ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kotra​ និងការណាម៉ល​ រៀបចំតំាងពិព័រណ៍​ផលិតផលកូរ៉េនៅភ្នំពេញ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​ដើម្បីបង្ហាញពីគុណប្រយោជន៍ផលិតផលកូរ៉េនៅកម្ពុជា ​កាណាម៉ល ​ជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាត ​និងចុះបញ្ជីនៅក្រសួង​ពាណិជ្ជកម្មបាន សហការជាមួយ​ KOTRA ​រៀបចំពិព័រណ៍ផលិតផលកូរ៉េលើកទី១នៅរាជធានីភ្នំពេញ ។

រាជធានីភ្នំពេញ៖ ​ដើម្បីបង្ហាញពីគុណប្រយោជន៍ផលិតផលកូរ៉េនៅកម្ពុជា ​កាណាម៉ល ​ជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាត ​និងចុះបញ្ជីនៅក្រសួង​ពាណិជ្ជកម្មបាន សហការជាមួយ​ KOTRA ​រៀបចំពិព័រណ៍ផលិតផលកូរ៉េលើកទី១នៅរាជធានីភ្នំពេញ ។

តំណាង Kotra​ ដែលជាអ្នករៀបចំកម្មវិធីតាំងពិព័រណ៏បានឲ្យដឹងថា​ ការតាំងពិព័រណ៍រយៈពេល៣ថ្ងៃនេះ​ គឺមានស្តង់ចំនួន៥០ ​បានចូលរួមការដាក់តាំងផលិតផល នៅអគារ​ពាណិជ្ជកម្មកូរ៉េ (PGCT Centre)។ ​ក្នុងពិព័រណ៍នោះដែ រក្រុមហ៊ុន ​កាណាម៉ល ​ក៏បានអញ្ជើញក្រុមហ៊ុនដៃគូសហការផ្គត់ផ្គង់ផលិតផល​កូរ៉េ​តាម​គេហទំព័រផ្លូវការ​របស់ខ្លួន( www.canamall.com )ចំនួន៣ ​ចូលទៅដាក់តាំងផលិតផលរបស់ខ្លួន​ រួមមាន៖ ក្រុមហ៊ុន VHP ​, ក្រុមហ៊ុន CU PLUS MALL ​និង ក្រុមហ៊ុន​ P PLUS TRADING Co., Ltd។

គួរបញ្ជាក់ថា​ ការតាំងពិព័រណ៏ផលិតផលកូរ៉េនៅកម្ពុជា​ រយៈពេលបីថ្ងៃពិរព័ណ៍បានធ្វើឡើងកាលពីថ្ងៃទី២៥ ​ដល់ ២៧  វិច្ឆិកា ២០១៦​ ក៍មានការបញ្ចុះតម្លៃពិសេស និង​កាដូ ជូនអតិថិជនដែលបានទិញនៅក្នុងកម្មវិធីផ្ទាល់​ ក៏ដូចការបញ្ជាទិញតាមប្រព័ន្ធអនឡាញ ​ដូចជាគេហទំព័ររបស់ក្រុមហ៊ុនកាណាម៉ល។ ​បច្ចុប្បន្នទំនិញរបស់ប្រទេស​កូរ៉េ​កំពុងបានវាយលុកក្នុងប្រទេសកម្ពុជាយ៉ាងច្រើន ​ដែលក្រៅពីគ្រឿងអេឡិកត្រូនិក ​កំពុងបានទទួលការពេញនិយម ហើយចំពោះទំនិញសម្ភារៈទូទៅដូចជាក្នុងផ្ទះសម្បែង គ្រឿងសម្អាត ​ក៏បានទទួលការពេញនិយមប្រើប្រាស់​ដូចគ្នា៕