ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៤​ប្រភេទ​ជួយ​ឱ្យ​លិង្គ​កាន់តែ​ធំ (១៨+)

8 ឆ្នាំ មុន

ការ​ទទួលទាន​អាហារ​បាន​ត្រឹម​ត្រូវជា​ប្រចាំពិតជា​សំខាន់​ណាស់​ចំពោះ​សុខភាព​របស់​មនុស្ស​ម្នាក់​ៗ ។ ជាមួយ​គ្នា​នេះ​ដែរ អាហារ​មួយ​ចំនួន​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ …

ការ​ទទួលទាន​អាហារ​បាន​ត្រឹម​ត្រូវជា​ប្រចាំពិតជា​សំខាន់​ណាស់​ចំពោះ​សុខភាព​របស់​មនុស្ស​ម្នាក់​ៗ ។ ជាមួយ​គ្នា​នេះ​ដែរ អាហារ​មួយ​ចំនួន​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​លិង្គ​របស់​បុរស​មាន​ទំហំ​ធំ​តាម​បែប​ធម្មជាតិ​ផង​ដែរ ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​បណ្តា​ប្រទេស​នានា បាន​រក​ឃើញ​ថា ផ្លែ​ឈើ​ជា​ច្រើន​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេង​ៗ ដែល​អាច​ជួយ​ឱ្យ​លិង្គ​របស់​បុរស​លូតលាស់​ធំ​ជាង​មុន​ក្នុង​នោះ​រួម​មាន ៖

១-​ខ្ទឹមបារាំង ៖ អាហារ​ប្រភេទ​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា វា​អាច​ជួយ​ឱ្យ​ចរន្តឈាម​ដំណើរការ​បាន​ល្អ​ពី​សារពាង្គកាយ​ទៅ​បេះដូង និង​ជា​ពិសេស វា​ជួយ​បញ្ចៀស​ពី​បញ្ហា​កកឈាម​ផង​ដែរ​។ ជាង​នេះ​ទៀត ខ្ទឹមបារាំង​ក៏​បាន​ជួយ​សម្រួល​លំហូរ​ឈាមរ​ត់ទៅ​លិង្គ ដែល​ធ្វើ​ឱ្យ​របត់​ឈាម​ក្នុង​លិង្គ​មានដំណើរ​ការ​ល្អ​ជាង​ធម្មតា ព្រមទាំង​បង្កើន​អារម្មណ៍​ផ្លូវភេទ​បន្ថែម​ទៀត ។

២-​ផ្លែ​ចេក ៖ សារធាតុចិញ្ចឹម​ក្នុង​ផែ្ល​ចេក បាន​រួមចំណែក​យ៉ាង​សំខាន់​ជួយ​ឱ្យ​លំហូរ​ឈាម​រត់​បាន​ស្រួល ហើយ​វា​ក៏​អាច​ជួយ​ពង្រីក​ទំហំ​លិង្គ​ផង​ដែរ ។

៣-​ផ្កា​ខាត់ណា ៖ អ្នក​ប្រហែលជា​បាន​និង​កំពុង​មើល​រំលង​នូវ​សារ​ប្រយោជន៍​ដ៏​សំខាន់​របស់​បន្លែ​ពណ៌​បៃតង​មួយ​ប្រភេទ​នេះ ។ យ៉ាងណាមិញ ផ្កា​ខាត់ណា គឺជា​បន្លែ​ដែល​ផ្ទុក​នូវ​សារធាតុចិញ្ចឹម ជួយ​ឱ្យ​ឆ្អឹង​សាច់ដុំ​ត្រគាក​កាន់តែ​រឹង​មាំ ដែល​វា​ក៏​ជា​ចំណែក​មួយ​ជួយ​បង្កើន​ដំណើរ​លូតលាស់​របស់​លិង្គ​ផង​ដែរ​។

៤-​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ៖ ចំពោះ​អាហារ​ធម្មជាតិ​ដែល​អាច​ជួយ​សម្រួល​ក្នុង​ការ​ពង្រីក​ទំហំ​លិង្គ​បាន គឺ​ប្រភេទ​អាហារ​ផ្ទុក​បរិមាណ​ប្រូ​តេ​អុ​ី​ន​ខ្ពស់ និង​គ្មាន​ជាតិ​ខ្លាញ់​ដូច​ជា​ប្រភេទ ទឹកដោះគោ​ជូរ Yogurt ដែលមាន​ជាតិ​ខ្លាញ់​ទាប​ជាដើម ៕