ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ​៖ វិស័យ​ទេសចរណ៍​​​នៅ​កម្ពុជា​​ មានការ​កើន​ឡើង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ លោកហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​​បញ្ចប់​ការ​សិក្សា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា​ និង​បច្ចេកទេស​ជាន់ខ្ពស់​ជំនាន់​ទី​១-​ជំនាន់​ទី៨ នៃ​វិទ្យាស្ថាន​ពហុ​បច្ចេក​វិទ្យា​

រាជធានី​ភ្នំពេញ ​៖​ លោកហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​​បញ្ចប់​ការ​សិក្សា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា​ និង​បច្ចេកទេស​ជាន់ខ្ពស់​ជំនាន់​ទី​១-​ជំនាន់​ទី៨ នៃ​វិទ្យាស្ថាន​ពហុ​បច្ចេក​វិទ្យា​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ ​ធ្នូ ​​បាន​មាន​ប្រសាសន៍​ថា ​ក្រៅពី​ប្រើប្រាស់​សម្ភារ​ឧប​ទ្ទេស ក្រៅពី​ការ​បង្រៀ​ន និស្សិត​ខ្មែរ​បាន​បង្កើត​ស្នាដៃ​ស្រាវជ្រាវ​បច្ចេកទេស​ទំនើប​ៗ​ជា​ច្រើន ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ ​ហើយ​ទទួលលទ្ធផល​ល្អ​​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ដែល​នេះ​គឺជា​មោទនភាព​នៃ​សមត្ថភាព​យុវជន ​និង​ការ​ផលិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​វិស័យ​ផ្សេង​ៗ​ទៀត​។

ឧទាហរណ៍​ជាក់ស្តែង​វិ​មានសន្តិភាព ​គឺជា​ស្នាដៃ​វិស្វកម្ម​របស់​កូន​ខ្មែ​និង​ស្នាដៃ​ជា​ច្រើន​ទៀត​។ លោក​បន្ត​ថា ​ក្រោម​ម្លប់​នៃ​សន្តិភាព វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​ជិត​៥​លាន​នាក់ ដោយសារ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ដែល​ជាទី​កន្លែង​គួរ​ចង់​មក​ទស្សនា​(​ប្រាសាទអង្គរវត្ត​)​និង​មាន​ប្រជាជន​មាន​អត្ត​ចរិត​រួសរាយ​រាក់ទាក់​ ។

លោក​ក៏​បាន​បន្ថែម​ថា​ វិស័យសេដ្ឋកិច្ច​មានការ​រីក​ចម្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដទៃ​ទៀត ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​នៅ​លើ​ពិភពលោក ​ដែល​ធ្វើ​ឱ្យប្រជាជន​​ រស់នៅ​ក្នុង​ជីវភាព​ធូ​រធា និង​បាន​ធ្វើ​ឱ្យធ្វើ​ឱ្យ​យុវជន​រស់នៅ​ក្នុង​សេចក្តី​សង្ឃឹម និង​បង្ក​ឱកាស​គ្រប់​បែប​យ៉ាង​ដល់​យុ​ជន​ចូលរួម​អភិវឌ្ឍ​សង្គម​។

លោក​បន្ត​ថា ​យុវជន​ម្នាក់​តំណាង​ឱ្យ​អនាគត​មួយ​ ក្នុង​ការ​កសាង​អនាគត​គ្រួសារ​មួយដ៏​​ប្រសើរ​ ហើយ​យុវជន​ គឺជា​សសរទ្រូង​របស់​ប្រទេស​ជាតិ ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។