ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជាង​1000​សង់​លើ​ពោះ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ចំពោះ​មុខ​ផ្ទះ​មួយ​ខ្នង​ត្រូវ​រើរុះព្រោះ​ធ្វើ​ឱ្យ​ស្ទះ​លំហូរ​ទឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ ដែល​សង់ផ្ទះ​រំលោ.ភ​ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​ត្រូវ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​រុះរើ​របង

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ ដែល​សង់ផ្ទះ​រំលោភ​ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​ត្រូវ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​រុះរើ​របង ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក​កាត់​បន្ថយ​ទឹក​លិច​នៅ​តំបន់​ទឹកថ្លា ផ្លូវ​លេខ​២០០៤ ផ្លូវ​ណ​ត​ប្រ៊ី​ដ និង​តំបន់​ខាងត្បូង​ព្រ​លាន​យន្តហោះ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ចូលរួម​ដោយ​លោក​អភិបាលរង​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ បាន​ចុះ​ពិនិត្យ​និង​រុះរើ​របង​ផ្ទះ​និង​ផ្ទះ​១​កន្លែង ដែល​បាន​សង់កាត់​ទទឹង​ប្រឡាយ​បិទផ្លូវ​ទឹក​ប្រឡាយ​ស្ទឹង​មាន​ជ័យ បណ្តាល​ឱ្យ​តំបន់​មួយ​ចំនួន​រង​ការ​លិចលង់​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​១៥ ខែធ្នូ ពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នោះ ។ មន្ត្រី​ដដែល​បន្ត​ថា ជាមួយ​គ្នា​នេះ គ្រឿងចក្រ​ក៏​បាន​ចុះ​កាយ​ភក់ ស្មៅ នៅ​តាម​ទីតាំង​ដែល​អាច​ជីក​បាន ដើម្បី​បើកផ្លូវ​បង្ហូរទឹក ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ប្រឡាយ​ស្ទឹង​មានជ័យ​មាន​ប្រវែង​១.៧០០​ម៉ែត្រ ទទឹង​ពី​៣០​ម៉ែត្រ​ទៅ​៨០​ម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាង​១.០០០​គ្រួសារ សាងសង់​លំនៅ​ឋាន​រស់នៅ​ពីលើ​ពោះ​ប្រឡាយ ដែល​ប្រឈម​នឹង​ប​ព្ហាា​បិទផ្លូវ​ទឹក​ហូរ បណ្តាល​ឱ្យ​ទឹក​ជន់​លិច​នៅ​ផ្នែក​ខាងលើ ៕