ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បញ្ជាបង្កើតកុងធនាគារ ដើម្បីទទួលថវិកាពីសម្បុរសជនចូលរួមកម្ចាត់មីនក្នុងប្រទេស

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លុប​បំបាត់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​ដែល​សេសសល់​ពី​សង្គ្រាម​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បើក​កុង​ធនាគារ ដើម្បី​ឲ្យ​សប្បុរសជន​ប្រជាពលរដ្ឋ​ចូលរួម​លុប​បំបាត់​គ្រប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ទឹកដី​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លុប​បំបាត់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​ដែល​សេសសល់​ពី​សង្គ្រាម​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បើក​កុង​ធនាគារ ដើម្បី​ឲ្យ​សប្បុរសជន​ប្រជាពលរដ្ឋ​ចូលរួម​លុប​បំបាត់​គ្រប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ទឹកដី​កម្ពុជា ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​សំណេះសំណាល​ក៏​ដូច​ជា ផ្តល់​នូវ​ដំបូន្មាន​មួយ​ចំនួន​ជូន​ដល់​គណៈប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (ASEAN Para Games) មុន​នឹង​ពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២​ថា នៅ​ពេល​បញ្ចប់សង្គ្រាម​ទាំងស្រុង​ហើយ សម្តេច​បាន​ដាក់​ចេញ​គោលដៅ​ចំនួន​ពីរ គឺ ៖ ១.​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់ ទៅ​ជា​តំបន់​អភិវឌ្ឍន៍​ទាំងអស់ និង​ទី​២.​ប្រែក្លាយ​ជាមួយ​ប្រទេស​ជិតខាង​ឲ្យ ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ។

សម្តេច​ថា កិច្ចការ​ទាំង​ពីរ​បាន​កំពុង​ដំណើរការ​ក្នុង​ផែនការ​ទី​១ បាន​កំពុង​ដំណើរការ ប៉ុន្តែ​នៅ​សល់​១០​ភាគរយ​ទៀត មិន​ទាន់​អនុវត្ត​បាន​១០០​នោះ​ទេ ដោយសារ​តែ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។ សម្តេច​តេ​ជោ បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​សម្តែង​ការ​ទទួលស្គាល់​កំហុស​មួយ​ក្នុង​ការ​ដឹកនាំ ដោយ​លើស​ពី​សកម្មភាព​មីន​និយាយ​ពី​មីន​ក៏​ប៉ុន្តែ​ប្រើ​ថវិកា​មិនធំ​នោះ​ទេ បែរជា​ផ្អែក​ជ្រុល​ហួស​ទៅ​លើ​ដៃគូរ​អភិវឌ្ឍន៍ ហើយ​អ្នក​ផ្តល់​ថវិកា​នោះ​មាន​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី អា​មេ​រិ​ក​ជាដើម​មក​ជួយ​ដោះ​មីន ។ ប៉ុន្តែ​ចំណុច​នៅ​សល់​តូច​ៗ​ជា​ចំណុច​មិន​ព្រម​ដោះស្រាយ​ដោយ​ថវិកា​ផ្ទាល់ ដូច្នេះ​ខ្ញុំ​បាន​បង្កើត​រៀបចំ​គម្រោង​មួយ ដើម្បី​ឲ្យ​ដំណើរការ​ទៅ​មុខ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ក្រោម​គម្រោង​ផ្តួចផ្តើម​របស់​សម្តេច​បាន​ទទួល​ថវិកា​ជិត​១៥​លាន​ដុល្លារ​ហើយ ។ ក៏​ប៉ុន្តែ​មាន​ចំណុច​មួយ គឺ​ទាល់តែ​ហ៊ុន សែន និយាយ ឬ​បញ្ជា​ទើបបាន​ដឹង និង​ធ្វើ ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​តែងតែ​ដាស់តឿន​ថា នៅ​ពេល​ខ្ញុំ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​គេ​ខម​មិន​ចូល​គេ​ផ្តល់​យោបល់ ឬ​ចូល​ថវិកា ពិសេស​នោះ លោក សេង ទៀត អ្នក​កាន់​ថវិកា​គិត តែ​ឧ​ញ៉ា​ចូល​ថវិកា តែ​គេ​ចង់​ចូលរួម​ថវិកា​១០​ម៉ឺន​រៀល ២០​ម៉ឺន​រៀល គេ​ចង់​ជួយ​អត់​ព្រម​គិត ។ គេ​ស្នើ​សុំ​ឲ្យ​សម្តេច​បើក​កុង ABA កុង​នៅ​ត្រង់​ណា​គេ​បាញ់​ចូល រួម​តែ​វា​…»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ប្រកាស​បើក​កុង​សម្រាប់​ឲ្យ​សប្បុរសជន និង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៥​ម៉ឺន​រៀល​១០​ម៉ឺន​រៀល​២០​ម៉ឺន​រៀល ទៅ​តាម​ស​ន្ធា​ដើម្បី​ចង់​ឲ្យ​ប្រទេស​យើង​លែង​មាន​គ្រោះថ្នាក់​លែង​មាន​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន​គេ​មិន​ទាន់​ដឹង​ទេ ។ អី​ញ្ចឹ​ង​យើង​ត្រូវ​បើក​ហើយ​ប្រកាស​ឲ្យ​គេ​ដឹង​គេ​ចង់​ចូលរួម ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​លែង​មាន​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន​ទៀត ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ត្រូវធ្វើ​កុង​ធនាគារ​ហើយ​រង់ចាំ​មើល​ពេល​ធ្វើ​រួច​ហើយ​មាន​អ្នកចូលរួម​បាន​ចំនួន​ប៉ុន្មាន ។ បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ចង់​ចូល ប៉ុន្តែ​មិនដឹង​ចូល​តាម​ណា ដូច្នេះ​នៅ​ពេល​ប្រកាស​បាន​ទូលំទូលាយ​គេ​នឹង​ចូលរួម​បន្តបន្ទាប់​ទៀត ។

សម្តេច​បញ្ជាក់​ថា ពេល​នេះ​ស៊ី​ម៉ាក់​បាន​កំពុង​បើក​កិច្ចប្រជុំ​ធ្វើ​សកម្មភាព​ដោះ​មីន ដើម្បី​ឲ្យ​តំបន់​មួយ​ៗ​គ្មាន​មីន ។ ការ​គោលដៅ​ការ​បញ្ចប់​បញ្ហា​មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២៥ ដោយ​ចលនា​របស់​កម្ពុជា​ចូលរួម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ