​ចុង​ក្រោយ មហាជន​ក៏​ចាប់អារម្មណ៍​ជា​ខ្លាំង​លើ​ស្រី​ស្អាត​រូប​នេះ ក្រោយ អូន ផ្កាយ ដាច់​ចិត្ត​បើក​បង្ហាញ​មុខមាត់​គូស្នេហ៍​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ ដែល​ជា​បុរស​សង្ហារ​ម្នាក់ ឈ្មោះ​លោក ឡាយ ដែ​វិត ស្មី​ម ដោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពួក​គេ​ទាំង​ពីរ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម និង​បញ្ចេញ​ការ​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​បណ្ដាញ​សង្គម រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​លួច​ច្រណែន​មិន​ស្ទើរ​ឡើយ​។

តែ​នរណា​នឹក​ស្មាន​ដល់​ថា ពិភពលោក​ហាក់ដូចជា​ក្រឡាប់ចាក់​អ៊ីចឹង ព្រោះ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ​នេះ អូន ផ្កាយ បាន​ធ្វើ​អោយ​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី ក្រោយ​តារា​ស្រី​រូប​នេះ​បាន​ប្រកាស​ក្ដែ​ង​នៅ​លើ​បណ្ដាញ​សង្គម​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​គូស្នេហ៍​របស់​ខ្លួន ក្រោយ​បើក​បង្ហាញ​មុខមាត់ និង​អត្តសញ្ញាណ​បុរស​ខាងលើ​ជា​សារ​ធារ​ណៈ​ថ្មី​ៗ​នេះ​សោះ ដូច្នេះ​ហើយ​អ្នកគាំទ្រ​តារា​ស្រី​មួយ​ដួង​នេះ​ស្ទើរតែ​មិន​គួរ​អោយ​ជឿ​លើ​អ្វី​ដែល​បានឃើញ ព្រោះថា ការ​ប្រកាស​អំពី​ការ​បែកបាក់​របស់ អូន ផ្គា​យ ពី​ដៃគូ​ស្ន​ហា វា​ហាក់ដូចជា​លឿន​ពេក ព្រោះ​ឃើញ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​។

តែ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត អូន ផ្គា​យ បាន​បង្ហោះ​សារ​មួយ​ឃ្លា​របស់​នាង​អំពី​ការ​បែប​បាក់​ពី​លោក ឡាយ ដែ​វិត ស្មី​ម យ៉ាង​ដូច្នេះ​ថា «​ការ​ទំនាក់ទំនង​ខ្ញុំ​រវាង ឡាយ ដែ​វិត​ស្មី​ម ត្រូវ​បាន​បញ្ចប់​ហើយ​»​។

តារា​ស្រី​រូប​នេះ​បន្ត​ថា ហេតុផល​អាច​ទទួលយក​បាន តែបើ​ហួសហេតុ​ពេក គ្មាន​អក្សរ​ក្នុង​ការ​ទទួល​យក​ទេ អូន​ផ្កាយ​បន្ត​នៅ​លើ STORY របស់​នាង​ថា «​ខ្ញុំ​សុំ​ពេល​នៅ​ម្នាក់ឯង​មួយ​រយៈ​ព្រោះ​ពេល​នេះ​អារម្មណ៍​តានតឹង​ខ្លាំង​បំផុត​»​។

ក្រោយ​ឃើញ​ការ​បង្ហោះ​បែប​នេះ ក៏​មាន​ហ្វេ​ន​ៗ​ជា​ច្រើន​បាន​ចូល​ទៅ​បញ្ចេញមតិ​ជា​ហូរហែ​ថា «​មិន​មែន​ជា​ការ​ពិត​ទេ មិន​អាច​ទេ​បង ទប់​អារម្មណ៍​មួយ​ៗ​ចែ កុំ​ទាន់​សម្រេចចិត្ត​ភ្លាម​ៗ​អី​» ជាមួយ​គ្នា​នោះ ក៏​មាន​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន​រូប​ផ្សេង​ទៀត បាន​បញ្ចេញមតិ​ជា​ច្រើន​ទៀត​លើក​ឡើង​ស្រ​ដៀង​ៗ​ថា «​កុំ​បែក​គ្នា​អី​» ខ្លះ​ទៀត​ខម​មិន​របៀប​ឌឺដង​ផ្លែផ្កា​ថា នឹង​ដាស់តឿន​ដល់​ខាង​ប្រុស​ថា «​ស្វាង​ឬ​នៅ​» ក្នុង​នោះ​ក៏​មាន​លោក​ឡាយ ដែ​វិត​ស្មី​ម ដែល​ជា​គូស្នេហ៍​បាន​ចូល​ទៅ​ខ​មិន​ថា «​ស្វាង នៅ​» ដូច​គ្នា និង​មាន​ហ្វេ​ន​ៗ​ឃើញ​បែប​នេះ ក៏​សុំ​អោយ​លោក​ចេញ​មុខ​បកស្រាយ​អំពី​មូលហេតុ​នៃ​ការ​បែកបាក់​នេះ​ផង​ដែរ​។

ក្រឡេក​ទៅ​មើល​លោក ឡាយ ដែ​វិត​ស្មី​ម វិញ លោក​ក៏​បាន​បញ្ចេញ​អារម្មណ៍​របៀប​មនុស្ស​ខូចចិត្ត​ថា «​បើ​ការ​ចាកចេញ​មួយ​និង​ជា​ជំរើស​ស​ដែល​ល្អ ខ្ញុំ​និង​ចាកចេញ​» និង​សារ​មួយទៀត​ដែល​លោក​បង្ហោះ​ជា​សាធារណៈ​ថា «​សុខចិត្ត​អោយ​យើង​ខ្មាស់​គេ ព្រោះ​ចង់អោយ​ដើរ​ផ្លូវ​ល្អ​»​។ ជាមួយនឹង​ការ​បង្ហោះ​សារ​ខាងលើ​របស់​លោក ក៏​មាន​មិត្តភក្តិ​ចូល​ទៅ​សំណូមពរ និង​លើកទឹកចិត្ត​ដល់​លោក​ថា កុំ​បោះបង់ និង​ខ្លះ​ថា «​ដើរមក​យូរហើយ​កុំ​បញ្ចប់​ដោយ​ងាយស្រួល​បែប​និង​បង​»៕