ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន! យក​ម៉ូតូ​​​ទៅ​អំពាវនាវ​លក់ ត្រូវ​អ្នកទិញ​សង្ស័យ ក៏​បែកធ្លាយ​ជា​បន្តបន្ទាប់

1 ឆ្នាំ មុន
  • បាត់ដំបង

ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្ម​ព​ណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត ឃាត់ខ្លួន​ជា​បន្តបន្ទាប់

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្ម​ព​ណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​កា​.​ប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខណៈ​ពេល​កំពុង​អំពាវនាវ​លក់​ម៉ូតូ​ដែល​ពួក​គេ​លួច​បាន​ពី​ទឹកដី​ស្រុក​សង្កែ​។

បើ​តាម​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក វ៉ា​ន់ តារា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ មានឈ្មោះ សំ ម៉ា​រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង​ម្នាក់​ទៀត​ឈ្មោះ ពៅ រ៉​ស៊ី​ម អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ខណៈ​ពេល​កំពុង​តែ​អំពាវនាវ​លក់​ម៉ូតូ​នៅ​ចំណុច​ស្ដង់​ទិញ​-​លក់​ម៉ូតូ​នៅ​ម្ដុំ​ភូមិ​កា​.​ប់​ថ្មី ដែល​គ្មាន​ឯកសារ និង​គួរ​ឲ្យ​សង្ស័យ និង​ម្នាក់​ទៀត​កម្លាំង​របស់​លោក​តាម​ចាប់​ដល់​ផ្ទះ​តែ​ម្ដង ក្រោយ​ពេល​ជន​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មុនគេ បាន​ផ្ដល់​ចម្លើយ​សារភាព​។

បើ​តាម​ព្រឹ​ត្តឹ​ហេតុ នៃ​អំពើ​ចោរ​ក​.​ម្ម​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ដែល​ម្ចាស់​ម៉ូតូ​មានឈ្មោះ ម៉ោ​ល តង ភេទ​ស្រី អាយុ​៥១​ឆ្នាំ​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​លោក​ចោរលួច​កាច់​សោ​លួច​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1X-1382​។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ដំបូង​គេ​មិន​បានដឹង ឬ​ស្គាល់​មុខសញ្ញា​ជន​ដៃដល់​ទេ ហើយ​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល ក្រោយ​ពី​ដឹង​ថា​បាត់​ម៉ូតូ​។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី ១៥ ខែកក្កដា ស្រាប់តែ​លេចមុខ​សញ្ញា​គួរ​ឲ្យ​សង្ស័យ កំពុង​តែ​យក​ម៉ូតូ​ទៅ​លក់​នៅ​ម្ដុំ​ស្ដង់​ទិញ​-​លក់​ម៉ូតូ​ក្នុងភូមិ​កា​.​ប់​គោ​ថ្មី ដោយ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ទើប​អ្នកទិញ​មានការ​សង្ស័យ ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ត្រួតពិនិត្យ និង​សួរនាំ​ទើប​បែកធ្លាយ​រឿង​លួច​ម៉ូតូ​គេ​សោះ ហើយ​ក៏​ត្រូវ​ឃាត់ខ្លួន​តែ​ម្ដង​។

លោក វ៉ា​ន់ តារា បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សាកសួរ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​០២​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ