ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ព្រឺរោម ព្រឺក្បាល ជាមួយដេ​នី ក្វាន់ ជាថ្មី​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ស្រី​សិច​ស៊ី កញ្ញាដេ​នី ក្វា​ន់ បាន​បង្កើតឱ្យ​​មានការ​ភ្ញាក់ផ្អើល​សារជា​ថ្មី​ ជាមួយនឹង​រូបថត​សិច​ស៊ី​៥​សន្លឹក​​ថ្មី​សន្លាង​ ​។ ការ​ភ្ញាក់ផ្អើល​នេះ ក៏​ព្រោះតែ​តារា​ស្រី​រូប​នេះ ​នៅ​តែ​បន្ត​បញ្ចេញ​រូបថត​ស្រស់​ស្អាត​រាង​ស្រ​ឡូ​ន​ដើមទ្រូង​ធំ បើ​ទោះបីជា​កន្លង​មក ​នាងត្រូវបាន​​ទទួល​រង​ការ​រិះគន់​​ច្រើន​​ជាមួយ​រូបថត​បែបនោះក្តី ។

តាម​រយៈ​រូបថត​ចំនួន​៥​សន្លឹក​នេះ ​​តារា​ស្រី​ល្បី​រឿង​សម្ញែង​ដើមទ្រូង​រូប​នេះ​ បាន​បង្ហាញ​នៅ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​នាង​ បាន​ធ្វើ
​ឱ្យ​​អ្នក​​ដែល​បានឃើញ​ស្ងើច​សរសើរ​​ពី​រូបរាង​តូច​ច្រឡឹង​របស់​នាង ​។ នាងបាន​​បង្ហោះ​សារ​ជាមួយ​នឹង​រូ​ប​​ទាំងនោះ​ថា​ «​កុំ​ស្រលាញ់​រូបរាង​​កាយ​របស់ខ្ញុំ ព្រោះ​វា​នឹង​ស្វិត​ជ្រីវជ្រួញ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​ ។ មាន​តែ​ចិត្ត​របស់ខ្ញុំ​ទេ ដែល​ថិ​ត​នៅ​ជាមួយ​ខ្ញុំ​ជា​រៀង​
រហូត​» ​។

តារា​ស្រី​ ដេ​នី​ ក្វា​ន់​ ត្រូវ​គេ​មើលឃើញ​ថា ​នាង​នៅ​តែ​មានចិត្ត​សឿង​ក្នុង​ការ​បង្ហាញ​នូវ​ភាព​សិច​ស៊ី​​ដដែល ​ដោយ​ថែម​ទាំង​មិន​ចុះ​ញ៉ម​ ​ជាមួយ​ការ​ព្រមាន​ចំពោះ​ក្រសួង​វប្បធម៌​សោះឡើយ​ ទាំង​ដឹង​ថា ​នាង​ធ្លាប់​ត្រូវ​បាន​ខាង​ក្រសួង​ យក​ទៅ​ណែនាំ ​ជុំវិញ​ការ​ស្លៀកពាក់​ ក្រោយ​​ពី​មានការ​រិះគន់​ខ្លាំង​កន្លង​មក ​។

​ដេ​នី​ក្វា​ន់ ​ច្រើន​តែ​លើកយក​ហេតុផល​ថា​ នេះ​ជា​សិទ្ធិ​​របស់​នាង ​ទោះ​នាង​មានការ​កែ​ច្នៃ​ខ្លះ​ ចំពោះ​សម្រស់​ធម្មជាតិ​យ៉ាងណា​ក៏​​ដោយ​ ។ ពេល​នេះ​ ដេ​នី ​ក្វា​ន់​ ត្រូវ​បាន​ចង្កោម​សិល្ប​:​​ចាត់​ទុក​ថា ​ជាតា​រា​សិច​ស៊ី​លំដាប់​លើគេ​ ហើយ​ព្រោះ​មើលទៅ​តារា​ស្រី​​យេ​រ​ៗ​ដែល​មានចិត្ត​ស្លុយ​បញ្ចេញ​​ភាព​សិច​ស៊ី​រោលរាល​ខ្លះ ​បាន​ដកថយ​និង​ខ្សោយ​ល្បឿន​ជា​បន្តបន្ទាប់​ ព្រោះ​ខ្លាច​ទទួល​បំរាម​​ណាមួយ​មិន​ឱ្យ​​បង្ហាញ​វត្តមាន​ជា​សារ​ធារ​ណ​: ​។