ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ិន​ឆ្លើយ​ម្ល៉េះ ! ស្រវឹង​ពេក ស្មានថា​យាយ ពេល​រួមរ័ក​រួច​ទើប​ដឹង​ថា​ចៅ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ជីដូន​បានឃើញ​មាន​ឈាម​ប្រឡាក់​ជាប់​នឹង​ភ្លៅ​របស់​ចៅស្រី ក៏​ការ​សង្ស័យ​ហើយ​ហៅ​ចៅស្រី​មក​សួរ​ជជីក​សួរ​រហូត​ចៅស្រី​រហូត​ដល់​ទៅ​២​ថ្ងៃ​ទើប​ …

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ជីដូន​បានឃើញ​មាន​ឈាម​ប្រឡាក់​ជាប់​នឹង​ភ្លៅ​របស់​ចៅស្រី ក៏​ការ​សង្ស័យ​ហើយ​ហៅ​ចៅស្រី​មក​សួរ​ជជីក​សួរ​រហូត​ចៅស្រី​រហូត​ដល់​ទៅ​២​ថ្ងៃ​ទើប​ចៅស្រី​ព្រម​ប្រាប់​ពី​ការ​ពិត​ថា ជីតា​អ្នក​ចាប់រំលោភ​រហូត​បាន​សម្រេច ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

នគរបាល​ស្រុក​បាណ​ន់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជីតា​ឈ្មោះ យ៉ាវ ជា អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​ចៅស្រី​កាលពី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ។ ចំណែក​ចៅស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៧​ឆ្នាំ​ប៉ុណ្ណោះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ជីតា​បាន​សារភាព​ថា នៅ​យប់​កើតហេតុ​ដោយសារ​គាត់​ផឹកស្រា​ស្រវឹង​ខ្លាំង​ពេក ហើយ​នៅ​ពេល​យប់​ក៏​មាន​អារម្មណ៍​ស្មានថា​ជា​យាយ​នៅ​ក្បែរ ទើប​រួមរ័ក​រហូត​បាន​សម្រេច​តែ​ម្តង​ទៅ តែ​ទីបំផុត​ទើប​ដឹង​ថា​ជា​ចៅស្រី​របស់​ខ្លួន​សោះ ។

ស្ត្រី​វ័យ​ចំណាស់​ជា​ជីដូន​ក្មេង​ស្រី​រង​គ្រោះ និង​ជា​ប្រពន្ធ​ជនសង្ស័យ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ ដោយ​ទុក​កូនស្រី​ឲ្យ​នៅ​ជាមួយ​គាត់ ។ នៅ​យប់​កើតហេតុ​គាត់​បាន​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​មិន​បាន​មក​ដេក​ផ្ទះ​វិញ​ទេ ដោយ​ទុក​ចៅស្រី​ឲ្យ​នៅផ្ទះ​ជាមួយ​ជីតា លុះ​ស្អែក​ឡើង​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​មាន​ស្នាម​ឈាម​ជាប់​ភ្លៅ​ចៅស្រី​ក៏​មានការ​សង្ស័យ​ទើប​ហៅ​ចៅស្រី​មក​សួរ តែ​ចៅស្រី​មិន​ព្រម​ប្រាប់​ទាល់តែ​សោះ ។ ដោយ​មានការ​មិន​អស់ចិត្ត​រំលង​បាន​មួយ​ថ្ងៃ​គាត់​ក៏​ព្យាយាម​សួរ​ចៅស្រី​ម្តងទៀត ព្យាយាម​សួរ​រហូត​ចៅស្រី​ព្រម​ប្រាប់​ថា នៅ​យប់​ដែល​យាយ​មិន​នៅផ្ទះ តា​បាន​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​តែ​ម្តង ។

ស្ត្រី​ជា​ជីដូន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ចៅស្រី​ប្រាប់​ថា តា​ជា​អ្នក​ចាប់រំលោភ​ហើយ គាត់​ក៏​នាំ​ចៅស្រី​ទៅ​ឲ្យ​អង្គការ​នាំ​ទៅ​ពិនិត្យ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ប្តី​របស់​គាត់​(​ជីតា​ក្មេង​ស្រី​រង​គ្រោះ​)​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕