ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​​​អត់ឱ្យ​នាំ​​​ចូលទាំងស្រស់​ តម្លៃ​ដំឡូង​មី​កាន់ចុះថោក ​

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កសិករ​ដែល​ប្រកប​របរ​ដាំដំឡូង​មីបាន​​ព្រួយបារម្ភ និង​រអ៊ូររទាំ​យ៉ាង​ខ្លាំង ដោយសារ​ដំឡូង​មី​នៅ​ឆ្នាំ​២០១៦​នេះ មាន ការ​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​គំហុក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវ​​ភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។ ម្យ៉ាងវិញទៀត ដំឡូង​មី​ស្រស់​ដែល​

ខេត្ត​ប៉ៃលិន ៖ កសិករ​ដែល​ប្រកប​របរ​ដាំដំឡូង​មីបាន​​ព្រួយបារម្ភ និង​រអ៊ូររទាំ​យ៉ាង​ខ្លាំង ដោយសារ​ដំឡូង​មី​នៅ​ឆ្នាំ​២០១៦​នេះ មាន ការ​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​គំហុក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវ​​ភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។ ម្យ៉ាងវិញទៀត ដំឡូង​មី​ស្រស់​ដែល​ពួក​គាត់ ​បាន​ដឹក​ទៅ​លក់​នៅ​ឯ​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ព្រំ​ជា​រៀង​រាល់​ឆ្នាំ រហូត​មក​ដល់​ឆ្នាំ​នេះ ត្រូវ​ខាង​ភាគី​ថៃ​​ហាម​មិន​ឱ្យ​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​គេ ដោយ​អនុញ្ញាត​ឱ្យ​នាំ​ចូល​តែ​ដំឡូង​មី​ស្ងួត ឬ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​មី​រួច​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ពី​ឈ្មួញកណ្តាល​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា រៀង​រាល់​ឆ្នាំពួក​គាត់​បាន​ទិញ​ដំឡូង​មី​ពី​ប្រជាពលរដ្ឋទាំង​ស្រស់​ទាំង​ស្ងួត រួច​ដឹក​បន្ត​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​មិន​មានការ​ហាមឃាត់​អ្វី​នោះ​ទេ គ្រាន់តែ​បង់ប្រាក់​ឱ្យ​ថ្លៃ​ក្បា ល​រថយន្ត​ឱ្យ​ខាង​ភាគី​ខ្មែរ និង​ភាគី​ថៃនោះ​ជា​ការ​ស្រេច ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ពិតជា​មានការ​លំបាក ព្រោះ​ខាង​ភាគី​ថៃ គេ​ហាម​ដាច់ខាត​មិន​នាំ​ដំឡូង​មី​ស្រស់​នៅ​ប្រទេស​របស់​គេ​ទេ ដោយ​អនុញ្ញាតតែ​ចំណិតដំឡូង​មី​ស្ងួត និង​កំណត់​ទម្ងន់​ថែម​ទៀត បើ​លើស​ទម្ងន់​ត្រូវ​គេ​ផាកពិន័យ និង​ដកហូត​យក​រថយន្ត​ផង​ដែរ ។

មូលហេតុ​ទាំងអស់​ខាងលើ​នេះ​ហើយ ដែល​នាំ​ឱ្យ​តម្លៃ​ដំឡូង​មី​កាន់តែ​ចុះថោក​ទៅៗ ។ ម្យ៉ាងវិញទៀត ​ការ​ទិញ​ដំឡូង​មី​ស្រស់​ពី​កសិករ ត្រូវ​ទម្លាក់​ថ្លៃ​ចុះថោក ព្រោះ​ថ្លៃ​ឈ្នួល​កម្មករ​កាប់​ចិញ្ច្រាំ ថ្លៃ​ហាល ថ្លៃ​ចូល​ម៉ាស៊ីន​ឡ​សំ​ងួ​ត និង​ថ្លៃ​ដឹក​ជញ្ជូន​ផ្សេង​ៗ​ទៀត ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ពួក​គាត់​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ មេត្តា​ជួយ​សម្របសម្រួល និង​រក​ដំណោះ​ស្រាយ​ជួយ​ពួក​គាត់​ឱ្យ​បាន​នាំ​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ប្រទេស​ថៃ ព្រោះ​ខាង​ភាគី​ខ្មែរ​យើង​នាំ​ចូល​ទៅ​ប្រទេស​ថៃ មាន​តែ​កសិផល​បន្តិចបន្តួច​ប៉ុណ្ណោះ ដូច​ជា​ពោត ប​ណ្តែ​ក ដំឡូង​មី ផ្លែស្វាយ និង​កសិផល​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​តាម​រដូវ​កាល​ប៉ុ ណ្ណោះ រីឯ​ខាង​ភាគី​ថៃ​វិញ បាន​នាំ​ទំនិញ​ចូល​មក​ខាង​ខ្មែរ​យើង​ជា​រៀងរាល់ថ្ងៃ ដូច​ជា​គ្រឿង​ដែក ស៊ីម៉ង់​តិ៍ សម្ភារ​ប្រើប្រាស់​កសិកម្ម​ឧស្សាហកម្ម​គ្រប់​ប្រភេទ ជា​ពិសេស​គឺ​គ្រឿង​ឧបភោគបរិភោគ​ដឹក​ចូល​រាប់​សិប​តោន​ក្នុង​១​ថ្ងៃ​ៗ តែ​មិន​ត្រូវ​បាន​ភាគី​ខ្មែរ​មានការ​ផ្អាក ឬ​ចាត់ វិធានការ​ទៅ​ខាង​ភាគី​ថៃ​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុខ សា​វុ​ធ ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​ថា ខាង​ច្រក​របស់​លោក​បើក ឱ្យ​នាំ​ចូល​នាំ​ចេញ​ជា​ធម្មតា សំខាន់​គឺ​ត្រូវ​មាន​ឯកសារ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែកឯ​ការ​ហាម​មិន​ឱ្យ​នាំ​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ នោះ​មិន​មាន​នោះ​ទេ ។ រីឯ​ការ​នាំ​ផលិតផល​ចូល​មក​ពី​ប្រទេស​ថៃ ក្នុង​១​ថ្ងៃ​ៗ​មាន​ប៉ុន្មាន​តោន​នោះ ខាង​លោក​ក៏​មិនដឹង​ច្បាស់​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បញ្ហា​ដំឡូង​មី​ស្រស់​ដែល​គេ​ហាម ឃាត់​មិន​ឱ្យ​នាំ​ចូល​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​នោះ ព្រោះ​ប្រទេស​ទាំង​ពីរ​ធ្លាប់​ធ្វើ​ចុះ​អនុសា​រណៈ​យោគយល់​រវាង​ខេត្ត​ជាប់​ព្រំដែន​ទាំង​ពីរ ដោយ​ហាម​មិន​ឱ្យ​នាំ​យក​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ​ឡើយ ដោយ​ចង់ឱ្យ​កសិករ​ខ្មែរ​យើង​មានការ​ងារ​ធ្វើ ដូច​ជា​ការ​ចិញ្ច្រាំ ដំឡូង​មី​ហាល ឬ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​មី​រួចរាល់ ទើប​អាច​នាំ​ទៅ​លក់ដូរ​នៅ​ទីនោះ​បាន ៕