ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចាក់ដីលុបបឹង​ក្រចាប់ គឺជាល្បិច​អ្នកមាន​លុយ !

1 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បឹង​ក្រចាប់​សាធារណរដ្ឋ គឺជា​បឹង​សាធារណៈ​មួយ​នៅ​ជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មាន​ផ្ទៃ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​លំអ​ដោយ​ព្រៃ​កក់​ដើម​រាំង និង​ផ្កាឈូក​ស្រស់បំព្រង​គួរ​ឱ្យ​ចង់​គយ​គន់ ដែល​កើត​មាន​ឡើង​តាំងពី​ដូនតា ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច…

ខេត្តព្រៃវែង ៖ បឹង​ក្រចាប់​សាធារណរដ្ឋ គឺជា​បឹង​សាធារណៈ​មួយ​នៅ​ជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មាន​ផ្ទៃ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​លំអ​ដោយ​ព្រៃ​កក់​ដើម​រាំង និង​ផ្កាឈូក​ស្រស់បំព្រង​គួរ​ឱ្យ​ចង់​គយ​គន់ ដែល​កើត​មាន​ឡើង​តាំងពី​ដូនតា ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃ​វែង ដែល​បឹង​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បឹង​អាស្រ័យ​ផល ដូច​ជា​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ បង្កបង្កើន​ផលដំណាំ​ដាំ​ឈូក​ចិញ្ចឹមជីវិត ជា​ពិសេស យក​យក​ប្រភព​ទឹក​ប្រើប្រាស់​ស្រោចស្រព​ផលដំណាំ​ផ្សេង​ៗ ។

ស្រាប់តែ​ឥឡូវ​ត្រូវ​បាន​អ្នកមាន​លុយ​មាន​អំណាច​ចាក់​ដី​លុប​រំលោភ​យក​ដី​ចំណី​បឹង​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​រើស​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នកមាន​លុយ​មាន​អំណាច​ដែល​ចាក់​ដី​លុប​បឹង​សាធារណៈ​របស់​រដ្ឋ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ស្គាល់​ខ្លួន​នេះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​បី​នាក់​ទី​១-​ឈ្មោះ​ហួ​ន ឃាង​គឺ ជា​ថៅកែ​លក់​គ្រឿង​ចក្រ​នៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត ទី​២-​ឈ្មោះ​ផល​ដែល​គេ​ដឹង​ថា ជា​មន្ត្រី​តម​បំរើ​ការងារ​នៅ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ទី​៣-​ឈ្មោះ​ស៊ុ​យ គី​ម​លី ជា​ថៅកែ​ជី​ក្បាល​ក្របី​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត​។

ប្រភព​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា អ្នកមាន​ឥទ្ធិពល​ទាំង​បី​នាក់​ខាងលើ​នេះ​ដើម​ឡើយ គឺ​ពួក​គាត់​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ស្របច្បាប់​តាម​ៗ​ក្បាល​ក្បាល​លើ​ដី​មៅ​ជាប់​ផ្លូវជាតិ​លេខ​១​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ លុះដល់​ពេល​គាត់​ចុះ​ចាក់​ដី​លុប គឺ​លុប​ហៀរ​ចូល​យក​រហូត​ស្ទើរតែ​ដល់​ពាក់កណ្ដាល​បឹង​តែ​ម្ដង​។ មិនដឹង​ជា​ពួក​គាត់​ត្រូវ​ជាមួយ​អាជ្ញាធរ​ក្លែងបន្លំ​ឯកសារ ឬ​ប្រើ​រូបភាព​បែប​ណា​នោះ​ទេ ទើប​បានជា​ហ៊ាន​ចាក់​ដី​លុប​រំលោភ​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​យ៉ាង​គ​គ្រើ​ន​បែប​នេះ ហើយ​ចំពោះ​ការ​ចាក់​ដី​លុប​បឹង​សាធារណ​:​ពី​សំណាក់​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច​នេះ​ដែរ គឺ​កើត​មាន​ឡើង​រាប់​ឆ្នាំ​ហើយ ដោយ​ពួក​គេ​ប្រើ​រូបភាព​ចាក់​ដី​លុប​ម្ដង​បន្តិច​ម្ដង​បន្តិច ដើម្បី​បំភាន់​ភ្នែក​មហាជន​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ លោក សួន សុ​ម៉ា​លី​ន​ អភិបាលរង​ខេត្តព្រៃវែង​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​7 ខែកក្កដា ឆ្នាំ​202 នេះ​ថា រូប​លោក​បាន​ប្រាប់​ទៅ​មន្ទីរ​ជំនាញ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល​បើ​ពាក់ព័ន្ធ​ការ​ចាក់​ដី​លុប​បឹង​គ្មាន​ច្បាប់ទម្លាប់​ពិតប្រាកដ​មែន ឱ្យ​ផ្អាក​សកម្ម​ភាព​ជា​បន្ទាន់ ។ ហើយ​បើ​ចាក់​ដី​លុប​ចូល​បឹង​ត្រឹមណា គឺ​ត្រូវ​តែ​កាយ​ចេញ​អោយ​អស់​ត្រឹមនោះ​វិញ និង​បិទ​មិន​អនុញ្ញាត​ឲ្យ​មានការ​ចាក់​ដី​លុប​បឹង​បន្ត​ទៀត​​ទេ ​។

បើ​នៅ​មានការ​បន្ត​ចាក់​ដី​លុប​បឹង​ទៀត​ចាំ​រូប​លោក​ទាក់ទង​ទៅ​អាជ្ញាធរ​ស្រុក​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​។ ទន្ទឹម​នោះ ម្ចាស់​ដី​ឈ្មោះ​ស៊ុ​យ គី​ម​លី បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា ដី​របស់​លោក​គឺ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​មានច្បាប់​ទំលាប់​និង​ឯកសារ​ចេញ​ដោយ​មន្ត្រី​ជំនាញ​ត្រឹម​ត្រូវ​មិន​បាន​ប៉ះពាល់​ចូល​ដី​បឹង​ទេ ហើយ​រូប​លោក​ចាក់​ដី​នេះ គឺ​ចាក់​ត្រឹមតែ​បង្គោលព្រំ​ដែល​មន្ត្រី​ជំនាញ​កំណត់​ឲ្យ​តែ​ប៉ុណ្ណោះ​។

លោក​ស៊ុន ដា​វុ​ធ អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឪ​តុ​និយម ខេត្តព្រៃវែង ក៏​បាន​ប្រាប់អោយ​ដឹង​​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​៧ ខែកក្កដា​នេះ​ដែរ​ថា កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ រូប​លោក​បាន​ចូលរួម​ជាមួយ​គណៈកម្មការ​ខេត្ត និង​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ម្តង​រួច​មក​ហើយ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​ដី​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​មើល​សិន ទើប​រូប​លោក​ហ៊ាន​វិនិច្ឆ័យ ខណ​:​ពេល​នេះ រូប​លោក​បាន​ប្រាប់​ថា​កំពុង​ជាប់រវល់​ប្រជុំ​កិច្ច​ការងារ​និង​ហើយ​ថ្ងៃស្អែក​ទី​8 កក្កដា​នេះ រូប​លោក​នឹង​ចូលរួម​ជាមួយ​គណៈកម្មការ​ខេត្ត ចុះ​ទៅ​ពិនិត្យ​មើល​ម្ដងទៀត ។

ដោយឡែក លោក អេ​ង ផេង​អាន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ភូមិបាល​ខេត្តព្រៃវែង​ភ្នាក់ងារ​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរ​សព្ទ​ចូល​គ្មាន​អ្នក​
ទទួល​៕

អត្ថបទសរសេរ ដោយ